ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រសួង​ប​​រិ​​ស្ថាន​ ​​​​ព្រ​​មា​​​ន​​​​ជ​​ន​​​​ឆ្លៀ​​​តឱ​​​កា​​ស​ ​​​ពី​​​​​​កា​​​របែ​​​ងចែ​​​ក ​​​​នឹ​​​ង​​​​ទ​​ទួ​ល​​​​​​ដីធ្លី​ ​​​​នឹ​​ង​​​ត្រូ​វ​​​​​មា​ន​​​ទោ​​ស​​

រា​ជធា​នី​​​ភ្នំពេ​ញ​ ៖​ ​ក្រោយ​​​សម្តេ​ចតេជោ ​ហ៊ុ​ន ​សែ​ន​ នា​យ​ករ​ដ្ឋ​ម​ន្ត្រី​​បា​ន​ចេញ​​​ប​ញ្ជា​​ឲ្យ​​​កាត់​​ឆ្វៀ​ល​​ដី​ ​ជូ​ន​​​ប្រជា​ព​ល​រដ្ឋ​​​ដែល​​​កំ​ពុង​​​រ​ស់នៅ​​​ជា​ក់ស្តែ​ង​​​ក្នុ​ង​​តំ​ប​ន់​​អ​ភិ​រក្ស​ ​​តំ​ប​ន់​​ស​ត្វ​ព្រៃ​​និ​ង​​តំ​ប​ន់​​កា​រពា​រ​ផ្សេ​ង​ៗ ទៀ​ត​​នោះ​ ​គេ​​ស​ង្កេត​ឃើ​ញ​ថា ​ជ​ន​​​ឱកា​ស​និ​យម​​​សំ​ខាន់​​​ម​ន្ត្រី​​មា​ន​អំណា​ច​​ អ្ន​ក​មាន​លុ​យ​​មួ​យ​ចំនួ​ន ​​កំ​ពុ​ងតែ​​​ឆ្លៀ​ត​​ប​ន្លំ​​​តា​ម​​រូ​ប​ភាព​​​ក​ន្ទេល​​​ធំ​​ប​ន្លំ​​ដេ​ក​ ​ដើម្បី​​​ប​ន្លំ​​យ​ក​​ដី​​​ក្នុង​​​តំ​បន់​​ហា​មឃា​ត់​​ប​ង្ក​​​ការ​រិះ​គ​ន់​​និ​ង​​ថ្នាំ​ង​ថ្នា​ក់​​ពី​​​ម​ន្ត្រីរា​ជ​កា​រ​ រួ​ម​ទាំ​ង​​ប្រ​ជាព​ល​រ​ដ្ឋ ​។​​

​​អាស្រ័យ​ហេតុផល​ខាងលើ​នេះហើយ ទើប​ក្រសួងបរិស្ថាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​បាន បង្ហោះ​ឡើងវិញ​នូវ​ខ្លឹមសារ​នៃ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ដើម្បី​បញ្ជាក់​ឲ្យ កាន់តែច្បាស់ ហើយក៏​ជាការ​ព្រមាន​ដល់​ជនខិលខូច​ដែល​កំពុង​បន្លំ​ខ្លួន​ចូលក្នុង​បញ្ជី​នៃ​ការទទួលបាន​ដី​ពី​គោលនយោបាយ​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​រស់នៅ ឬ​កំពុង​អាស្រ័យ​ផល ជាក់ស្តែង ។​

​សូម​អាន​ទាំងស្រុង​នូវ​ខ្លឹមសារ​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន ៖
​ក្រសួងបរិស្ថាន​ព្រមាន​ជន​ឆ្លៀតឱកាស​ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី​នឹងត្រូវ​មានទោស​
​កាលពី​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ទាំង​៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារ​ផ្សេងៗ​របស់​រដ្ឋ ក្នុងនោះ​គឺ សម្តេច​តេ​ជោ បានបញ្ជាក់​សង្កត់ធ្ងន់​ច្បាស់ៗ​ថាៈ​
១)​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុ​ញ្ញា​ត្តិ​ជាដាច់ខាត​។ កន្លងមក សម្តេច​តេ​ជោ បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​អោយទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​អោយ​ខ្លួន​។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី​១០​ទៅ​
២០ ក៏​សម្តេច​តេ​ជោ​បានដឹង​នឹង​កំណត់​អត្តសញ្ញាណ​និង​មុខសញ្ញា​រួច​អស់ហើយ​ដែរ​។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន​។​
២) ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​អោយបាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត​។​
៣)​ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី​១០% ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​ឱ​ស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.