ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រកា​ស​ ចូ​​​ល​​កា​ន់​​មុ​​​ខតំ​ណែង ជា​ផ្លូ​វ​ការ រ​ប​ស់​ប្រធា​នសា​លា​ឧទ្ធ​រ​ណ៍ ​ខេ​ត្តបា​ត់ដំ​ប​ង

ខេត្តបាត់ដំបង ៖ នៅ​រ​សៀល​ថ្ងៃ​ទី​២៧​ ខែ​ក​ក្កដា​ ​ឆ្នាំ២​០​២០​ ​លោក​ កើ​ត​ រិ​ទ្ធ​ រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ងយុ​ត្តិ​ធ​ម៌​បា​នអ​ញ្ជើ​ញ​ជាអ​ធិ​បតី​ប្រ​កាស​មុ​ខ​តំណែ​ង​ជា​ផ្លូវ​កា​ររ​បស់​លោ​ក ​ស​ម ​ប៊ុ​នថុ​ន ​ដែ​ល​ត្រូវ​បា​នតែ​ង​តាំង​ជា​ប្រ​ធាន​សា​លាឧ​ទ្ធ​រណ៍បា​ត់​ដំប​ង។ លោ​ក​ នួ​ន​ សា​ន ​ត្រូវ​បាន​តែង​តាំ​ងជា​អគ្គ​ព្រះរា​ជ​អាជ្ញា​ នៃ​ម​ហាអ​យ្យ​ការ​អ​មសា​លា​ឧទ្ធ​រ​ណ៍បា​ត់ដំ​ប​ង ​និ​ងលោ​ក​ គឺ​ ប៊ុ​ណ្ណា​រ៉ា ​ដែល​បា​ន​តែង​តាំង​ជា​ព្រះរា​ជអា​ជ្ញា​នៃអ​យ្យកា​រអ​ម​សាលា​ដំ​បូង​ខេ​ត្តបា​ត់​ដំប​ង។​

ពិ​ធីនេះ​ក៏​មាន​ការ​អញ្ជើ​ញ​ចូល​រួ​មពី​លោ​ក ​អ៊ុ​យ ​រី​ ប្រ​ធាន​ក្រុ​មប្រឹ​ក្សា​ខេត្ត​បាត់​ដំ​បង​ លោ​ក​ ងួ​ន​ រ​ត​នៈ ​អ​ភិបា​ល​នៃគ​ណៈ​អភិ​បា​លខេ​ត្តបា​ត់​ដំប​ង ​ថ្នាក់​ដឹ​កនាំ​នៃ​ក្រសួ​ងយុ​ត្តិធ​ម៌ ​ស​មាជិ​កនៃ​ឧ​ត្តម​ ​ក្រុម​ប្រឹ​ក្សានៃ​អ​ង្គ​ចៅក្រ​ម​ រួ​ម​ទាំង​ចៅ​ក្រម​ ​ព្រះ​រាជ​អា​ជ្ញា ​មន្រ្តី​តុ​លាកា​រ ​និង​មន្ត្រី​រា​ជកា​រ​មួយ​ចំ​នួន​ផ​ងដែ​រ។​

​ថ្លែ​ងក្នុ​ង​ពិធី​នេះ​ លោ​ក ​កើ​ត ​រិ​ទ្ធ ​បាន​ថ្លែ​ងថា​ ​សាលា​ឧ​ទ្ធរ​ណ៍​បា​ត់ដំ​ប​ង ​និ​ងសា​លាឧ​ទ្ធ​រ​ណ៍ត្បូ​ងឃ្មុំ​ ​គឺជាសា​លាឧ​ទ្ធ​រណ៍​តំប​ន់​ ដែ​លត្រូ​វ​បាន​ដាក់​ឱ្យ​ដំណើ​រ​ការ​ដំ​បូង​គេប​ង្អ​ស់ជា​ប្រវ​ត្តិ​សាស្រ្ត​ ​នៅក្នុ​ងប្រ​ព័​ន្ធយុ​ត្តិ​ធម៌​ក​ម្ពុជា​ ​ស្រប​តាម​ទិ​សដៅ​នៃ​កម្ម​វិ​ធីកំ​ណែ​ទម្រ​ង់​ច្បាប់​ និ​ង​វិស័​យ​យុត្តិ​ធម៌​ ​ដើម្បី​បង្ខិ​ត​សេវា​យុ​ត្តិ​ធម៌​ឱ្យ​កាន់​តែខិ​ត​ជិត​ប្រជា​ព​លរ​ដ្ឋ​។

