ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ការ​ឈូស​កកាយ​ទន្ទ្រាន​យក​ដី​រដ្ឋ​បញ្ជាការដ្ឋាន​កងកាំភ្លើងធំ​នៅ​ចំណុច​រ៉ា​ស្លាត​

​ខេត្ត​កំពង់ឆ្នាំង​ ៖ ឃុំ​ក្រាំង ស្គារ​មាន​ចំនួន ១៣​ភូមិ ស្ថិតនៅ  ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកផុស ខេត្ត  កំពង់ឆ្នាំង កន្លង​ទៅ​រឿង​វិវាទ  ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​បញ្ជា ការដ្ឋាន​កងកាំភ្លើងធំ​ដែលមាន ទីតាំង​នៅ​ចំណុច​រ៉ា​ស្លាត ត្រូវ បាន​ឧត្តមសេនីយ៍​ទំនើង នួន  វិចិត្រ ធ្វើការ​រំលោភ​បំពាន​យក  ដីស្រែ​ប្រជាពលរដ្ឋ​ចំនួន ៥០  ហិកតា ស្មើនឹង ៤៥​គ្រួសារ ដី ក្បាល​ស្រែ ចំនួន ៧៧​ហិកតា ដី ព្រៃ កាប់​រាន​ចំនួន ៥៩​ហិកតា ស្មើនឹង ៣១​គ្រួសារ ផ្អែក​តាម  ការបោះបង្គោល​ព្រំ​និង​ការជីក  កាយ​ដី​ព្រំ​របស់​កងកាំភ្លើងធំ  មាន​ផ្ទៃ ដី​ឡើង​ដល់ ៣០៤០ ហិកតា លើស​ពី​ផ្ទៃដី​កំណត់ ក្នុង  ស​.​ជ​.​ណ ៤០​ហិកតា ។

​ដី ៣០០០​ហិកតា របស់ បញ្ជាការដ្ឋាន​កងកាំភ្លើងធំ​គ្រប ដណ្តប់​លើ​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ភាព​ពី​ម៉ិច​ទំហំ  ២២៧៩​ហិកតា​គឺ​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ទំហំ ៦៥៨​ហិកតា  ដី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ទំហំ ៦៣​ហិកតា នេះ​មន្ទីរ​រៀប  ចំ​ដែនដី​នគរូបនីយ៍កម្ម សំណង់  និង​សុរិយោដី​ខេត្ត​ក្រុមការងារ ចម្រុះ​ខេត្ត​បាន​ចុះទៅពិនិត្យ​ដី  បញ្ជាការដ្ឋាន​កងកាំភ្លើងធំ កាលពី​ថ្ងៃ​ទី ០៥-០៦ ខែ​សីហា  ឆ្នាំ​២០១៤ ប៉ុន្តែ បញ្ជាការដ្ឋាន  កងកាំភ្លើងធំ​មាន​ទំហំ​ត្រឹមតែ  ៣០០០​ហិកតា ប៉ុណ្ណោះ ដែល បាន​កំណត់​តាម​ផែនទី​ឧបសម្ព័ន្ធ នៃ ស​.​ជ​.​ណ លេខ ១៥១២ ចុះ ថ្ងៃទី ៥ ខែ​ធ្នូ ឆ្នាំ​២០១១ របស់  ទីស្តីការគណៈរដ្ឋមន្ត្រី ។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ភូមិ ដំណាក់​អំពិល​បាន​បង្ហើប​ប្រាប់ អ្នកយក​ព័ត៌មាន​ឱ្យដឹងថា​កាលពី ថ្ងៃទី ០៤-០៥ ខែ​ឧសភា ឆ្នាំ ២០១៥ វេលា​ង៉ោ ៨ និង​៣៦ នាទី​ព្រឹក បច្ចុប្បន្ន​ត្រូវបាន​ឧត្តម សេនីយ៍​ទោ នួន វិចិត្រ រួម និង  មន្ត្រី​តុលាការ​មួយ​រូប​ផង​ដែរ  បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ភូមិ​-​ឃុំ ស្រុក និង​ខេត្ត ហ៊ុំ​ព័ទ្ធ វាស់វែង​ដី​ព្រៃ​របស់​រដ្ឋ ប្រហែល  ៥០០​ហិកតា​នៅ​ចំណុច​ភ្នំ​ក្បាល ខ្លា ហើយ​កំពុង​ធ្វើការ​ឈូស  ឆាយ​ក្នុង​គោលបំណង​សម្រាប់  ទុក​លក់​ឱ្យ​ឈ្មួញ​ឈ្មោះ ព្រហ្ម  ហ៊ួយ នៅ​ភូមិ​តា​ជេស ឃុំ​តា ជេស ស្រុក​កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ដែល​ជា​មេ​ឈ្មួញ​ដើរ  រៀបចំ​ទិញ​ដី​ទុក​លក់​ឱ្យ​ក្រុមហ៊ុន ចិន ។

​ទន្ទឹមនឹងនោះ នួន វិចិត្រ  បាន​បញ្ជា​ឱ្យ​កូនចៅ​ដាក់​ប៉ុស្តិ៍​នៅ ចំណុច​ទឹក​ចែក​ដែលមាន​កាំ ភ្លើង​ធុន គៅ ២​ដើម សម្រាប់ គំរាម​ទារ​លុយ​ពី​ប្រជាពលរដ្ឋ ដុត​ធ្យូង ក្នុង​ម្នាក់​ចំនួន ៣​ម៉ឺន រៀល និង​រទេះ​ដឹកឈើ​ចំនួន ១ ម៉ឺន​រៀល គោយន្ត និង​រទេះដឹក  ប្ញ​ស្សី​ឃ្លៃ ក្នុង​ម្នាក់​ចំនួន ៥​ពាន់ រៀល គឺ​យក​ជា​ប្រចាំ​ថ្ងៃ​ឱ្យ​តែ ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ ។

​ចំណែក​ក្រុម​បរិស្ថាន​ការ  ពារ​ដែនជម្រកសត្វព្រៃ​ក៏​បាន​កុង ត្រូល​គំរាម​ទារប្រាក់​ពី​ប្រជា​ពល រដ្ឋ​ដុត​ឡធ្យូង​ក្នុង​ម្នាក់ ១០​ម៉ឺន  រៀល រទេះ​ដឹកឈើ​ក្នុង​ម្នាក់  ៣​ម៉ឺន​រៀល ឈរជើង​នៅ​ចំណុច រណប​គុយ ៕

 

20150519sl1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.