ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ចំនួន​ប្រាំ និង​ចំណតរថយន្ត​ពីរ អូ​ហ្វេ​ស​ធី និង​សូ​ជី​ង ជា​អ្នក​បំផ្លាញ​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​កម្ពុជា និង​បំផ្លាញ​គោលនយោបាយ​បើកចំហរ​ជើងមេឃ​

ក្រុង​ប៉ោយប៉ែត​ ៖ នៅ​ចំណុច រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​មតិ​ប្រជាពលរដ្ឋ​បាន ឱ្យដឹងថា ភ្ញៀវទេសចរ​ចូលមក  ទស្សនា​ប្រទេស​កម្ពុជា​មាន​ការ រអ៊ូរទាំ​ថា​បាន​យក​លុយ​ក្នុង​ភ្ញៀវ មួយ​ម្នាក់ គឺ​ចំណតរថយន្ត អូ​ហ្វេ​ស​ធី​ម្នាក់ ៤០០០​រៀល និង  សូ​ជី​ង ចំនួន ១០០០០​រៀល  ហើយ​គ្មាន​តារាង​កំណត់ពេល វេលា​ចេញទៅ​ខេត្តសៀមរាប  ដោយ​ក្រុមហ៊ុន​ទេសចរ គ្មាន  ភាព​ទទួលខុសត្រូវ​ធ្វើ​តាមតែ អំពើ​ចិត្ត​របស់​ក្រុមហ៊ុន​នីមួយៗ  ហើយ​នឹង​លក់​ភ្ញៀវ​ទេសចរណ៍ ក្នុង​ចំណត​រថយន្ត​ឱ្យ​តាក់ស៊ី ៣០​ដុល្លារ ក្រុមហ៊ុន​បាន ១២ ដុល្លារ ហើយ​(​ដប់​ពីរ​ដុល្លារ​)  ចែក​គ្នា​ស៊ី និង​មាន​ការដូរ​លុយ  ប្រាក់​បំបាត់​លុយ​ភ្ញៀវទេសចរ  មាន​ការយឺតយ៉ាវ​ការធ្វើដំណើរ ពី​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែ​ត​ទៅ​ចំណត​នី​មួយៗ ។​

​ដោយសារ​បញ្ហា​ទាំងអស់  នេះ​ភ្ញៀវ​ទេសចរ​មានការ​រអ៊ូរទាំ យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន​ស៊ី ភ្ញៀវ​ក្រៅប្រទេស​តាម​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត ជាច្រើន  និង​បាន​សម្តែង​ការ​មិន​ពេញចិត្ត ទៅលើ​សមាគម​ដឹកជញ្ជូន​ភ្ញៀវ មាន​ការយឺតយ៉ាវ​ធ្វើឱ្យ​ប៉ះ ពា​ល់  ដល់​សតិអារម្មណ៍​ភ្ញៀវទេសចរ ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​។​

​លោក​អភិបាលរង​ខេត្ត  បន្ទាយមានជ័យ អ៊ុំ រាត្រី និង ជង់ ឡឹម ប្រធាន​មន្ទីរ​ទេសចរ  ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ អ្នកកាសែត​តាម​ទូរស័ព្ទ​ថា ចំណត​សូ​ជី​ង និង​អូ​ហ្វេ​ស​ធី និង សមាគម​ដឹក​ភ្ញៀវទេសចរ​ច្រក ទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ថា យឺត យ៉ាវ​ដូរ​លុយ​មិន​ត្រឹមត្រូវ​និង​ការ លក់​ភ្ញៀវទេសចរ​ទៅ​ខេត្ត​សៀម រាប​និង​តារាង​កំណត់​ពេលវេលា ធ្វើដំណើរ​មិន​មាន រឿង​នេះ​ទេ   បើ​ជា​សិន​ជា​អ្នក​មាន​ហេតុ​ការ នេះ​កើតឡើង​លោក​មាន​មន្ត្រី ជំនាញ​នៅ​ទីនោះ​ស្រាប់​មិន  ពិបាក​ទេ ? និង​មាន​គណៈកម្មការ​ថ្នាក់​ខេត្ត​និង​ក្រសួង​មានការ ប្រជុំ​ជា​បន្ទាន់ ។​

​គេ​នៅ​ចាំបាន​ថា កាល លោក គោ ស៊ុម​សារឿ​ត នៅ ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​លោក​បាន​ដឹង​រឿង នេះដែរ ប៉ុន្តែ​លោក​ថា​នៅ​ឆ្ងាយ  ពី​ដៃ ឥឡូវ​លោក គោ ស៊ុម​សា រឿ​ត បាន​មក​ធ្វើជា​អភិបាល ខេត្ត​បន្ទាយមានជ័យ បែ​ជា​ភ្លេច រឿង​នេះ​ទៅ​វិញ​បណ្តោយឱ្យ ចាប់​ជម្រិត​ភ្ញៀវទេសចរ​ជា​ដដែល  អាច​ថា​ជា​ផលប្រយោជន៍​របស់ លោក​អភិបាលខេត្ត​ទេ​ដឹង​ហើយ បញ្ហា​អសកម្ម​នេះ​អាច​ជា​ឆ្នាំង បាយ​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ផង ដែរ ។ បើ​ក្រឡេក​ទៅខាង​ដី​ថៃ  គេ​ពុំ​មាន​សមាគម​ស្អី​គេ​ចាប់ ជម្រិត​ភ្ញៀវទេសចរ​ដូច​ខាង ប៉ោយប៉ែ​ត​នោះឡើយ​គេ​អាច​រក រថយន្ត​ធ្វើ​ដំណើរ​ដោយ​សេរី ប្លែក​អី​តែ​ខាង​កម្ពុជា​បើកចំហរ ជើងមេឃ​តែ​បែ​ជា​ចាប់​ជម្រិត ភ្ញៀវទេសចរ​ទៅ​វិញ ។​

​ដូច្នេះ ក្រសួង​គួរ​លុបចោល សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ  និង​ចំណត​ទាំងពីរ គឺ​សូ​ជី​ង និង អូ​ហ្វេ​ស​ធី ដែល​រដ្ឋ​បង្កើត​ដើម្បី  ធ្វើឱ្យ​បាត់បង់​ប្រយោជន៍​ជាតិ ទាំងមូល ។ ដូច្នេះ​គួរ ឯកឧត្តម  ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​មេត្តា ស្រាវជ្រាវ​ទង្វើ​ដ៏​អាក្រក់​របស់ ក្រុមហ៊ុន​សូ​ជី​ង និង​អូ​ហ្វេ​ស​ធី  កុំ​ឱ្យ​ប្រទេស​ជាតិ​អាប់ឱន​លើ ឆាក​អន្តរជាតិ​ដែល​ប្រទេស​អច្ឆរិយៈ ៕

ដោយ ទន់ ហួន​

 

20150506i (2) 20150506i (1) 20150506i (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.