ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យល់​ដឹ​ងពី ​អត្ថ​ប្រ​យោ​ជន៍​ ដើ​ម​ឫ​ស្សី មា​ន​រហូ​ត​ទៅដ​ល់​ជា​ង ​៣ពា​ន់​មុខ​

ខេត្តកំ​ព​ង់ឆ្នាំ​ង ៖ ​ដើម​ឬ​ស្សីគឺ​ជា​រុ​ក្ខជា​តិ​ម្យ៉ាង​ ​ដែល​ត្រូ​វ​បាន​ច្បា​ប់ចា​ត់​ទុ​ក​ជា​អនុ​ផ​ល​ព្រៃឈើ​ដូច​វ័រ ផ្ដៅ​ ផ​ង​ដែរ​ ​ហើយ​ដើ​ម​ឫ​ស្សីបា​ន​ផ្ដល់​អ​ត្ថ​ប្រយោ​ជ​ន៍ ​ស​ម្បូរ​បែ​បរ​ហូ​តរា​ប់​ពា​ន់មុខមិន​ចា​ញ់​ដើ​មត្នោ​ត​នោះឡើ​យ​ ពិ​សេ​ស​គឺបា​ន​ប​ម្រើដ​ល់​សេច​ក្តី​ត្រូវ​កា​រ​រប​ស់​ប្រ​ជាក​​សិ​ក​រ​ខ្មែរ​យើ​ង​នៅ​តាម​ស្រុ​ក​ស្រែ​ចំ​កា​រ ​ដែ​ល​មិ​ន​អាច​ខ្វះ​បា​ន ​តាំ​ង​ពីអ​តី​ត​កា​ល ​រ​ហូត​ម​កដ​ល់​បច្ចុ​ប្ប​ន្ននេះ។

ដើមឬស្សីនិងដើមត្នោត ជាដៃគូដ៏ពិសេសដែលមិនអាចខ្វះគ្នាបាន ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករ ស្រុកស្រែចំការ ដែលត្រូវការរុក្ខជាតិទាំងពីរប្រភេទនេះជាចាំ បាច់ ប្រជាកសិករដែលប្រកបមុខរបរឡើង ត្នោត គឺត្រូវការដើមឫស្សី យកទៅធ្វើជាបង្អោង ធ្វើជាបំពង់ ធ្វើជាចំណងចងបង្អោង ធ្វើជាដំបៀតសម្រាប់កៀបផ្កាត្នោត និងធ្វើជាស្នួរត្នោត សម្រាប់សួរពី ដើមមួយ ទៅដើមមួយដោយមានគុណភាពយ៉ាងល្អទៀតផង។ រីឯឧបករណ៍នេសាទវិញ គេអាចយកធ្វើជាទ្រូ ធ្វើជាលប ធ្វើជាលាយ ធ្វើជាសៃយឺុន រែងធ្វើជាព្រួលរាំងធ្នួស ធ្វើជាទ្រុងដាក់ត្រី ឬធ្វើជាស្ប។ល។ ។

សម្រាប់ការសាងសង់ រោង ខ្ទម ឬលំនៅដ្ឋានខ្នាតតូច នៅតាមស្រុកស្រែចំការ គេក៏អាចយកឬស្សីធ្វើជា សសរ ធ្វើជាបង្កង់ធ្វើជារនាបគ្រែ ធ្វើជាដងកណ្ដប សម្រាប់ដេរស្លឹកត្នោត នឹងធ្វើជារបស់ប្រើប្រាស់ផ្សេងៗទៀតទៅតាមសេចក្តីត្រូវការ របស់ប្រជាកសិករយើងក្នុងការកែច្នៃសម្រាប់ប្រើប្រាស់ផ្សេងៗ។

មកដល់សម័យបច្ចុប្បន្ននេះ បើយោងតាមការស្រាវជ្រាវទៅលើឯកសារផ្សេងៗពាក់ព័ន្ធទៅនឹងរុក្ខជាតិដើមឬស្សីនេះបានបញ្ជាក់ថា ឬស្សីអាចផ្ដល់អត្ថប្រយោជន៍មកដល់សង្គម ជាតិយើងគឺមាន៣ផ្នែក ទី១៖ ផ្នែកបរិស្ថាន ទី២៖គឺផ្នែកសេដ្ឋកិច្ច និងទី៣៖ គឺសង្គម

