ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជនសង្ស័យ​២៥​រូប​ជា​បាតុករ​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធ នាគារ​បណ្តោះអាសន្ន​ត្រូវ​តុលាការ​បន្ត​បើកសវនាការ​

ជនសង្ស័យ​២៥​រូប​ជា​បាតុករ​ដែល​ត្រូវ​ចាប់​ដាក់​ពន្ធ នាគារ​បណ្តោះអាសន្ន​ត្រូវ​តុលាការ​បន្ត​បើកសវនាការ​

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤ តុលាការ​រាជធានី ភ្នំពេញ​បាន​បន្ត​បើកសវនាការ ជំនុំ​ជំ​រះ​សំណុំរឿង​ក្តី​ជនសង្ស័យ ចំនួន ២៥​នាក់ ដែល​ត្រូវ​ចាប់ ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង​រោងចក្រ យ៉ាក​ជីន និង​មុខ​វត្ត​ស្ទឹង​មាន ជ័យ​ដែល​បាន​ធ្វើឱ្យ​មាន​មនុស្ស ស្លាប់ និង​របួស ។​ ​ក្រុមអ្នកតវ៉ា​សុំឱ្យ​ដោះ លែង​ជនសង្ស័យ​ត្រូវបាន​រា រាំង​មិន​ឱ្យ​ចូល​ទៅ​ជិត​របង តុលាការ​ដោយ​កម្លាំង​សម​ត្ថ កិច្ច​បានដាក់ ពង្រាយ​កម្លាំង និង​ដាក់​បា​រ៉ាស់​បិទផ្លូវ​ជុំវិញ តុលាការ​តាំងពី​ព្រលឹ​មអុរ ដើម្បី​ការពារ​មិន​ឱ្យ​ក្រុម​អ្នក តវ៉ា​ចូលទៅ​តុលាការ ។
ដោយ​ហេតុផល ​សណ្តាប់ ធ្នាប់​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ ការហាមឃាត់​មិន​ឱ្យ​អ្នក កាសែត​ចូលទៅ​ក្បែរ​ក្រុម​អ្នក តវ៉ា នោះឡើយ ។​

​សាលាដំបូង​រាជធានី ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ មេសា កន្លងមកនេះ បាន​បើក សវនាការ​សំណុំរឿង​ក្តី​ជន សង្ស័យ​ចំនួន ២៥​នាក់ ដោយ បាន​បើក​សវនាការ​ដាច់​ដោយ ឡែក​ពី​គ្នា ។ បន្ទាប់​ពី​ស​វនា ការ​អស់​រយៈពេល​ពេញ​មួយ ថ្ងៃ តុលាការ បាន​លើក​ពេល បន្ត​សវនាការ នៅ​ថ្ងៃ​ទី ៦ ខែ ឧសភា នេះ ។​

​នៅក្នុង​សវនាការ​មាន ជនសង្ស័យ​ចំនួន ២៥ នាក់ ដោយ​តុលាការ​បាន​បើក​សវ នា​ការជំនុំជម្រះ​ដាច់​ដោយ ឡែក​ពី​គ្នា ក្នុងពេល​តែមួយ​។ ដោយ​ករណី​នៅ​ផ្លូវ​វ៉េងស្រេង មាន​ជនសង្ស័យ​ចំនួន​១៣​នាក់ ករណី​នៅ​រោងចក្រ យ៉ាក​ជីន ក្រុម​លោក វ​ន់ ពៅ ដែល មាន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​សវនាការ​សំណុំរឿង ករណី​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ដែល​មាន​ជនសង្ស័យ​ចំនួន​២ នាក់ បើក​សវនាការ​ផ្សេង ។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ​២០១៤ មាន ការប៉ះទង្គិច​គ្នា​រវាង​ក្រុម លោក វ​ន់ ពៅ ប្រធាន​សមា គម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាមួយ កងកម្លាំង​អាជ្ញាធរ​មាន​សមត្ថ កិច្ច​នៅ​ចំណុច​រោងចក្រ​យ៉ាក ជីន ជិត​តំបន់​សេដ្ឋកិច្ច​កំបូល​។

