ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​កា​រងា​រ ​រាជ​រ​ដ្ឋាភិ​បា​ល ​ជម្រុ​ញ​ឲ្យមា​ន កា​រ​សាង​ស​ង់​ ម​ណ្ឌ​​​លសុ​ខ​ភាព​ប​ន្ថែម នៅ​តា​ម​ភូមិ​ឃុំ ​នៅ​ខេត្ត​ស្ទឹ​ងត្រែង ដើ​ម្បី​ជួ​យលើ​ក ក​ម្ព​ស់​សុ​ខមា​ល​ភាព ​ប្រជា​ព​ល​រដ្ឋ​

ខេត្ត​ស្ទឹ​ង​ត្រែង ៖​ ​នា​ថ្ងៃទី​១​៣ សី​ហា​ ឆ្នាំ​២​០២​០​ ​នៅ​សាលា​ខេ​ត្ត​ស្ទឹ​ង​ត្រែង​ មានបើក​កិច្ច​ប្រ​ជុំដែ​ល​ធ្វើឡើ​ង​ក្រោម​អ​ធិ​បតី​ភា​ព​ លោ​ក​ ផៃ​ ​ប៊ុ​នឈឿ​ន​ រ​ដ្ឋ​លេ​ខា​ធិកា​រ​ប្រ​ចាំកា​រ​ក្រសួ​ងប​រិ​ស្ថាន​ ​នាគ្រា​នោះ​ក៏​មា​ន​ការ​អ​ញ្ជើ​ញចូ​ល​រួម​ពីអ​ភិ​បាល​ខេ​ត្ត ​និ​ងជា​អ​នុប្រ​ធា​ន​អចិ​ន្ត្រៃ​យ៍ក្រុ​ម​កា​រងា​រ​ ​រាជ​រ​ដ្ឋា​ភិបា​ល​ ​ចុះមូ​ល​ដ្ឋា​នខេ​ត្ត​ស្ទឹង​ត្រែ​ង ​លោក​ ​ម៉ុម​ ​សារឿ​ន​ រួ​មទាំ​ង​ម​ន្ត្រីខេ​ត្ត ​ក្រុ​ង មន្ទីរ និងអង្គភាព ពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។

លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ជំរុញ ឲ្យមានការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សបំផុត តាមតែអាចធ្វើទៅបាន ដូចជា ការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារ ក្នុងការផ្តល់ ប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បន្តចុះទប់ស្កាត់បទល្មើសព្រៃឈើ ជុំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្តចាត់វិធានការទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ និងការសាងសង់មណ្ឌលសុខភាព នៅតាមភូមិ ឃុំ មួយចំនួនដែលមិនទាន់មាន ក្នុងការពិនិត្យ តាមដាន និងព្យាបាលជំងឺជូនពួកគាត់ ដើម្បីលើកកម្ពស់សុខ មាលភាព ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានកាន់តែប្រសើរឡើង។ លោកបានបន្តជំរុញដល់មន្ទីរ សុខាភិបាលខេត្ត ដែលជាតំណាងឲ្យក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាប្រឈមខ្វះមណ្ឌលសុខភាព នៅតាមមូលដ្ឋានភូមិ ឃុំមួយចំនួននោះ ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាល ដើម្បីក្រសួងសុខាភិបាល មានវិធានការដោះស្រាយ នៅបំណាច់ ឆ្នាំ២០២០នេះ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែង ដោយបានបង្ហាញពីសមិទ្ធផលនានារបស់រដ្ឋ បាលខេត្ត និងសកម្មភាពរបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង សម្រេចបាននៅក្នុង ឆមាសទី១ ឆ្នាំ២០២០នេះ ដោយលោកបានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សាបាន នូវសន្តិសុខសណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម ដោះស្រាយបញ្ហានៅតាមវេទិការសាធារណៈ បានយ៉ាង រលូន និងចំគោលដៅ ថែមទៀតផង។

លោក ម៉ុម សារឿន បានថ្លែងទៀតថា រដ្ឋបាលខេត្តស្ទឹងត្រែង បានគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ១៩ បានយ៉ាងល្អ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ហើយបានរឹតបន្តឹង ពិនិត្យ និងតាមដានជាប្រចាំ ដោយយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាពរបស់ រាជរដ្ឋាភិបាល ដោយមានកិច្ចសហការជាប្រចាំ រវាងក្រុមការ ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ជាមួយរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំ វេទិកាសាធារណៈ ព្រមទាំងដោះស្រាយបានទាន់ពេលវេលា នូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ស្របតាម គោលដៅ ផែនការដាក់ចេញក្នុងឆ្នាំ២០១៩កន្លងមក។ លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ដោយយកចិត្តទុកដាក់ដាក់បំផុត បានឧបត្ថម្ភប្រាក់ ចំពោះស្ត្រីក្រីក្រ កុមារក្រោម២ឆ្នាំ គ្រួសារដែលមាជីវភាពក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធិភាពបំផុត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.