ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋបា​ល​ខេ​ត្តកំ​ព​ង់​ធំ​ រៀ​ប​ចំ​ពិ​ធី​ ​ជួប​សំ​ណេះ​សំ​ណា​ល ​ជា​មួ​យ​ម​ន្ត្រី​រា​ជកា​រ​ ​និ​ង​ចុះ​សា​ក​សួ​រសុ​ខ​ទុក្ខ អ្ន​ក​ជំ​ងឺ​នៅ ​ម​ន្ទីរ​ពេ​​ទ្យ​ខេត្ត​ ​និ​ង​ម​ណ្ឌល​បុ​រី​កុ​មា​រខេ​ត្ត​

​ខេត្តកំ​ព​ង់ធំ ​៖​ ឯ​កឧ​ត្ត​ម ​ឈុ​ន​ ឈ​ន់​ ​ប្រធា​ន​ក្រុ​មប្រឹ​ក្សា​ខេ​ត្ត ​និ​ង​ឯក​ឧ​ត្ត​ម ​សុ​ខ​ លូ​ ​អ​ភិ​បាល​ខេ​ត្ត​កំ​ព​ង់ធំ​ ​ព្រម​ទាំ​ង​ឯក​ឧ​ត្ត​ម ​លោ​កជំ​ទា​វ​ អ​ភិ​បា​លរ​ង​ខេត្ត​ ​បា​នអ​ញ្ជើ​ញ​ចូ​ល​រួ​មជា​អ​ធិ​ប​តី​ក្នុង​ពិ​ធី​ជួ​ប​សំ​ណេះសំ​ណា​ល​ជា​មួ​យ​ម​ន្ត្រីរា​ជ​កា​រ​ ​មន្ត្រី​កិ​ច្ច​ស​ន្យា​ ​និ​ង​ម​ន្ត្រីចូ​ល​និ​វ​ត្ត​ន៍សា​លា​ខេ​ត្ត​កំ​ព​ង់ធំ​ ​ព្រ​ម​ទាំ​ងប​ន្ដ​ចុះ​​​សា​កសួ​រ​សុ​ខ​ទុ​ក្ខ​អ្ន​កជំ​ងឺ​នៅ​ម​ន្ទី​រពេ​ទ្យ​ខេ​ត្ត​ ​និង​ម​ណ្ឌ​ល​បុ​រីកុ​មា​រខេ​ត្ត​កំ​ព​ង់​ធំ​ ​នៅ​ថ្ងៃទី​១​១​ ​ខែ​ក​ញ្ញា ​ឆ្នាំ​២​០​២​០​។​

ក្នុ​ង​ឱ​កាស​ជួ​ប​សំណេះ​សំ​ណា​ល​នា​ពេល​នេះ​ ​ឯ​ក​ឧត្ត​ម​ ​ឈុ​ន​ ​ឈ​ន់ ​បា​ន​ថ្លែ​ង​អំណ​រ​គុ​ណ​ដ​ល់​មន្ត្រី​រា​ជ​កា​រ​ព្រ​ម​ទាំ​ង​ម​ន្ត្រី​កិច្ច​ស​ន្យា​គ្រ​ប់​រូ​ប​ដែ​ល​កន្ល​ង​ម​ក​ខិ​ត​ខំ​ប​ម្រើ​កា​រងា​រ​ជូ​ន​អ​ង្គ​ភា​ព​រ​ដ្ឋ​បា​ល​ខេ​ត្ត និ​​ងបា​ន​បំ​ពេញ​ភា​រ​កិច្ច​តួ​នា​ទី​បម្រើ​ប្រ​ជា​ព​ល​រ​ដ្ឋ​ប្រ​ក​ប​ដោយ​ត​ម្លា​ភា​ព​ ​និង​ប្រ​សិ​ទ្ធ​ភាព​ខ្ព​ស់ ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី ភារកិច្ច របស់ខ្លួនដែលបានកំណត់ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រ សិក្សាស្វែងយល់ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព៊។ ជាពិសេសមន្ត្រី ដែលត្រូវបន្តវេណពីមន្ត្រីចាស់ៗដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យកើនឡើងទ្វេរដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខ លូ ព្រមទាំងសហការី បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនាំយកអំណោយមួយចំនួនជូនពួកគាត់ផងដែរ។

បន្ថែមពីលើនេះទៀត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ចំពោះគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីព្យាបាលអ្នកជំងឺ ទោះក្នុងកម្រិតណាក៏ដោយ និងផ្តាំផ្ញើដល់គ្រូពេទ្យ សូមមេត្តាកុំប្រើសំដីមិនសមរម្យដល់អ្នកជំងឺ ឬគ្រួសារអ្នកជំងឺ ដែលនាំឲ្យពួកគាត់មានការមិនសប្បាយចិត្ត ការប្រើប្រាស់ទង្វើល្អ កាយវិការល្អ ពាក្យសំដីល្អៗ របស់លោកគ្រូ-អ្នកគ្រូ ជាឱសថយ៉ាងពូកែផ្នែកផ្លូវចិត្តផងដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមនិងសហការី បានបន្តដំណើរបន្តទៀត ចុះសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារ ដោយមានមតិផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ត្រូវគោរពច្បាប់ចរារណ៍ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកសាងជីវិតរបស់ខ្លួន ប្រកបដោយសមត្ថភាព ចំណេះដឹង អភិវឌ្ឍខ្លួនឲ្យបានថ្លែថ្នូររុងរឿងល្អប្រសើរ ព្រោះថាចំណេះវិជ្ជា គឺជាធនធានរបស់ខ្លួនយើង ដើម្បីស្វែងរកការងារធ្វើ ទទួលបានជោគជ័យក្នុងជីវិត។
ជាចុងក្រោយឯកឧត្តម បានថ្លែងអំណរគុណដល់ម៉ែដោះដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួន ជាពិសេស ក្មួយៗមិនឯកោទេ ដោយមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរផងដែរ៕

សូមបញ្ជាក់ផងដែរ នៅក្នុងឱកាសដែលឯកឧត្តម ចុះទៅសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្ត បាននាំសម្ភារៈមួយចំនួនដូចជា សៀវភៅ ក្រមា មី ដោះគោឆៅ នំ និងថវិកាមួយចំនួនចែកជូនផងដែរ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.