ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រជាពលរដ្ឋ​សុំ​សួរ​ប្រធាន​សហគមន៍​បង្កើត​សហគមន៍​សម្រាប់​ប្រជាពលរដ្ឋ ឬ​សម្រាប់​ខ្លួនឯង ?

​ស្រុក​បូ​ទុម​សាគរ​ ៖ សហគមន៍​នៅ​ភូមិ​តា​មាឃ ឃុំ​អណ្តូង ទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះ កុង ឈ្មោះ ន​ក រ៉ែ​ម ជា​ប្រធាន  សហគមន៍​ទាំងបី​ភូមិ ១-​ភូមិ តា​មាឃ​, ២-​ភូមិ​តា​អុក និង ភូមិ​ប្រទាល ។ ប្រជាពលរដ្ឋ​ទាំង​បី​ភូមិ​ប្រមូលគ្នា​មាន​មនុស្ស ៦៨​នាក់ មក​តវ៉ា​ដល់​ផ្ទះ​ប្រធាន​សហគមន៍ ដើម្បី​សួរ​ថា បង្កើត​សហគមន៍  ដើម្បី​ប្រជាពលរដ្ឋ​ឬ​ដើម្បី​ខ្លួនឯង ? ។

​ប្រជាពលរដ្ឋ​មក​ជួបជុំ និយាយថា ប្រធាន​សហគមន៍ លោក ន​ក រ៉ែ​ម ពេល​ចុះ​ទៅធ្វេ កី​រា​ក្នុង​សមុទ្រ​ឬ​ទៅ​បង្ក្រាប​បទ ល្មើស​លោក ន​ក រ៉ែ​ម នេះ​មិន ដែល​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទេ  មានតែ​គ្នា​គេ​បួន​នាក់ ១-​ឈ្មោះ  ន​ក ឆាយ ជា​បង​ប្រុស​ជា​តៃកុង  អូរ​ប័រ​,២-​មាន ហួត​, ៣-​ជាង  ធឿន និង​លោក ន​ក រ៉ែ​ម ជា ប្រធាន​សហគមន៍​រូប​នេះ​ក្អេង ក្អាង​ខ្លាំងណាស់​នេះ​ជា​សំដី​រាយ ការណ៍​របស់​ប្រជាពលរដ្ឋ ។​

​ពេល​មាន​ហេតុការណ៍​នៅ​មុខ ផ្ទះ​លោក​ប្រធាន​សហគមន៍​មាន ប្រជាពលរដ្ឋ​បាន​គេ​ហៅ​អ្នក សារព័ត៌មាន​ទៅ​ថត ដើម្បី​យក  ព័ត៌មាន​ពេលទៅដល់​ឈ្មោះ  ន​ក រ៉ែ​ម និយាយថា អា​ហ្អែ​ង  មក​ថត​អី​អ្នកណា​ហៅ​ហ្អែ​ង​មក  អា​ហ្អែ​ង​គ្មាន​សិទ្ធ​មក​ថត​ទេ យី អា​នេះ​ហ្អែ​ង​ប្រយ័ត្ន​ប្រធាន​សហ គ​មន៍​លោក ន​ក រ៉ែ​ម នេះ​ក្អេង  ក្អាង​ពិតមែន​មិន​ចេះ​ច្បាប់​ទម្លាប់ ទេ អាង​ខ្លួន​ជា​អ្នក​មាន​លុយ​ធំ នៅក្នុង​ភូមិ​តា​មាឃ  ។​

​ប្រជាពលរដ្ឋ​និយាយថា  មេ​សហគមន៍​លោក ន​ក រ៉ែ​ម នេះ​ធ្វើ​មេ​យូរហើយ​មាន​លុយ ណាស់ ។ ចំណែក​ប្រជាពលរដ្ឋ  មក​ផ្ទះ​លោក រ៉ែ​ម រយៈពេល ជាង​មួយ​ម៉ោង​មិន​មាន​ការ​បក ស្រាយ​ឱ្យ​ច្បាស់​នោះ​ទេ​មានតែ ការចែក​ផ្លូវ​គ្នា​ប៉ុណ្ណោះ ។ ពេល នោះ​ឮ​ដល់​លោក​មេឃុំ ហ៊ី តាន់  ជា​មេឃុំ​អណ្តូងទឹក​បន្ទាប់មក អ្នកសារព័ត៌មាន​យើង​បាន​តេ​ទូរ ស័ព្ទ​ទៅ​លោក​មេឃុំ​តើ​លោក មេឃុំ​ដឹង​រឿង​នេះ​ឬ​អត់ គាត់​ថា  គាត់​កំពុង​ធ្វើដំណើរ​ទៅ ។