​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច គ្នា​នោះ​បាន​បង្ក​ឱ្យ​មាន​ការ ប្រើ​អំពើហិង្សា​និង​ចាប់ខ្លួន មនុស្ស ១០​នាក់ ។ ហើយ​នៅ ថ្ងៃទី​៣ មករា ក៏​មាន​ការ​ប៉ះ ទង្គិច​គ្នា​រវាង​ក្រុម​កុប្បករ ជាមួយ​កម្លាំង​អាជ្ញាធរ​មាន សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង ជិត​សួន​ឧស្សាហកម្ម​កា​ណា​ឌី យ៉ា បាន​បណ្តាលឱ្យ​មាន​អ្នក ស្លាប់ និង​របួស និង​មនុស្ស ១៣ នាក់ ត្រូវបាន​ចាប់ខ្លួន​។ ហើយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៣​មាន​ការប៉ះទង្គិច គ្នា រវាង​កម្មករ​រោងចក្រ ឡ្ស ជាមួយ​សមត្ថកិច្ច​នៅ​មុខ​វត្ត ស្ទឹងមានជ័យ​បាន​បណ្តាលឱ្យ មាន​មនុស្ស​ស្លាប់ និង​របួស និង​ចាប់ខ្លួន​ពីរ​នាក់ ។​

​ដើមចម​ដែល​បណ្តាល​ឱ្យ មាន​ការប៉ះទង្គិច​គ្នា​រវាង សមត្ថកិច្ច​និង​បាតុករ គឺ​ដោយ សារ​តែមាន​មេដឹកនាំ​សហជីព មួយចំនួន​និង​អ្នកនយោបាយ ខ្លះ បាន​ញុះញង់​ឱ្យ​កម្មករ នៅ តាម​បណ្តា​រោងចក្រ​ធ្វើ​កូដ កម្ម បាតុកម្ម ដើម្បី​ទាមទារ ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ ក្នុង​មួយ​ខែ ។ ហើយ​កូដកម្ម បាតុកម្ម​បាន​រីក​រាលដាល​កាន់ តែ​ខ្លាំង​ឡើងៗ​បាន​ធ្វើ​ឱ្យ​កម្មករ កាន់តែ​មាន​កំហឹង​និង​មាន​អ្នក ខ្លះ​បាន​ដើរ​អុកឡុក​នៅតាម បណ្តា​រោងចក្រ​ដោយបាន វាយបំផ្លាញ​ទ្រព្យសម្បត្តិ​រោង ចក្រ និង​ទ្រព្យសម្បត្តិ សា​ធា រណៈ​របស់​រដ្ឋ និង​ឯកជន បង្ក​ឱ្យមាន​ជា​អំពើហិង្សា ។​

​សូមបញ្ជាក់​ថា​សវនាកា​រ នាពេលនេះ គឺជា​ការកាត់ក្តី ទៅលើ​ក្រុម​បាតុករ​ដែល​សមត្ថ កិច្ច​វាយ​ឱ្យ​របួស​និង​ចោទ​ប្រ កាន់​អ្នក​ទាំងនោះ​ពី​បទ​ប្រើ អំពើហិង្សា​និង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​រោងចក្រ​ចំណែក អ្នក​ដែល​បាញ់​ប្រជាពលរដ្ឋ​ឱ្យ ស្លាប់​ក្នុងអម្លុងពេល​មាន​បា​តុ កម្ម​ដែល​គេ​ហៅថា​បាតដៃ​ជន ទី​បី​មិនទាន់​ត្រូវបាន​វែកមុខ និង​កាត់ទោស​នៅឡើយ ៕

2014_05_06a (4) 2014_05_07c (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.