ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះ​ដំណើរ​ទស្សន កិច្ច​របស់​សម្តេច​ក្រុមព្រះ​នៅ​ប្រទេស​ចិន​

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា​ឆ្នាំ​២០១៥ សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ព្រះប្រធាន​គណក្ស​រាជានិយម ហ្វ៊ុន​ស៊ិនប៉ិច  និង អ្នក​ម្នាង នរោត្តម ផល្លា រណប្ញ​ទ្ធិ បា​យាង​ទៅ​បំពេញ​ព្រះ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តប​តាម​ការយាង​របស់ ឯកឧត្តម Li Tuan Chao និង​ឯកឧត្តម  Xi Jinping អគ្គលេខាធុការ​គណក្ស​កុម្មុយនីស្ត​ចិន ។​

​គណប្រតិភូ​អម​ព្រះ​ដំណើ​រនា​ឧិ​កាសនេះ មាន ចំនួន​១០​រូប ដែល​នៅ​ក្នុង​នោះ​មាន ៖ អ្នក​ម្នាង នរោត្តម ផល្លា រណប្ញ​ទ្ធិ  ព្រះ​ជ​យា​, ឯកឧត្តម ប៉ោ ប៊ុនស្រឺ អនុប្រធាន​គណបក្ស , ឯកឧត្តម  ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស  ,​ឯកឧត្តម យឹម សា វី សមាជិក​គណកម្មាធិកា​រនា​យក និង ឯកឧត្តម  សាយ ហាក់ អគ្គលេខាធិការ​ប្រតិបត្តិ  ។

​ក្នុង​ព្រះ​ដំណើរ​ទស្សនកិច្ច​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៩ ដល់ ថ្ងៃទី  ២២ ខែ​មេសា​ឆ្នាំ​២០១៥​នេះ​    ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ និង គណប្រតិភូ នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ជួបពិភាក្សា​ការងារ ជាមួយ​ឥស្សរជន​សំខាន់​២​រូប គឺ ឯកឧត្តម Li Yuachao អនុ​ប្រធានាធិបតី និង ជា​ប្រធានាធិបតី​ស្តីទី នៃ​សាធារណរដ្ឋ​ប្រជា​មានិតុ​ចិន និង ឯកឧត្តម Iiu Hongcai  អនុ​រដ្ឋមន្ត្រីការបរទេស​។​

​កិច្ចពិភាក្សា​នេះ បាន​ផ្តោតជាសំខាន់ ទៅ​លើ​ការ​រឹត​សំណង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ណ៏ ឲ្យ​កាន់តែ​រឹងមាំ រវាង គណបក្ស ក៏ ដូចជា​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន ដែល​មាន​ជា​ប្រណី​នី​យូរ​មកហើយ​នោះ ។​

​នៅក្នុង​ឧិ​កាសនេះ​ដែរ សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ បាន​មាន​ព្រះ​បន្ទូល​ថា  ប្រជាជន​ខ្មែរ ជាពិសេស​អ្នករាជានិយម អ្នក​សីហនុ​និយម ក្នុង​ក្របខ័ណ្ឌ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​បំភ្លេច​នូវ​គុណ​នុប​ការៈ ដ៏​ធំធេង ចំពោះ​មហាមិត្ត​ចិន ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការថែទាំ​ព្រះរាជសុខភាព ថ្វាយ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ហើយ​ឥឡូវនេះ មហាមិត្ត​ចិន នៅតែ​បន្ដ​យកចិត្តទុកដាក់​ពិនិត្យ និង​ថែទាំ​ព្រះរាជសុខភាព​ថ្វាយ​ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី និង សម្តេច​ព្រះមហាក្សត្រី  នរោត្តម មុនីនាថ សីហនុ ។​

​ជាមួយគ្នានេះ សម្តេចក្រុមព្រះ ក៏​បាន​នាំ​យក​បណ្តាំ​ផ្តាំផ្ញើរ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដើម្បី​សួរ​សុខទុក្ខ និង គារវៈកិច្ច​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រទេស​មហាមិត្ត​ចិន និង បក្សកុម្មុយនិស្ដ​ចិន ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ដំណើរការ​យក​សន្តិភាព និង ការរៀបចំ​កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើង​វិញ​។