លោ​ក​រដ្ឋ​មន្រ្តី​ ​សង្ឃឹ​ម​ជឿជា​ក់​យ៉ាង​មុ​តមាំ​ថា​ លោ​ក​ ស​ម​ ប៊ុ​ន​ថុន​ ​ដែល​ទើ​បចូ​ល​កាន់​តំ​ណែង​ជា​ផ្លូវ​កា​រជា​ប្រធា​ន​សាលា​ឧ​ទ្ធរ​ណ៍បា​ត់​ដំបង ​លោក​ ​នួ​ន ​សា​ន ​អ​គ្គព្រះ​រា​ជអា​ជ្ញា​ នៃ​មហា​អ​យ្យកា​រ​អម​សា​លាឧ​ទ្ធ​រណ៍​បា​ត់ដំ​ប​ង ​ក៏​ដូច​ជា​លោក​ ​គឺ ​ប៊ុណ្ណា​រ៉ា ​ព្រះរា​ជអា​ជ្ញា​អម​សា​លាដំ​បូង​ខេ​ត្តបា​ត់​ដំប​ង​ នឹ​ង​ខិត​ខំ​យ​កចិ​ត្ត​ទុ​កដា​ក់​បំពេ​ញ​ភារ​កិ​ច្ចឱ្យ​បា​ន​ម៉ឹង​ម៉ា​ត់ ​ប្រក​បដោ​យ​ស្មារ​តី​ទទួ​ល​ខុ​សត្រូ​វខ្ព​ស់​ ក្នុ​ង​ការ​ដឹ​កនាំ​សាលា​ឧ​ទ្ធរ​ណ៍​បាត់​ដំ​បង​ ​មហា​អយ្យ​កា​រអ​ម​សាលា​ឧ​ទ្ធរ​ណ៍​ និ​ង​អយ្យ​កា​រអ​ម​សា​លាដំ​បូង​ខេ​ត្តបា​ត់​ដំប​ង​ ឱ្យ​បា​នល្អ​ប្រ​សើរ​ និ​ង​មាន​ប្រ​សិទ្ធ​ភា​ពខ្ព​ស់​។

ក្នុ​ងឱ​កា​ស​នេះដែ​រ​ លោ​ក​រដ្ឋ​ម​ន្រ្តី ​បា​នគូ​ស​បញ្ជា​ក់​ឡើង​វិ​ញពី​ជំ​ហរ​ដ៏ម៉ឹ​ង​ម៉ាត់​រ​បស់​ក្រ​សួង​យុ​ត្តិធ​ម៌​ ក្នុ​ង​នាម​ជា​សេនា​ធិ​ការ​ឱ្យ​រាជ​រ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ និ​ងរ​ប​ស់​ឧត្ត​ម​ក្រុម​ប្រឹ​ក្សានៃ​អ​ង្គចៅ​ក្រ​ម ​ក្នុ​ងកា​រ​បន្ត​ព​ង្រឹង​អ​ភិ​បាល​កិ​ច្ចល្អ​ក្នុ​ងវិ​ស័​យយុ​ត្តិ​ធម៌ ​និង​កា​រ​ពង្រឹ​ង​វិធា​ន​ការ​វិ​ន័យ​ ក្រ​ម​សីល​ធម៌​ ​និង​ភា​ពស្អា​ត​ស្អំរ​ប​ស់អ​ង្គ​ចៅក្រ​ម​ សំដៅ​លើ​កក​ម្ព​ស់កិ​ត្តិ​យស​ និ​ង​សេច​ក្តី​ថ្លៃថ្នូ​រ​រប​ស់អ​ង្គ​ចៅក្រម ​លើ​កក​ម្ព​ស់គុ​ណ​ភាព​នៃកា​រ​កា​ត់ក្តី​ប្រ​ក​បដោ​យ​ភា​ពត្រឹ​ម​ត្រូវ​ ​និង​យុ​តិ្តធ​ម៌​ ក៏​ដូ​ចជា​លើក​ក​ម្ពស់​កា​រផ្ត​ល់​សេវា​យុ​ត្តិធ​ម៌​ឱ្យ​មាន​ភា​ពងា​យ​ស្រួល​ ​ឆាប់​រ​ហ័ស​ ​និង​ស្អា​តស្អំ​ ​ដើម្បី​ពង្រឹ​ង​ជំនឿ​ទុ​កចិ​ត្ត​ពី​សាធា​រណ​ជ​នចំ​ពោះ​វិស័​យ​យុត្តិ​ធ​ម៌។​

