ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រ​ដ្ន១​៦​គ្រួសា​រ ​ចោទ​ម​ន្រ្ដីប​រិស្ថា​ន ថា​កា​ប់​បំផ្លា​ញ ដំ​ណាំ​ស្វាយ​ច​ន្ទី និ​ង​ដំណាំ​កៅស៊ូ​ ​រប​ស់​ពួក​គាត់ អ​ស់​៦៤​ហិច​តា​ ​តែម​​​ន្រ្ដី​ប​​រិ​ស្ថា​​​ន ថា កា​​​រ​​​ពារ​​​ច្រ​​ក​រ​​បៀ​​ង អ​​​ភិ​​​រ​​ក្ស​ជី​​​វ​​ជំរុះ ​​ព្រៃ​អ​​​ង្គ​​​តែន​​​

ខេត្តកំ​ពង់​ធំ ៖ ​យោង​តា​មប្រ​ភព​ព័​ត៏មា​ន​ពីប្រ​ជាព​ល​រដ្ន​១​៦គ្រួ​សារ​ដែល​រ​ស់នៅ​ក្នុ​ងភូ​មិទំ​អ​រ ​ឃុំ​ទំរី​ង ​ស្រុ​កស​ណ្ដាន​ ​ខេត្ត​កំ​ពង់​ធំ ​បា​នអោ​យ​ដឹង​ថា មា​ន​មន្រ្ដី​ប​រិស្ថា​ន​១ក្រុ​ម​មា​នគ្នា​ប្រ​មាណ​ជា​ង៤​០នា​ក់ ម​ក​ពីស្នា​ក់​ការ​អូរ​ដៃ​ជ្រៃ ​ស្នា​ក់កា​រ​៤៤​ ស្នាក់ការព្រៃ​ឡង់​ ​ស្នា​ក់កា​រ​ត្រពាំ​ង​ឬស្សី​ បាន​មក​កាប់​បំ​ផ្លា​ញដំ​ណាំ​ស្វាយ​ច​ន្ទី ​និង​ដំ​ណាំកៅ​ស៊ូរ​ប​ស់ពួ​ក​គាត់​អស់​ចំ​នួន​ ៦​៤​ ហិ​ចតា​នៅ​ជិត​តំ​បន់​៤​៤ ​ចំនុ​ចដី​រ​អិល​ ​បច្ចុ​ប្បន្ន​គេ​ហៅ ​អូ​របុ​ស្សវែ​ង​ ក្បែ​រចំ​នុ​ចត្រា​ច​ឆេះ ​និ​ងចំ​នុ​ចជាំ​ស្មាច​ ព្រំ​ប្រ​ទល់​ស្រុក​ស​ន្ទុក​ ​និង​ស្រុ​កស​ណ្ដាន​ ​ដោយមិន​ដឹង​មូ​លហេ​តុអ្វី​?​។

ព​លរ​ដ្ន​ម្ចាស់​ចំកា​រ​ម្នាក់​បាន​រៀ​បរា​បទាំ​ង​យំសោ​កបោ​កខ្លួ​នថា ខ្ញុំ​ស្ដាយដំណាំ​​ដែល​ខ្លួន​បា​នចំ​ណា​យក​ម្លាំ​ងកា​យ​កម្លាំ​ង​ចិត្ត​ដាំ​ដុះជា​ង​៥ឆ្នាំ​មក​ហើ​យ ជិត​បា​នទ​ទួ​លផ​លហើ​យ តែ​ត្រូ​វបា​ន​ក្រុ​ម​មន្រ្ដី​ប​រិស្ថា​ន​មក​កា​ប់បំ​ផ្លា​ញស្វា​យ​ចន្ទី​រ​និ​ងកៅ​ស៊ូ​រប​ស់​ពួ​កខ្ញុំ​អស់​រលើ​ង។ ​ពួក​គាត់​ប​ន្ដថា នេះ​មិន​មែ​នជា​លើ​កទី​១ទេ គឺ​ជាលើ​ក​ទី២​ហើ​យ ​កា​ល​ពីឆ្នាំ​មុ​នក្រុ​ម​ម​ន្រ្ដីប​រិ​ស្ថា​នបា​ន​ម​កកា​ប់​បំផ្លា​ញ​ដំ​ណាំទាំ​ង​នេះម្ដ​ង​ហើ​យ ធ្វើ​អោយ​ពួ​កគា​ត់​ដែល​ជា​អ្នក​ខ្ចី​លុយ​ពី​ធានា​គារ​រ​កលុ​យប​​ង់បំ​ណុ​លមិ​ន​បាន​។មិ​ន​តែប៉ុ​ណ្ណោះ​មន្រ្ដី​បរិ​ស្ថា​នបា​ន​ចាប់​ស្ដី្រម្នា​ក់​ឈ្មោះ ​សុ​ខ ស្រី​នាង​ ​យក​កាំ​ភ្លើង​ផ្ចុ​ងពីក្រោ​យខ្ន​ង ​ហើយ​ប​ញ្ចូន​ទៅ​ស្នាក់​កា​រប​រិ​ស្ថាន​អូរ​ដៃជ្រៃ ដើ​ម្បី​សួ​រនាំ​និ​ងធ្វើ​រ​បាយ​កា​រណ៍​ធ្វើ​កិច្ច​សន្យា​រួ​ចដោះ​លែ​ងអោ​យ​មក​ផ្ទះ​វិញ​។​

