អន្តរជាតិ ៖ ភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា អស់រយៈពេលជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំ ហើយបានបង្ខំឱ្យមនុស្ស ១,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ។ តាមការចុះផ្សាយរបស់សារព័ត៌មាន CAN រាយការណ៍ថា យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ស្លាប់ ហើយ១៣នាក់ផ្សេងទៀតត្រូវបាត់ខ្លួនដោយសារទឹកជំនន់ដ៏សម្បើមនោះ ។
តាម CAN រាយការណ៍ថា មនុស្ស១៣នាក់ដែលបាត់បង់ជីវិត ខាងលើគឺថា ពួកគេស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងត្រូវទឹកគួចយកទៅបាត់កំឡុងពេលជិះនៅក្នុងរថយន្ដ។ ទន្ទឹមនោះ ទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការច្រើនជាង ៥,៧៥១ហិកតា រួមទាំងផ្លូវហាយវ៉េយ៍ និងស្ពានសំខាន់ៗ មួយចំនួយក្នុងរដ្ឋធានីសេអ៊ូលថែមទៀត ៕