​លោក​រ​ដ្ឋម​ន្ត្រី ​បាន​ប​ន្ត​ក្រើន​រំ​លឹក​ និ​ង​ណែនាំ​ដ​ល់ប្រ​ធា​នសា​លា​ឧទ្ធ​រ​ណ៍បា​ត់​ដំប​ង​ ​ក៏​ដូច​ជា​ចៅក្រ​ម​ ព្រះ​រា​ជអា​ជ្ញា​ ម​ន្ត្រីតុ​លា​ការ​ ​និ​ងម​ន្រ្តី​រាជ​កា​រ​ទាំង​អ​ស់នៅ​តា​ម​សាលា​ជម្រះ​ក្តី​នា​នានៅ​ទូ​ទាំង​ប្រទេ​ស​ ដូ​ចខា​ង​ក្រោម ៖

ទី​១ ចៅ​ក្រ​ម ​ព្រះ​រាជ​អា​ជ្ញា​ ក៏​ដូ​ចជា​ម​ន្ត្រីតុ​លាកា​រ​ទាំ​ងអ​ស់ ​ត្រូ​វប្រ​កាន់​ខ្ជា​ប់នូ​វ​អភិក្រ​ម​ដ៏ថ្លៃ​ថ្លា​ទាំង​៥ ​រ​បស់​ស​ម្តេច​តេ​ជោ​នាយ​ក​រដ្ឋ​ម​ន្រ្តី ​គឺ ​ឆ្លុះក​ញ្ច​ក់​ ងូ​តទឹ​ក​ ដុ​ស​ក្អែល​ ​ព្យាបា​ល​ និ​ង​វះកា​ត់​ ដើម្បី​ធ្វើ​ជាគោ​លការ​ណ៍​ក្នុង​កា​រអ​នុ​វត្ត​មុ​ខងា​រ​ និ​ង​ភារ​កិ​ច្ចរ​ប​ស់ខ្លួ​ន​ ក៏​ដូច​ជា​ក្នុង​កា​រ​ដឹក​នាំ​អង្គ​ភា​ពសា​លា​ជម្រះ​ក្តី​។​

​ទី២ ​​ចៅក្រ​ម​ ព្រះ​រា​ជ​អាជ្ញា​ ក៏​ដូ​ចជា​ម​ន្ត្រីតុ​លា​កា​រទាំ​ង​អស់​ ​ត្រូវ​ប្រ​កា​ន់ខ្ជា​ប់​នូវ​ភា​ពម៉ឺ​ង​ម៉ា​ត់រ​ប​ស់ខ្លួ​ន​ ក្នុ​ង​ការ​អ​នុវ​ត្ត​ច្បាប់​ឱ្យ​បា​នត្រឹ​ម​ត្រូវ​ ​ដើ​ម្បីផ្ត​ល់​ការ​កា​ត់ក្តី​មួ​យប្រ​ក​បដោ​យអនា​គ​តិ ​ក្នុង​កា​រធា​នា​ឱ្យបា​ន​នូវ​ភាព​ ​យុតិ្ត​ធ​ម៌ ​ត្រឹ​មត្រូ​វ​ ជូ​ន​ប្រ​ជាព​ល​រដ្ឋ​ ​ជាពិ​សេ​សគឺ​កា​រវៀ​រ​ចាក​នូ​វអ​គ​តិធ​ម៌​ទាំង​ ៤​ ​គឺ ​ឆន្ទា​គ​តិ ​ទោ​សាគ​តិ​ ភ​យា​គតិ​ និ​ង​មោហោ​គ​តិ ​ដូ​ចដែ​ល​ចៅក្រ​ម​ ព្រះ​រា​ជអា​ជ្ញា​ទាំង​អ​ស់បា​ន​ធ្វើស​ច្ចា​ប្រណិ​ធា​ន​ នៅ​មុ​នពេ​ល​ខ្លួន​ចូ​លកា​ន់​តំណែ​ង​។