​ពេល​លោក​មេឃុំ ហ៊ី តាន់  មក​ដល់​គាត់​សួរថា នាំគ្នា​មក​ធ្វើ  អី​មាន​គ្នា​ច្រើន​ម្លេះ​បើ​មាន​រឿង សួរ​មក​លោក​មេឃុំ​និង​ដោះ ស្រាយ​ជួន​ភ្លាម ។​    ​

​ពេលនេះ​មាន​ប្រជាពលរដ្ឋ  ម្នាក់​ឈ្មោះ ខាន់ ថា អាយុ​២៨  ឆ្នាំ នៅ​ភូមិ​តា​អុក​ក្នុងចំណោម  ប្រជាពលរដ្ឋ ៦៨​នាក់ បាន​ប្រាប់ ថា​គ្មាន​អ្នកណា​ជា​តំណាង​ទេ​គឺ  ប្រមូលគ្នា​មក​សួរ​មេ​សហគមន៍ លោក ន​ក រ៉ែ​ម សួរថា បង្កើត សហគមន៍​ដើម្បី​ខ្លួនឯង​ឬ​ដើម្បី ប្រជាពលរដ្ឋ ? បើ​មួយ​ឆ្នាំ ប្រធាន​សហគមន៍​មិនដែល  ប្រមូល​ប្រជាពលរដ្ឋ​ណា​មក មាន​មតិ​យោបល់​និយាយ​គ្នា​តែ បក្ខពួក​បួន​-​ប្រាំ​នាក់​គ្នា​គេ​សោះ  ។ ពេលនេះ​លោក​មេឃុំ​បាន​បក  ស្រាយ​ជូន​ប្រជាពលរដ្ឋ​ស្តាប់​ពី រឿង​ច្បាប់​សហគមន៍​ពី​រឿង ច្បាប់​នេសាទ​ក្នុង​សមុទ្រ ពី​រឿង  ច្បាប់​ចិញ្ចឹម​គ្រែង​ឈាម​ធ្វើ​ស៊ុម គ្រែ​ង និង​ច្បាប់​ផ្សេងទៀត ជា លក្ខណៈ​គ្រួសារ ។ ពេលនោះ លោក​មេឃុំ​បាន​បកស្រាយ​ជូន ប្រជាពលរដ្ឋ​បាន​ដឹង​រួច​ប្រជា ពលរដ្ឋ​ក៏​ត្រឡប់មកវិញ​រៀងខ្លួន​។

​បើតាម​សំដី​របស់​លោក​មេ  ឃុំ ហ៊ី តាន់ ថា លោក​ប្រធាន សហគមន៍ ន​ក រ៉ែ​ម អន់ ណាស់  លោក​មេ​សហគមន៍​ឈ្មោះ ន​ក  រ៉ែ​ម នេះ​គួរតែ​ថ្នាក់លើ​យកទៅ  ដុះក្អែល​ចេញ​ម្តង​ហើយ បើ​មិន ដូច្នេះ​ទេ​នឹង​ខូច​កេរ្តិ៍ឈ្មោះ​អាជ្ញា ធរ​ឃុំ​-​ស្រុក​-​ខេត្ត​អស់ ដែល លោក​ខំ​ធ្វើ​ល្អ​នា​ពេលកន្លងមក ។​

​ប្រជាពលរដ្ឋ​បាន​អរគុណ  លោក​មេឃុំ​ដែល​បាន​ចុះ​មក​ទាន់ ពេលវេលា​បកស្រាយ​ជូន​ពួក គាត់ ៕ ដោយ​ ៖ យួន ឈី​វ​

 

20150519sl5 (2) 20150519sl5 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.