ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈើ​ធ្នង់​និង​ឈើ​សុ​ក្រំ​ត្រូវបាន​ឈ្មួញ​មាន​អំណាច​ប្រមូល​ទិញ​នៅ​ចំណុច​មុម​៣​ដឹក​ទៅ​ខេត្ត​ក្រចេះ

​ខេត្ត​ក្រចេះ​ ៖ ព្រៃ​ឡង់​នៅក្នុង ខេត្តកំពង់ធំ​កំពុងតែ​រលាយបាត់ ពី​ដែនដី​ដោយ​បន្សល់​នៅតែ ឈ្មោះ​នៃ​អតីតកាល គឺ​បណ្តាល  មកពី​មាន​ការធ្វេសប្រហែស របស់​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​បណ្តែត  បណ្តោយ​ឱ្យ​មាន​ការ​រុករាន  កាប់បំផ្លាញ់​សម្បត្តិ​ជាតិ​ដោយ​ពុំ មានការ​អើពើ​ពី​សំណាក់​មេព្រៃ  និង​អាជ្ញាធរ​ស្រុក​សណ្តាន់​ឡើយ​។​

​តាម​ប្រភព​ពត៌មាន​ពី​សំណាក់​អ្នក​ឃ្លាំ​មើល​សកម្មភាព ព្រៃ​ឡង់ ត្រូវ​ទំលាយ​ឱ្យដឹងថា  មាន​ឈ្មួញ​ដែល​ត្រូវបាន​គេ​ស្គាល់ ថា ជាប់​ងា​ជា​ឧកញ៉ា​ក្រៅ​ផ្លូវ ការ ឈ្មោះ អ៊ឹង ម៉េង​តឹក និង ឧកញ៉ា ជ្រៃ បាន​ប្រដាក់​ទុន  ប្រមូល​ទិញ​ឈើ​ធ្នង់ ឈើ​សុ​ក្រំ  ស្ថិត​នៅ​ចំនុច​មុម​៣​ក្នុង​ទឹកដី​ខេត្ត កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត ព្រះវិហារ ស្ថិតនៅក្នុង​ឃុំ​មាន​រិទ្ធ  ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ហើយ​បាន​ដឹក​ចេញ​ទៅ​ចេញ​ឆ្លង កាត់ ស្រុក​ព្រែក​ប្រសព្វ ខេត្ត  កំពង់ចាម​ឆ្ពោះទៅ​ប្រទេស​វៀត ណា​ម ។ ប្រភព​បាន​បន្តថា  សកម្មភាព​របស់​លោក​ឧកញ៉ា  អ៊ឹង ម៉េង​តឹក និង​លោក ខុម  ហៅ​ឧកញ៉ា ជ្រាយ បាន​កំពុង បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ដោយ ខុសច្បាប់​ទាំងស្រុង​មិនតែប៉ុណ្ណោះ បុរស​ខ្លាំង​ខាង​បំផ្លាញ​ព្រៃឈើ នេះ​ពុំ​ត្រូវ​បាន​ទប់ស្កាត់​ឬ​ហាម ឃាត់​នោះទេ ថែម​ទាំង​ប្រមូល ទិញ​ផ្តាច់មុខ​មិន​ឱ្យ​អ្នកណា​ចូល ទិញ​បាន ចំណែក​ឈើ​ធ្នង់ និង ឈើប្រណិត​ជាច្រើន​ត្រូវបាន  កាប់​រុករាន​នៅ​បរិវេណ​ភ្នំ​ជី ដែល​ជា​ចំនុច​មុម​៣​នេះ​ត្រូវបាន ឱ្យ​ប្រជាពលរដ្ឋ​ចូល​អា​ឈើ​ពាស  ពេញ​ព្រៃ​ដោយ​ខុសច្បាប់​តែ  ទោះជា​មាន​សកម្មភាព​កាប់ អា​យ៉ាង​លាន់​កក្រើក​ដី​យ៉ាង ណា​នោះ ក៏​មិន​មាន​ការខ្វាយ  ខ្វល់​និង​បង្ក្រាប​ពី​សំណាក់​លោក  សៅ វណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​សណ្តាន់​ឡើយ ដោយសារ  តែ​ក្រុម​ឈ្មួញ​ឈ​លើ​ទាំងនេះ បាន​ចង់​សម្ព័ន្ឋមិត្ត​ជាមួយ​លោក នាយ​ផ្នែក​ម្នាក់​នេះ​អស់​ហើយ ។​

​តាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ចំនុច​មុម ៣ បាន​ខ្សឹប​ប្រាប់​ថា លោក ឧកញ៉ា អ៊ឹង ម៉េង​តឹក ជា​អ្នក  ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ចំនែក លោក​ខុម ហៅ ឧកញ៉ា ឆាយ  ជ្រាយ ជា​អ្នក​ដឹកជញ្ជូន​និង​ទទួល  ភារៈកិច្ច​តាម​ផ្លូវ​ចេញពី​ខេត្ត កំពង់ធំ ឆ្លងកាត់​ស្រុក​សំបូរ និង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ  តាម​កំពង់ដរ ស្រុក​ឈ្លង កំពង់  គោ ដែល​ជា​ផែ​របស់​ឈ្មោះ ម៉ាត់ ហ៊ីម ឆ្លង​តាម​ស្រុក​ឈ្លង  ឆ្ពោះ​ទៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ  ដោយឡែក​ឈ្មោះ​លោក ឆាយ  ជ្រាយ និង​លោក អ៊ឹង ម៉េង​តឹក  ជាប់​ពាក់ព័ន្ឋ​ទៅ​នឹង​ការប្តឹង របស់​អង្គការ​សង្គម​ស៊ីវិល​ពាក់ ព័​ន្ឋទៅ​នឹង​ការរំលោភ​យក​ដី ប្រជាពលរដ្ឋ​ជាង ៥.០០០  ហិកតា ។ រីឯ​អ្នក​ទទួលខុសត្រូវ  ដឹក​បន្ត​ឆ្លងដែន​ចូល​ទៅ​ប្រទេស វៀតណាម​ត្រូវ​គេ​បង្ហើប​ឱ្យដឹង ថា មាន​ឧកញ៉ា​ម្នាក់ទៀត មិន  បានបញ្ជាក់​ឈ្មោះ គ្រាន់តែ បញ្ជាក់ថា​ជា​ឧ​ញ៉ាឧ​ក្រិ​ដ្ឋ​ជន​ព្រៃ ឈើ​ជាប់​លំដាប់ថ្នាក់​១​និង​ពាក់ ព័​ន្ឋ​និង​ដីធ្លី​និង​បទល្មើស​ព្រៃឈើ ជាច្រើន​ខេត្ត ។​

​ពាក់ព័ន្ឋ​ទៅ​នឹង​ការចោទ  ប្រកាន់​ថា លោក ឧកញ៉ា អ៊ឹង ម៉េង​តឹក និង​ឧកញ៉ា ឆាយ ជ្រាយ  ខ​ល​ចូល​ហើយ​មិន​លើក​ទូរស័ព្ទ  ក្រោយមក​ក៏​បិទ​ទូរស័ព្ទ​ពុំ​អាច  ទំនាក់ទំនង​បាន​ទេ​ជាហេតុ​ធ្វើឱ្យ  ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ៕

 

20150519sl4

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.