ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេ​ច​ក្រឡា​ហោ​ម​ ស​ ខេ​ង ៖​ ​ប្រ​ទេស​មា​ន​សង្គ្រា​ម គ្រោះ​ថ្នា​ក់មុ​នគេ គឺ​ប្រ​ជាព​ល​រដ្ឋ​ ​ដូ​ច្នេះប្រ​ជា​ព​លរដ្ឋ ត្រូ​វ​កា​រ​ពា​រស​ន្ដិ​ភា​ព​

ខេត្តបា​ត់​ដំបង ៖ ​សម្ដ​ច​ក្រ​ឡាហោ​ម​ ​ស ​ខេ​ង ​ឧ​ប​នាយ​ក​រ​ដ្ឋម​ន្ដ្រី​ រ​ដ្ឋ​ម​ន្ដ្រីក្រ​សួ​ងម​ហា​ផ្ទៃ​ មា​ន​ប្រសា​ស​ន៍​ថា ​កា​លណា​ប្រ​ទេ​សមា​ន​សង្គ្រា​ម​ហើយ​ ​អ្ន​ក​ដែល​គ្រោះ​ថ្នាក់​មុ​នគេ​ គឺ​ប្រ​ជា​ព​លរ​ដ្ឋ​ ​ដូច្នេះ​ប្រ​ជា​ពល​រ​ដ្ឋត្រូ​វ​កា​រពា​រ​សន្ដិ​ភា​ព​ឲ្យបា​ន​ ​ព្រោះស​ន្ដិ​ភាព​មាន​ត​ម្លៃណា​ស់​។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបេឡេតិ៍ ចំនួន ០១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា ចំនួន ២ខ្នង នៅក្នុងសាលាបឋមសិក្សាស្វាយព្រៃ និងអនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម រំលឹកថា សន្ដិភាព គឺជាសេចក្ដីត្រូវការចាំបាច់ ដោយមិនអាចខ្វះបាន ខណៈសន្ដិភាពបង្កលក្ខណៈឲ្យមានការអភិវឌ្ឍ។ ហើយប្រជាពលរដ្ឋត្រូវការពារ សន្ដិភាពឲ្យបាន ព្រោះសន្ដិភាពមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «កាលណាមានសង្គ្រាម អ្នកដែលមានគ្រោះថ្នាក់ជាងគេ គឺប្រជាពលរដ្ឋ ប្រទេសណាក៏ដោយ ស្រុកណាក៏ដោយ អ្នកដែលគ្រោះថ្នាក់បាត់បង់ជីវិតរងគ្រោះមុនគេ គឺប្រជាពលរដ្ឋ ទោះបីប្រទេសគោរពសិទ្ធិមនុស្សក៏ដោយ នៅពេលសង្គ្រាមកើតឡើង គឺប្រើគ្រប់មធ្យោបាយ ដើម្បីយកឈ្នះសង្គ្រាម។ ដូច្នេះមិនគិតថា រំលោភសិទ្ធិមនុស្ស ឬមិនរំលោភទេ? បាញ់គឺបាញ់ហើយ»។

សម្ដេចក្រឡាហោម បន្ដថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ទោះបីនៅក្នុងតម្លៃណាក៏ដោយ គឺត្រូវរក្សាសន្ដិភាពឲ្យបាន ចង់និយាយបានថា «ដើម្បីសន្ដិភាព យើងហ៊ានចំណាយ ហ៊ានលះបង់ ដើម្បីរក្សាសន្ដិភាព»។ សម្ដេចក្រឡាហោម បន្តទៀតថា ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារសន្ដិភាព ព្រោះមានសន្ដិភាពទើបអាចកសាងប្រទេសបានដោយងាយស្រួល បើគ្មានសន្ដិភាព មិនអាចកសាងប្រទេសជាតិបានឡើយ។

ជាងនេះទៅទៀត សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលមួយខ្លាំងបាន រដ្ឋាភិបាលនោះ អាស្រ័យដោយប្រជាពលរដ្ឋគាំទ្រ បើរដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ។ សម្ដេចថា ក្នុងបរិបទនេះ កម្ពុជាប្រកាន់យករបបប្រជាធិតេយ្យសេរីពហុបក្ស ដើម្បីគាំទ្រកម្មវិធីនយោបាយ រដ្ឋាភិបាលរបស់គណបក្សខ្លួន ដូច្នេះ ការខិតខំដើម្បីកសាងអំពើល្អជាមួយប្រជាពលរដ្ឋ និងការជួយដោះស្រាយបញ្ហា សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាកិច្ចដ៏ចំបង និងសំខាន់បំផុត ឬក៏អាចនិយាយថា ការកសាងប្រព័ន្ធយុត្តិធម៌ ដើម្បីធ្វើឲ្យស្រុកទេសមានស្ថេរភាពយូរអង្វែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 3028 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.