ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក ច័ន្ទ សុផល បិទ​ភ្នែក​ភ្លេច​ពាក្យាសន្យា​បណ្តោយឱ្យមាន​ល្បែងភ្នាល់​ទឹកភ្លៀង ដែល​មាន​មេខ្លោង​ឈ្មោះ តាល់ ជា​អ្នក​រត់ការ​

​ខេត្ត​បាត់ដំបង​ ៖ ទោះបី​ម​ជ្ឈ ដ្ឋា​ន​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រព័ន្ធ ផ្សព្វផ្សាយ​បាន​ធ្វើ​ការរិះគន់ ចំពោះ​ល្បែងភ្នាល់​ទឹកភ្លៀង ដែល​កំពុង​មាន​សកម្ម​ភាព​យ៉ាង គគ្រឹកគគ្រេង​នៅ​ក្រុង​បាត់ដំបង  ក៏​លោក ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង  បិទ​ភ្នែក​សម្ងំស្ងៀម​បណ្តោយឱ្យ ល្បែងភ្នាល់​ទឹកភ្លៀង​មានដំណើរ ការ​យ៉ាង​អនាធិបតេយ្យ​លើសពី ឆ្នាំមុនៗ​ដោយ​មាន​ឈ្មោះ តាល់  ជា​អ្នក​រត់ការ​និង​កាង​ដ៏​មាន​ឥ​ទ្ធិ ពល​ចេញមុខ​ដោយ​សេរី​ជញ្ជក់ ឈាម​ប្រជាពលរដ្ឋ​ដែល​វក់​វង្វេង  និង​ល្បែងភ្នាល់​មេឃ​ខាងលើ គ្មាន​ត្រា​ប្រណី ។​

​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់  ទៀតថា ក្នុងនាម​ជា​ប្រធាន  គណៈបញ្ជាការ​ឯកភាព​ខេត្ត  លោក ច័ន្ទ សុផល អភិបាល​នៃ គណៈ​អភិបាលខេត្ត​បាត់ដំបង  បាន​បំភ្លេច​ពាក្យសន្យា​របស់​ខ្លួន នៅពេល​ដែល​ឡើងកាន់តំណែង ជា​អភិបាលខេត្ត​ថា​នឹង​អនុវត្តន៍ នូវ គោលការណ៍​ភូមិ​-​ឃុំ​មាន សុវត្ថិភាព ឱ្យបាន​ជោគជ័យ តែ ពេលនេះ​អភិបាលខេត្ត​បាត់ដំបង បាន​ទទួល​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ  ក្នុង​ការបង្ក្រាប​បន​ល្បែងភ្នាល់ ទឹកភ្លៀង​ប្រការនេះ​បណ្តាល​ឱ្យ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា  លោក ច័ន្ទ សុផល អាច​បាន  ទទួល​លាភសក្ការៈ​ពី​អ្នក​រត់ការ បើក​បន​ល្បែង​ភ្នាល់​ទឺកភ្លៀង  ឬ​មួយ​ក៏​ខ្លាចញញើត​មន្ត្រី​នៅ​ពី ក្រោយ​បន​ល្បែង​ដែល​គេ​ដឹងថា  មាន​មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប  និង​មន្ត្រី​ប៉េអឹម​មួយរូប​ដែល​ឈរ កាង​ទៀត​ទើប​មិន​បង្ក្រាប​បន ល្បែង​ខាងលើ ។​

​ប្រជាពលរដ្ឋ​និយាយ​បន្ថែម  ថា ដោយសារ​តែ​ភាពកំសោយ  របស់​អភិបាលខេត្ត​រួម​នឹង​ការ គ្រប់គ្រង​ធូររលុង​សែន​យ៉ាប់  របស់​ស្នងការ​នគរបាល​ខេត្ត​និង មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ទើប​បណ្តោយឱ្យ​ពួក​សង្គម ងងឹត​បើក​ល្បែងភ្នាល់​ទឹកភ្លៀង យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់ ស្រែ ១០០ ភូមិ​-​សង្កាត់​ចំការ សំរោង ក្រុង​-​ខេត្ត​បាត់ដំបង ។​