ចំពោះអត្ថប្រយោជន៍ផ្នែកបរិស្ថានគឺមិនខុស ពីប្រភេទព្រៃឈើផ្សេងទៀតនោះទេ គឺឬស្សីអាចបង្កើតបានគម្របព្រៃពណ៌បៃតង វាអាចចូលរួមចំណែកក្នុងការកាត់បន្ថយការបម្រែ បម្រួលអាកាសធាតុ នឹងមានអត្ថប្រយោជន៍ចូលរួមក្នុងការស្រូបយកកាបោន ឌីអុកស៉ីត សេអូដឺ ហើយនិងបំភាយអុកស៊ីសែន សម្រា ប់អាកាសធាតុ ក្រៅពីផ្តល់ផលប្រយោជន៍ទាំងអស់នេះ ផលប្រយោជន៍បរិស្ថានដទៃ ទៀតមានដូចជា៖ អាចការពារចម្រោះហើយ ក៏អាចនឹងដាំទប់ជាសំឡេងខ្យល់ព្យុះបានទៀតផង ។

ពាក់ព័ន្ធទៅនឹងផ្នែកសេដ្ឋកិច្ច ឬស្សីអាចផ្ដល់ផលប្រយោជន៍ទាំងអស់ ទាំងដើមទាំងស្លឹកទាំងទំពាំង បើយើងចេះធ្វើការកែច្នៃឬក៏ចាត់ ចែងជាមុខរបរមួយច្បាស់លាស់ នោះយើងនឹងបង្កើនចំណូលបានល្អ ហើយដើមឫស្សីនេះ វាក៏ងាយស្រួលក្នុងការដាំដុះផងដែរ។
អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលកែច្នៃអំពីដើមឫស្សីនេះ គឺមានរហូតទៅដល់ជាងបីពាន់មុខ ដែលមិនអាចរៀបរាប់អស់នោះឡើយ។

បើយោងទៅតាមការរៀបរាប់របស់លោកបណ្ឌិត លី ម៉េងហៀង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចំការព្រៃដាន់ និងព្រៃឯកជន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោកបានផ្ដល់បទសម្ភាសន៍ជាមួយ នឹងទូរទស្សន៍ក្នុងស្រុក កន្លងមកអោយដឹងថា បើតាមស្ថិតិនៃការស្រាវជ្រាវរបស់អង្គការ (អកស្វាម ហុងកុង)បានធ្វើការសិក្សា ស្រាវ ជ្រាវកាលពីឆ្នាំ២០១៧ បានបញ្ជាក់ថា គឺមានប្រទេស ចំនួន៣ មានកម្ពុជា ឡាវ និង វៀត ណាម ក្នុងមួយឆ្នាំប្រជាពលរដ្ឋទាំង៣ ប្រទេ សនេះ អាចរកចំណូលពីដើមឫស្សីបានជាង ១ពាន់២រយលានដុល្លារ ក្នុងមួយឆ្នាំ និងអាច បង្កើតការងារឲ្យប្រជាពលរដ្ឋធ្វើបានជាង ១លាន២សែនកន្លែងផងដែរ។

ចំណែកនៅប្រទេសកម្ពុជាយើងវិញ គឺមានឬស្សីដុះ និងដកហូតការប្រើប្រាស់ជាលក្ខ ណៈគ្រួសារ នៅតាមបណ្ដាខេត្តក៏បានចូលរួម ចំណែកក្នុងការរកចំណូលសម្រាប់បង្កើនជីវភាពពលរដ្ឋបានច្រើន ដូចជាប្រភេទវ័ល្លផ្ដៅ និងប្រភេទឈើផ្សេងៗទៀតផងដែរ។

កន្លងមក គឺបន្ទាប់ពីបានសិក្សាស្រាវជ្រាវនៅ ក្នុងឆ្នាំ២០១៤ ក្នុងប្រទេសកម្ពុជារបស់យើង ការប្រមូលអនុផលព្រៃឈើ ពីឬស្សីមានប្រមាណ៣២ម៉ឺន១ពាន់គ្រួសារ ដែលបានទទួលផលប្រយោជន៍ពីឬស្សី ខណៈ ដែលមានដើមឬស្សីរបស់យើង អាចដុះនៅតាមបណ្ដាខេត្ត មានប្រមាណជាង១៣ម៉ឺនហិកតា ចំនួននេះមានការថយចុះ បើប្រៀបធៀបទៅនឹងចន្លោះទសវត្សរ៍ឆ្នាំ ៥០ និង ៧០។

