ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ចំនួន​ប្រាំ និង​ចំណតរថយន្ត​ពីរ គឺ អូ​.​ហ្វេ​ស​.​ធី និង​សូ​ជី​ង ជម្រិត​ទារប្រាក់​ពី​ភ្ញៀវ​ទេសចរ​ធ្វើឱ្យ​បាត់បង់​កំណើន​ទេសចរ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​

​ក្រុង​ប៉ោយប៉ែត​ ៖ ប្រភព​ព័ត៌មាន​ពី​ភ្ញៀវទេសចរ​បរទេស​បាន​បង្ហើប​ឱ្យដឹងថា សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​របស់​កម្ពុជា ចំនួន​ប្រាំ និង​ក្រុមហ៊ុន​ចំណត​រថយន្ត​ចំនួន ពីរ គឺ​អូ​ហ្វេ​ស​ធី និង​សូ​ជី​ង នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​ជម្រិត​ប្រាក់​ពី​ភ្ញៀវទេសចរ​។

​ប្រភព​បន្តថា សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​របស់​កម្ពុជា ត្រូវបាន​ភ្ញៀវទេសចរ​និយាយថា ជម្រិត​ទារប្រាក់​ពី​អ្នក​ធ្វើ ដំ​ណែ​រី​ដែល​ចាត់ទុកថា ជា​ការរំខាន និង​ធ្វើ​ប៉ះពាល់​អារម្មណ៍​របស់​ភ្ញៀវ និង​ការដូរ​លុយ​ប្រាក់​បំបាត់​លុយ​ភ្ញៀវ​នៅ​ចំណត​ក្រុម ហ៊ុន សូ​ជី​ង និង​អូ​ហ្វេ​ស​ធី នៅ​ពេល​ឆ្លង​ព្រំដែន​ចូល​មក​ដល់​ទឹកដី​កម្ពុជា ។ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទាំង​ប្រាំ និង​ក្រុមហ៊ុន​ចំណត​ទាំងពីរ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ គឺ​សុទ្ធតែ​ដូចគ្នា​ទាំងអស់​គេ​បង្កើតឡើង ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន ។​

​ក្រៅពី​ជម្រិត​ទារប្រាក់​ពី​ភ្ញៀវ សមាគម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទាំងនោះ ប្តូរ​ប្រាក់​ឱ្យ​ភ្ញៀវ​មិនត្រូវ​តាម​ហាងឆេង​ទៀត ផង ហើយ​ប៉ាយ​ប្តូរ​ប្រាក់​មាន​ពីរ គឺ​មួយ​ត្រឹមត្រូវ​មួយ​ទៀត​មិន​ត្រឹម​តាម​ស្តង់ដា​នៃ​អត្រា​ប្តូរ​ប្រាក់​ទេ ? ហើយ​លក់​ភ្ញៀវ​ទៅ​ឱ្យ​រថយន្ត​តាក់ស៊ី​តាម​អំពើ​ចិត្ត​ដូចជា ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប ៤៨​ដុល្លារ តែ​ម្ចាស់​តាក់ស៊ី​ទទួល​បាន​ត្រឹមតែ ៣០​ដុល្លារ​តែ​ប៉ុណ្ណោះ មិនដឹងថា ១៨​ដុល្លារ​ទៀត គេ​យក​ទៅ​ណា​នោះទេ ?

​ដោយសារ​បញ្ហា​ទាំងអស់នេះ ភ្ញៀវទេសចរ​មានការ​រអ៊ូរទាំ​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន​រកស៊ី​នាំ​ភ្ញៀវ​ទេសចរ​ពី ក្រៅ​ប្រទេស​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​ច្រើន​នឹង​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ទៅលើ​សមាគម​ដឹកជញ្ជូន​ភ្ញៀវ មាន​ការយឺតយ៉ាវ​ធ្វើឱ្យ​មតិ​នានា​ច្រើន​បាន​រិះគន់ថា បញ្ហា​ខាងលើ​មិន​អាច​កែ​បាន ពីព្រោះ​តែ​អ្នក​នៅ​ក្រោយខ្នង​របស់​ពួក​សមាគម និង​ចំណត​ទាំង​ពីរ​ជា​អ្នកមាន​អំណាច​នៅក្នុង​ជួរ​រដ្ឋាភិបាល ។​

​សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទាំង​ប្រាំ និង​ចំណត​អូ​ហ្វេ​ស​ធី និង​សូ​ជី​ង មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ រាល់​ការចោទប្រកាន់​ខាងលើ ។ ចំណែក​លោក ជង់ ឡឹម ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ ថា ប្រសិន​មាន​ហេតុ​ការ​អញ្ចឹង​មែន​នោះ លោក​និង​ចាត់​កម្លាំង​ឱ្យ​ចុះ​មើល​ជាបន្ទាន់ តើ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស ច​រ ដឹង​ឬ​អត់ ឬមួយ ឯកឧត្តម ដឹង​ហើយ​ធ្វើ​មិនដឹង ឬ​មួយ​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ។

​គួររំលឹកថា សម្តេច តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទេសចរ​ចំហរ​ជើងមេឃ ក្នុងន័យ​បង្កើន​ភ្ញៀវទេសចរ តែ​ទង្វើ​អសកម្ម​ខាងលើ​ធ្វើ​ឱ្យ​បាត់​កំណើន​ភ្ញៀវទេសចរ យ៉ាងច្រើន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា និង​បាត់​ចំណូល​រដ្ឋ​យ៉ាង​ច្រើន​ទៀតផង ៕ ដោយ​ ៖ ទន់ ហួន​

 

20150506i (3) 20150506i (1) 20150506i (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.