​ព្រះអង្គ​បាន​បញ្ជាក់ថា  នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃនេះ គឺមាន​តែ ២ គណបក្ស​ប៉ុណ្ណោះ​ដែល​ជា​ជ​ន្ទ​ល់​សម្រាប់​ទ្រទ្រង់​របបរាជានិយម គឺ ព្រះអង្គ ដឺ​ក​នាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង សម្តេច ហ៊ុន សែន ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​បាន​នាំ​របប​នេះ យក​ត្រឡប់មកវិញ​នៅក្នុង​ឆ្នាំ ១៩៩៣​។ ការសហការ​រវាង​គ​ណ​បក្ស​នយោបាយ​ទាំងពីរ គឺជា​កត្តា​ដ៏​សំខាន់បំផុត  ដើម្បី​ថែរក្សា​របបរាជានិយម​ឱ្យបាន​គង់វង្ស នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះអង្គ​បាន​រំលឹក នូវ ព្រះរាជ​ឱវាទ​ចុងក្រោយបង្អស់ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ  មុន​ពេល​ព្រះអង្គ​សោយ​ព្រះ​ទិវង្គត « គឺ​ចង់ឃើញ​អ្នករាជានិយម​រួបរួមគ្នា ជា​កម្លាំង​មួយ ឱ្យទៅ​ជា​កម្លាំង​នយោបាយ​ជាតិ បូក​នឹង​កម្លាំង​នយោបាយ​ជាតិ​មួយទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្តេច ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ និង ដោះស្រាយ​នូវ​ភាពក្រីក្រ របស់​ប្រជានុរាស្ត្រ​»​។​

​ក្នុង​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​គណក្ស​រាជានិយម ហ្វ៊ុន​ស៊ិនប៉ិច ព្រះអង្គ​បាន​បញ្ជាក់ថា ទិសដៅ​ជា​ចំបង​របស់​ព្រះអង្គ គឺ​ខិតខំ​យ៉ាងណា​ប្រមែប្រមូល កម្លាំង​រាជានិយម អ្នក​សីហនុ​និយម ឱ្យទៅ​ជា​កម្លាំង​នយោបាយ​ជាតិ​ដ៏​ធំ​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្របតាម​បំណងប្រាថ្នា​នៃ​ប្រទេស​មហាមិត្ត​ចិន ដែល​លោក​តែងតែ ជួយ​ជ្រោមជ្រែង ឧបត្ថម​គាំទ្រ គ្រប់បែបយ៉ាង ពិសេស​តាម​ការស្នើសុំ​របស់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នា​ពេលកន្លងមក ក៏ដូចជា​ពេល​នេះ​ផងដែរ​។​

​ចំណែក  ឯកឧត្តម LI Yuachao អនុ​ប្រធានាធិបតី និង ជា​ប្រធានាធិបតី​ស្ដីទី នៃ សាធារណរដ្ឋ ប្រជាមានិត​ចិន​វិញ បាន​សំដែង​អបអរសាទរ​ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ជ្រើសតាំង សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ ព្រមទាំង   បង្កា​ញ​ជំនឿ​ថា គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិ​ក្រោមព្រះ​កិច្ចនឹកនាំ រប​ស់ម្តេច​ក្រុមព្រះ​នឹង​ទទួលបាន   អាសនៈ​នៅក្នុង​រដ្ឋសភាជាតិ នៅ​អាណត្តិ​ក្រោយ​ជាមិនខាន ។ ឯកឧត្តម​បាន​បន្ថែមថា ចំណង​មិត្តភាព​រវាង​គណ​បក្សកុម្មុយនិស្ដ​ចិន ជាមួយ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ជា​មិត្ត​ដ៏​យូរអង្វែង ជាពិសេស​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ជាមួយគ្នានេះ ថ្នាក់ដឹកនាំ​នៃ​ប្ររទេស​ចិន ក៏​បាន​បញ្ជាក់​ពី​ជំហ​គាំទ្រ​របស់​ខ្លួន​ផងដែរ ដល់​គណបក្ស​រាជានិយម​ហ្វ៊ុន​ស៊ិនប៉ិច ដែល​បន្ត​ធ្វើ​ជា​ដៃគូ ជាមួយ​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅក្នុង ព្រះ​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ   និង អ្នក​ម្នាង នរោត្តម ផល្លា រណប្ញ​ទ្ធិ ព្តមទាំង​គណប្រតិភូអ​ម​ព្រះដំណើរ បាន​ចូល​ក្រាប​បង្គំ​គាល់ សម្តេច​ព្រះមហាក្សត្រី  នរោត្តម មុនីនាថ សីហនុ និង ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​គង់ប្រថាប់​នៅ​ប្រទេស​ចិន  ដើម្បី​អោយ​ពេទ្យ​ចិន​ពិនិត្យ​ព្រះរាជសុខភាព ។

​ព្រះ​ដំណើរ​ទស្សនកិច្ច​នេះ បាន​បញ្ចប់ទៅ ដោយ​នាំមក​នូវ​លទ្ធផល​ជា​វិជ្ជមាន និង កិច្ច​ស្វាគ​មយ៉ាង​រាក់ទាក់ យ៉ាង​កក់ក្តៅ​បំផុត ពី​សំណាក់​ថ្នាក់ដឹកនាំ​ចិន ជាពិសេស ពី ឯកឧត្តម Li Yuachao អនុ​ប្រធានាធិបតី និង ជា​ប្រធានាធិបតី​ស្តីទី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕

 

20150506m (1) 20150506m (3) 20150506m (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.