ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេច​ក្រ​ឡាហោ​ម​ ​ស ​ខេ​ង​ ​និង​ ​លោ​កជំ​ទា​វ​ អ​ញ្ជើ​ញចូ​លរួ​ម ពិ​ធី​បុ​ណ្យកា​ន់​បិ​ណ្ឌ​វេន​ទី​៦ ​នៅ​វត្ត​បុ​ទម​វ​តីរា​ជ​វ​រារា​ម​

រាជធានីភ្នំ​ពេញ ៖ ​នៅព្រឹ​ក​ថ្ងៃអ​ង្គារ ​ទី​៨ ​ខែ​កញ្ញា​ ​ឆ្នាំ២​០២​០នេះ​ ស​ម្ដេ​ច​ក្រឡា​ហោ​ម ​ស​ ខេ​ង​ ឧ​បនា​យ​ក​រ​ដ្ឋម​ន្ត្រី​ រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​មហា​ផ្ទៃ​ ​និង​លោ​ក​ជំទា​វ​ ​ញ៉ែម​ ​សាខ​ន​ ​ស ​ខេ​ង​ បុ​ត្រា​បុត្រី​ ​ចៅប្រុ​ស​ចៅ​ស្រី​ ក្រុ​ម​គ្រួ​សារ​ ​ព្រម​ទាំ​ង​ឯក​ឧ​ត្ត​ម ​លោ​កជំ​ទា​វ ​ជា​ថ្នា​ក់ដឹ​ក​នាំ​មន្ត្រី​រា​ជកា​រ​ស៊ី​វិ​ល ​និ​ង​នគ​រ​បា​លជា​តិ​គ្រ​ប់​ជាន់​ថ្នា​ក់​នៃ​ក្រសួ​ង​មហា​ផ្ទៃ​ ​បាន​ប​ន្ត​អញ្ជើ​ញ​ចូល​រួ​ម​ពិ​ធីបុ​ណ្យ​កា​ន់​បិណ្ឌ​វេ​នទី​៦​ ​នៅវ​ត្ត​បុ​ទម​វ​តី​រាជ​វ​រារា​ម​ ​ស្ថិ​តក្នុ​ង​ស​ង្កា​ត់ច​តុ​មុ​ខ ​ខ​ណ្ឌ​ដូ​ន​ពេញ​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ ​ដើ​ម្បី​ឧ​ទ្ទិស​កុ​ស​ល​ផល​បុ​ណ្យ​ជូ​ន​ដួង​វិ​ញ្ញា​ណ​ក្ខ​ន្ធ​លោក​អ្ន​ក​មា​ន​គុណ​ ​បុព្វ​បុ​រ​ស​ជា​តិ ​ម​ន្ត្រី​រា​ជកា​រ​ ​ន​គ​របា​ល​ យុ​ទ្ធ​ជ​ន​ យុ​ទ្ធ​នា​រី​ ​ដែ​លបា​ន​ព​លី​ និ​ង​ទ​ទួ​ល​មរ​ណ​ភា​ព​ទៅកា​ន់​លោ​ក​ខាង​មុ​ខ។

ក្នុងទិវាប្រកបដោយមហាកុសលនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាមនេះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើពិធីសែនព្រេនម្ហូបអាហារ មានបាយទឹកនំចំណី បារីម្លូស្លា អមដោយទៀនធូបផ្កាភ្ញីដ៏ប្រពៃ ដើម្បីឧទ្ទិសជូនចំពោះមាតា និងបិតាបង្កើតរបស់សម្ដេច នៅក្នុងចេតិយដ៏ត្រជាក់ត្រជុំឧត្តុងឧត្តមដែលស្ថិតនៅក្នុងបរិវេណវត្តបុទមវត្តីរាជវរារាម ទៅតាមប្រពៃណីទំនៀមទំលាប់ដូនតា នាដូវកាលបិណ្ឌភ្ជុំដ៏ជ្រះថ្លា និងរីករាយនេះ។

នៅក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន ស ខេង បានបន្តអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តបុទមវតីរាជវរារាម និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ដោយមានព្រះសង្ឃនិមន្តស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូល រាប់បាត្រ វេភត្តាហារ ពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។

សូមបញ្ជាក់ថា ភ្ជាប់នឹងចង្ហាន់បិណ្ឌបាត្រ ថ្វាយ និងប្រគេនសម្ដេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃក្នុងពិធីឆ្លងកាន់បិណ្ឌវេនទី៦នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ក៏បានថ្វាយ និងប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ ថ្វាយ ប្រគេន សម្ដេច ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ និងមួយអន្លើ ទៀត ក៏បានប្រគេនបច្ច័យ និងគ្រឿងបរិក្ខាសម្រាប់ការកសាងទីសេនាសេនៈ និងទ្រទ្រង់ទីអារាមវត្តបុទមវតីរាជវរារាមផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.