រីឯពូជឬស្សីនៅក្នុងប្រទេសកម្ពុជាយើងវិញគឺមានរហូតដល់១១ពូជ ហើយបច្ចុប្បន្នក៏បានសហការជាមួយប្រទេសដទៃទៀត ដើម្បីសិក្សាស្រាវជ្រាវពូជឬស្សីផ្សេងទៀត ដែលដុះនៅតាមជួរភ្នំក្រវាញ ដែលមិនទាន់បានដាក់ ឈ្មោះខ្មែរឲ្យបានច្បាស់លាស់នៅឡើយ។

ដោយឡែកផ្នែកសង្គម យើងអាចដាំឬស្សីធ្វើជាសួនលំហែកាយ ឬដាំធ្វើជាម្លប់សម្រាប់អង្គុយលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានា ពិសេសជាងនេះទៅទៀតនោះ ដើមឬស្សីក៏អាចប្រើប្រាស់ក្នុងវិស័យយោធាបានផងដែរ ជាក់ស្ដែងកាលពីអតីត កាល ប្រវត្តិសាស្រ្តសម័យលង្វែក គេដាំដើមឬស្សីព្រៃ សម្រាប់ធ្វើជារបងការពារបន្ទាយ ទាហាន មិនឱ្យសត្រូវចូលមកយាយីបានដោយងាយស្រួលទៀតផង។

លោកក៏បានបញ្ជាក់ថា ឬស្សីគឺមានអត្ថប្រ យោជន៍ជាច្រើនទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋខ្មែរយើង ចាប់អារម្មណ៍នឹងយកចិត្តទុកដាក់នោះឡើយ ដើមឬស្សីបើប្រជាពលរដ្ឋយើងចេះកែច្នៃនោះ យើងនឹងអាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីអត្ថប្រយោជន៍ដើមឫស្សីនេះ ហើយក៏មិនពិបាកក្នុងការដាំដុះ និងថែទាំនោះដែរ។

នៅក្នុ​ង​វិ​ស័​យឧ​ស្សា​ហ​ក​ម្ម ​ដើ​ម​ឬ​ស្សីក៏​អា​ច​យក​ទៅ​ធ្វើ​វត្ថុ​ធា​តុ​ដើ​មដ៏​សំ​ខា​ន់​បំ​ផុ​ត ​ដូ​ច​ជា​កា​រកែ​ឆ្នៃ​ ​ធ្វើ​ជាក្រ​ដាស់ស​រ​សេរ​ដែ​ល​ជា​ប្រភេ​ទ​លេ​ខ​១ ​និ​ងអា​ច​យ​កទៅ​កៀ​ប​ធ្វើ​ជាក្តា​ប​ន្ទះ ​ក្តា​ប៉ា​រឹ​ម​សម្រេ​ច​។ ​ ​នៅ​ក្នុង​ផ្នែ​ក​វ​ប្ប​ធម៌​គេ​អា​ច​យក​ឬ​ស្សី​ទៅ​ធ្វើ​ជាឧ​ប​ក​រ​ ​ណ៍ភ្លេ​ង​បាន​ជា​ច្រើន​មុ​ខ​ ដូ​ច​ជាខ្លុ​យ​ ​ប៉ី ​រ​នា​ត​ និ​ង​ឧ​ប​ករ​ណ៍​ភ្លេង​ខ្មែ​រ​ជាច្រើ​ន​មុខ​ទៀ​ត​។

រីឯទំពាំងឬស្សីមានឱជា រស ហើយសម្បូរ ទៅដោយវីតាមីនជាច្រើន ដោយសារទំពាំងគឺមានជាតិហ្វៃប័រ ដែលគេអាចយកវាទៅធ្វើជាបន្លែ គ្រឿងកំប៉ុង ឬជ្រក់ទុកទទួលទានបានយូរអង្វែងទៀតផង រីឯស្លឹកឬស្សី អាចយកទៅផលិតបម្រើនៅក្នុងវិស័យសុខាភិបាល ដែលអាចកែច្នៃធ្វើជាឱសថ ឬធ្វើជាឡេជា ដើម ឬស្សីបច្ចុប្បន្ននៅក្នុងប្រទេសចិន គេអាចយកវាទៅកែច្នៃធ្វើជាក្រណាត់បានយ៉ាងស្រស់ប្រណិតផងដែរ៕

Filed in: សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.