ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នគរបាល​ចំរុះ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​ផ​លលិត​ទឹក​សុទ្ធ​យីហោ ស៊ីវ​ជាតិ បើក​ដោយ​ខុសច្បាប់​

សៀមរាប​៖ ទីតាំង​ផ​លលិត​ទឹក​សុទ្ធ​១​កន្លែង ត្រូវបាន កម្លាំង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប សហកា​ជាមួយ មន្ទីរជំនាញ ចុះបង្ក្រាប ក្រោយ​មាន​ការ សង្ស័យថា បើក​គ្មាន​ច្បាប់​អនុញាតិ បានធ្វើ​សកម្មភាព ផលិត​និង​ចែកចាយ ទី​ក្នុង​ទីផ្សា ដោយ​ពុំ​ខ្លាចញញើត​ពី​ច្បាប់​ឡើយ ជា​ហេតុ​ធ្វើឲ្យ​មហាជន​សង្ស័យ ថា​ប្រាកដជា​មាន​ការ ឃុប ឃិត​គ្នា​ទើបបាន​ជា​ទីតាំង​សិប្បកម្ម​ល​ផលិត​ទឹក​សុទ្ធ យីហោ ស៊ីវ​ជាតិ គ្មាន​ច្បាប់​នេះ បើក​ដំណើរការ​ដោយ​រលូន ។​

​លោក​វរ​សេ​នីយ៏ឯក សឿន សេន ប្រធាន​ការិយាលយ័​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយ​ពី​កម្លាំង​ក្រោម​ឳ​វា​ទ បាន​ជូនដំណឹង​ថា មាន​ទីតាំង​សិប្បកម្ម​មួយ​កន្លែង​បាន​ផលិត​ទឹក​សុទ្ធ យីហោ​ស៊ីវ ជាតិ  ចំណុះ​៥០០​មី​លី​លីត្រ និង​ចំណុះ​២០​លីត្រ បាន​ចែកចាយ​ពេញ​ទីផ្សា​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ប​ច្បាប់​អនុញ្ញាតិ និង​គ្មាន​អនាម័យ គ្មាន​ការចុះ​ត្រួតពិនិត្យ ដែល​ជា​ហេតុ​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។​

​ទើប​លោក បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​ដោយ​ទប់ស្កាត់​ទីតាំង​ផលិត​ទឹក​សុទ្ធ​ដោយ​គ្មាន​អនាម័យ ដែល​ស្ថិតនៅ  ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ជន​អនុវត្ត​ល្មើសច្បាប់ បាន​លួច​សាងសង់​រោង​សិប្បកម្ម នៅ​កណ្តាល​វាលស្រែ​ផលិត​ទឹក​សុទ្ធ ដោយ​គ្មាន​ការ ឆ្លង​កាត​ប្រព័ន្ឋ​សំលាប់​មេរោគ និង​ការលាង​ដប ព្រម​ទាំង​ការ​ច្រក ដោយ​គ្មាន​អនាម័យ បង្ករ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​ប្រជាពលរដ្ឋ យ៉ាង​ខ្លាំង​ទើប​លោក សម្រេច​ផ្អាក​ការផលិត​ទឹក​សុទ្ធ​និង​របស់​លោក សៀ ម៉េង ជា​ម្ចាស់​សប្បិ​កម្ម ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ  នាំយកទៅ សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប ពាក់ព័ន្ឋ​ករណី​នេះ​និង​ធ្វើ​ការផាកពិន័យ​ទៅតាម​ច្បាប់​។​

​មន្ត្រី​ឧស្សាហកម្ម​រ៉ែ​និង​ថា​ពល ខេត្តសៀមរាប បានឲ្យដឹងថា ទីតាំង ផ​លលិត​ទឹក​សុទ្ធនេ​បាន​លួច​ប្រើប្រាស់​ឈ្មោះ ស៊ីវ ជាតិ ជា​យីហោ​ក្រៅផ្លូវការ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ពុំមាន​ច្បាប់​អនុញាតិ​នោះទេ​ហើយ​គ្មាន​អនាម័យ​បាន​ធ្វើឲ្យបះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង និង​ចាំបាច់​ត្រូវ​បិទ​ទីតាំង​សិប្បកម្ម យី​យោ ក្លែងក្លាយ ស៊ីវ​ជាតិ ជា​បណ្ដោះអាសន្ន​។

​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច ចាត់​វិធានការ​ចំពោះ​ជន​ប្រព្រឹត្ត​ខុស លោក សៀ ម៉េង ដែល​ហ៊ាន លប​លួច​ផលិត​ទឹក​សុទ្ធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ចំណែក​ទីតាំង​ផលិត​ដប​ទឹក​សុទ្ធ ចោល​ពាសពេញ វាលស្រែ នៅ​កណ្តាលវាល ហើយ​យកមក​ច្រក​ទឹក​សុទ្ធ​លក់​ចែកចាយ ការធ្វើ​បែប​នេះ​បើ​សមត្ថកិច្ច ជា​បងប្អូន ឬក៏​ជា​អ្នក​ស្គាល់គ្នា​រាប់អាន យ៉ាងណា​នោះ ក៏​សូម​ឲ្យ​សមត្ថកិច្ច ជួយ​ពិចារណា​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ រាប់ម៉ឺន​រាប់សែន​នាក់ ដែល​ទទួល​រងគ្រោះ​ខូច​សុខភាព ដោយសារ​តែ​ធ្វេសប្រហែស និង​ខ្វះ​ការត្រួតពិនិត្យ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​សូម​ឲ្យ​ដាក់ទោស​ឲ្យ​ធ្ងន់​កុំឲ្យ​មាន សង្គម​នេះ​មានការ លប​លួច​ផលិត​តាម​អំពើ​ចិត្ត​ទៀត ៕
​ដោយ  សុផាត​

 

20150506l (3) 20150506l (1) 20150506l (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.