ព័ត៌មាន​ថ្មី
សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បុ​រ​សខ្មែ​រ​៥​នាក់​ ​នឹ​ងបុ​រ​ស​ជន​ជា​តិ​ចិន​ម្នា​ក់​ ​ ​ប​ន្ទា​ប់​ពី​ក្លែ​ង​ប​ន្លំ ​ជាម​​ន្ត្រីន​គ​រ​បា​ល​ ​ដើ​រជំ​រិ​ត​ទា​រ​ប្រាក់ ពី​ប្រ​ជា​ព​លរដ្ឋ ត្រូវប៉ូ​លី​សវ៉ៃ​ខ្នោះ​

ខេ​ត្ត​ព្រះ​​សី​​​ហ​​នុ​ ​៖​​​ ​​ជ​ន​​​ស​​ង្ស័​​​យ​​ចំ​នួ​​ន​​៦​​​នាក់​​ ​​​ក្នុ​​ង​​នោះ​​បុ​រ​​​ស​​ខ្មែ​​រ​​​៥នា​ក់​ ​​និ​​ង​​​បុ​​រ​ស​​​ជ​​ន​​​ជា​​​តិ​​​ចិ​​ន​​ម្នា​​​​ក់​ ​​ត្រូ​​​​​វ​បា​​ន​​​ក​​ម្លាំ​​​ង​​​ន​​គ​​​រ​​បា​​ល​​​ខេ​ត្ត​​ព្រះ​​សី​​​ហ​​នុ​​ ​​​ចា​​ប់​​ខ្លួ​ន​​នាំ​​ម​​​ក​​ចា​​​ត់​​​ការ​​​តា​​​ម​​ផ្លូ​វ​​ច្បា​​​ប់​​ ​កា​​​ល​​ពី​​​ថ្ងៃ​ទី​​០​​​៨​​ ​ខែ​​​ក​​ញ្ញា​​​ ​​ឆ្នាំ​២​​​០​​​២​​០​​ ​​​ក្រោ​​យ​ពី​​​ក្រុ​​ម​​​ជ​​ន​ស​​​ង្ស័​​យ​​​បា​ន​​ធ្វើ​​​ស​​​ក​​ម្ម​​​ភាព​​​ក្លែ​​​ង​​ប​​​ន្លំ​​ជា​​​មន្ត្រី​​​ន​​គ​​​រ​​​បា​​ល​​​ ​​ដើ​​​រ​​ជំ​​​រិ​​ត​​​ទា​​​រ​​ប្រា​​​ក់​​ពី​ប្រ​​​ជា​​ព​​​ល​​​រ​​ដ្ឋ​​​ ក្នុ​​​ង​​ភូ​​មិ​​សា​​​ស្រ្ត​ខេ​​ត្ត​​ព្រះ​​​សី​​​ហនុ​​​។​​

ជនសង្ស័យដែលជាប់ខ្នោះរបស់សមត្ថកិច្ច រួមមាន៖ ទី១-ឈ្មោះហាក់ សុធាបញ្ញា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះអ៊ួន ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី៣-ឈ្មោះចិន ប៊ុនធឿន ហៅរាជ្យ អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី៤-ឈ្មោះចំរើន លាងម៉េង អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី៥-ឈ្មោះស៊ឹម សុខដា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៦-ឈ្មោះ ZHOU DONGYA អាយុ៣០ឆ្នាំ ជាជនជាតិចិន។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែកញ្ញា មានជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយប្រាប់ថា នៅយប់ថ្ងៃទី០៦ ខែកញ្ញា មានជនសង្ស័យ១ក្រុម ជាជនជាតិខ្មែរ៥ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាមន្ដ្រីនគរបាលបានធ្វើសកម្មភាពកាក់រថយន្ត របស់ជនរងគ្រោះជាជនជាតិចិន១គ្រឿង ម៉ាក Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 2C-9291 ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកស្នងការបន្តថា ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកបានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួន បានជនសង្ស័យសរុប៦នាក់ (ជនជាតិចិនម្នាក់) នាំមកសាកសួរ។

ជនរងគ្រោះបានឲ្យដឹងទៀតថា ពេលនោះ ក្រុមជនសង្ស័យបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤ ០០០ដុល្លារ។ បន្ទាប់មក ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរ ខ្ចីលុយពីមិត្តភក្តិបានចំនួន២៣០០ដុល្លារ យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្ត និងជំរិតទារយកប្រាក់បាន ចំនួន២៣០០ដុល្លារពីជនរងគ្រោះប្រាកមែន។ ក្រោយពីមានចម្លើយសារភាពរបស់ក្រុមជនសង្ស័យ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4885 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.