​សេចក្តីរាយការណ៍​មួយ​ពី  ខេត្ត​បាត់ដំបង​ឱ្យដឹងថា​មាន​មន្ត្រី ប៉ូលិស​ថ្នាក់​នាយ​ការិយាល័យ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ រូប​និង​ថ្នាក់​មេបញ្ជាការរង​កង រាជ​អាវុធហត្ថ​ខេត្ត​ផងដែរ រត់  ការបើក​ល្បែង​(​ទឹកភ្លៀង​ធួរ អាប៉ោង​)​ដោយ​ឱ្យ​ឈ្មោះ តាល់  ជា​អ្នក​ចេញមុខ​បើក​លេង​យ៉ាង អនាធិបតេយ្យ ចាប់ពី​ខែ​មេសា  ឆ្នាំ​២០១៥ មកដល់ពេលនេះ ។​

​ឈ្មោះ តាល់ នេះ​អួត​ចេញ យក្ស​ថា​ទោះបី​ប្រព័ន្ធ​ផ្សព្វផ្សាយ ចុះផ្សាយ​ល្បែងភ្នាល់​ទឹកភ្លៀង ជា​បន្តបន្ទាប់ ក៏​ពួកគេ​មិន​ឈឺ  ក្បាល​ដែរ​ព្រោះ​គេ​រត់​ការ​អ្នកធំ នៅ​ខេត្ត​រួច​អស់ហើយ ។​

​តាម​ប្រភព​បាន​ឱ្យដឹងថា  ឈ្មោះ តាល់ និង​ឈ្មោះ ត្នោត ជុំ គ្រាន់តែ​ជា​កូនដៃ​ប្រមូលប្រាក់  បង់​អោយ​ជំនាញ​ប៉ុណ្ណោះ ។  ចំណែក​អ្នកចូលរួម​ដេញ​ថ្លៃបង់ សៃ​យ៉ុង​មាន ៣ ទៅ ៤​នាក់ នៅ ពីក្រោយ​ឈ្មោះ តាល់ ហើយ មេ​ធំ​ដេញ​សៃ​យ៉ុង​កាន់កាប់​បាន មានឈ្មោះ រិទ្ធ ហៅ ៨០០ ។​

​ចំណែក​មេ​ធំៗ​ជា​អ្នករត់  ការ​ឱ្យ​លេង​មាន​នាយ​ការិយា ល័យ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​និង​មេបញ្ជាការរង​កង​រាជ  អាវុធហត្ថ​ខេត្ត ។ ការបើក​ឱ្យ  លេងល្បែង​ទឹកភ្លៀង​បើ​គ្មាន សមត្ថកិច្ច​ទាំង ២​នាក់​នេះ​ទេ គឺ  មិន​អាច​បើក​លេង​បានឡើយ  ហើយ​អ្នកលេង​ល្បែង​ទាំងអស់ បើ​មាន​ការអះអាង​ពី​ឈ្មោះ​អ្នក ធំ​ទាំង​ពីរ​នោះ​ទើប​ហ៊ាន​ទៅ លេង ព្រោះ​ធានាថា សមត្ថកិច្ច  មិន​ចុះ​ចាប់​ឡើយ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​សុំ  ឱ្យ​ឯកឧត្តម ស ខេង ឧបនាយក  រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន  អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សៅ សុខា  មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជួយ​ចេញ​បទ បញ្ជា​បង្ក្រាប​បន​ល្បែង​ភ្នាល់​ទឹក ភ្លៀង​ខាងលើ​ផង មួយវិញទៀត  សូម​លោក ច័ន្ទ សុផល អភិបាល  ខេត្ត​បើក​ភ្នែក​ឡើងវិញ​ព្រមទាំង មាន​វិធានការ​ណ៍ក្តៅ​កំចាត់​ពួក ជន​សង្គម​ងងឹត​កាង​បន​ល្បែង  លើកកម្ពស់​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជា  ពលរដ្ឋ ៕

chansophal2

chaktoekphleang1

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.