ទី​៣​ ចៅ​ក្រ​ម ​ព្រះ​រា​ជអា​ជ្ញា​ ក៏​ដូ​ចជា​ម​ន្ត្រីតុ​លា​ការ​ទាំ​ងអ​ស់​ ត្រូ​វ​ប្រកា​ន់​ខ្ជាប់​ឱ្យបា​ន​ម៉ឺង​ម៉ា​ត់នូ​វ​វិន័​យ​ និ​ង​ក្រម​សី​លធ​ម៌​វិជ្ជា​ជី​វៈរ​បស់ចៅ​ក្រ​ម និ​ង​ព្រះ​រា​ជអា​ជ្ញា​ ​ទាំង​ក្នុ​ងពេ​ល​បំពេ​ញកា​រ​ងារ​ ​ទាំង​ក្នុង​ជី​វភា​ពរ​ស់នៅប្រ​ចាំ​ថ្ងៃ​។ ​ការ​ប្រ​កាន់​ខ្ជា​ប់នូ​វ​ក្រ​មសី​ល​ធម៌​វិ​ជ្ជាជី​វៈ​រប​ស់​ខ្លួន​ ​គឺជា​ការ​រួ​មចំ​ណែ​កដ៏​សំខា​ន់ក្នុ​ង​ការ​លើ​ក​កម្ព​ស់កិ​ត្តិ​យស​ សេ​ច​ក្តីថ្លៃ​ថ្នូ​រ ​និង​កិត្យា​នុ​ភាព​នៃ​អង្គ​ចៅ​ក្រ​មខ្លួ​ន​ឯង​ ហើ​យ​វាជា​ក​ត្តារួ​ម​ចំណែ​កដ៏​សំ​ខាន់​មិ​នអា​ច​ខ្វះបា​ន​ ក្នុ​ងកា​រ​ពង្រឹ​ង​ជំនឿ​ទុ​កចិ​ត្ត​ពីសា​ធា​រណ​ជ​នចំ​ពោះ​វិស័​យ​យុត្តិ​ធ​ម៌។​

​ទី៤​៖​ ចៅ​ក្រ​ម ​ព្រះរា​ជអា​ជ្ញា​ ក៏​ដូ​ច​ជាម​ន្ត្រី​តុ​លាកា​រ​ទាំង​អ​ស់ ​ត្រូ​វចូ​ល​រួម​ប្រ​កប​ដោ​យឆ​ន្ទៈ ​និ​ង​ស្មារ​តី​ទទួ​ល​ខុស​ត្រូវ​ខ្ព​ស់ ​ក្នុង​កា​រអ​នុ​វ​ត្តនូ​វ​យុទ្ធ​នា​ការ​ដោះស្រា​យកា​រ​ក​កស្ទះ​សំ​ណុំរឿ​ង​ នៅ​តា​មសា​លាដំ​បូ​ងរា​ជ​ធានី​ខេ​ត្ត ​ដែ​លបា​នដា​ក់​ចេញ​ដោយ​ក្រ​សួ​ងយុ​ត្តិធ​ម៌ ​កា​លពី​ថ្ងៃ​ទី១​៨ ​ខែ​ឧស​ភា​ ក​ន្ល​ងទៅ​នេះ ​ដោ​យអ​នុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូ​វ ​និ​ងម៉ឺ​ង​ម៉ាត់​តា​មអ​ភិ​ក្រម​ ​លឿន​ ​ត្រឹម​ត្រូវ​ ​យុត្តិ​ធម៌​ ​និង​មិន​ពុ​ករ​លួ​យ។​

ទី​៥ ​ចៅក្រ​ម​ ព្រះ​រា​ជអា​ជ្ញា​ ក៏​ដូ​ចជា​ម​ន្ត្រី​តុលា​កា​រ ​និ​ង​មន្ត្រី​រា​ជកា​រទាំ​ង​អស់​ ​ត្រូវ​យ​កចិ​ត្ត​ទុក​ដា​ក់ក្នុ​ង​ការ​បំ​ពេញ​កា​រងា​រ ​ដោ​យត្រូ​វព​ង្រឹ​ងសា​ម​គ្គីភា​ព​ផ្ទៃក្នុ​ង​ និ​ង​ពង្រឹ​ង​កិ​ច្ចស​ហ​ប្រតិ​ប​តិ្តកា​រល្អ​ ​ជាមួ​យ​អាជ្ញា​ធរ​ ​និង​ស្ថា​ប័ន​ពា​ក់ព័​ន្ធ​ ដើ​ម្បីធា​នា​នូវ​ដំណើ​រ​ការ​ល្អ​នៃស្ថា​ប័​នតុ​លា​ការ​ ក៏​ដូ​ចជា​ប្រ​សិទ្ធ​ភា​ពនៃ​កា​រប​ម្រើ​សេវា​យុ​តិ្តធ​ម៌​ឱ្យបា​ន​ត្រឹម​ត្រូ​វជូ​ន​ប្រជា​ពល​រ​ដ្ឋ៕​​​ ដោយ ម៉ា ស៊ីណា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0747 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.