លោ​ក​ ផ​ន​ សុ​ផុ​ន​ មេ​ឃុំ​ទំរី​ង​ បា​ន​ឆ្លើ​យត​បតា​ម​ទូស័​ព្ទ​នៅព្រឹ​កថ្ងៃ​ទី២​២ ខែកក្ក​ដា ​ឆ្នាំ​២០២​០ ថា​ ​ដីនៅ​ចំនុ​ច​នោះស្ថិ​ត​នៅក្នុ​ង​ស្រុក​ស​ន្ទុក​គ្រប់គ្រង​ដោ​យម​ន្រ្ដី​បរិ​ស្ថាន។ ​លោក​ប​ន្ដ​ថា ​លោ​កបាន​ទ​ទួល​ព័​ត៏មា​ននេះ​ហើ​យ​ លោ​កនិ​ង​ចុះទៅ​ដ​ល់ទី​តាំ​ងដើ​ម្បី​ពិនិ​ត្យ​មើល​ថាតើ​ដំ​ណាំពល​រ​ដ្នប៉ះ​ពា​លខូ​ច​ខាត​ប៉ុ​ន្មាន​ហិច​តា​ ។​

លោ​ក​ ឡ​ង់ ​គឺសឹ​ង​ អ​ភិ​បា​លស្រុ​ក​សណ្ដា​ន​ ​បាន​អោ​យដឹ​ង​តាម​ទូ​ស័ព្ទ​ថា សុំ​អោ​យសួ​រ​ទៅលោ​ក​ តុ​ប​ ក​ក្ក​ដា ​ប្រធា​ន​មន្ទី​រ​បរិ​ស្ថាន​ខេ​ត្តកំ​ពង់​ធំ​ទៅទើ​ប​ដឹង​ច្បាស់។ លោក តុប កក្កដា ​បាន​ឆ្លើយ​ត​បតា​មប្រ​ព័​ន្ធតេ​លេ​ក្រាមថា ​កម្លាំ​ង​រប​ស់លោ​ក​ធ្លា​ប់បា​ន​ចុះទៅ​ប​ង្រ្កា​ប់ណែ​នាំ​និ​ងធ្វើ​កិ​ច្ចស​ន្យា​ម្ដ​ងរួ​ច​ម​កហើ​យ ថា​មិ​ន​អោ​យមា​ន​កា​រ​ដាំដុះ​ដាំ​ណាំ​ឬរុ​ក​រា​នលើ​តំ​បន់​កា​រ​ពារ​ច្រ​ករ​បៀ​ងអ​ភិ​រ​ក្សជី​វ​ជំរុះ​ព្រៃអ​ង្គ​តែន​នោះទេ​ ​តែ​ពួក​គា​ត់​នៅតែ​លួ​ចដាំ​ដុះ។ ​រ​ហូត​ម​កដ​ល់​ថ្ងៃទី​១​៩ ​ខែ​ក​ក្កដា​ ​ឆ្នាំ២​០​២០​ ថ្មី​ៗនេះ លោ​ក​បាន​ប្រ​មូល​ក​ម្លាំង​ឧទ្យា​ននុ​រ​ក្សជា​ង​៤០​នា​ក់ចុះ​ទៅ​ដ​ល់ចំ​នុ​ចខា​ង​លើ។ ​លោកថា​ បើ​កម្លាំ​ង​តិ​ចងា​យ​រង​គ្រោះពី​កា​រត​ប​តរ​ប​ស់ព​ល​រដ្ន​ ​ចឹ​ងទេ​ដើ​ម្បីគ្រ​ប់គ្រង​សភា​ពកា​រ​ណ៍បា​នត្រូ​វ​តែ​មាន​គ្នា​ច្រើន​។ !លោ​ក​បន្ដថា កា​រ​ពិត​ដី​នៅ​ទីនោះ​មាន​មិ​ន​ដល់​៦៤​ហិ​ចតា​ទេ​ ក្រោ​យ​រាជ​រ​ដ្នាភិ​បា​លបា​ន​អោ​យក្រ​សួ​ងប​រិ​ស្ថា​នគ្រ​ប់គ្រង​តំ​បន់​ព្រៃ​អ​ង្គតែ​ន​ក្នុង​ឆ្នាំ​២​០១​៧ ​ចឹង​អ្វី​ដែ​លកើ​ត​មុ​នឆ្នាំ​២០​១​៧ ម​ន្រ្ដី​បរិ​ស្ថា​ន​មិន​ប​ង្រ្កាប់​នោះ​ទេ​ តែ​អ្វី​ដែល​កើ​តក្រោ​យ​ឆ្នាំ២​០​១៧​ទើ​បយើ​ង​ធ្វើកា​រ​ប​ង្រ្កាប់​។​
​ ​ប្រ​ជាព​ល​រ​ដ្ន​សំណូ​ម​ព​រសុំ​អោ​យ​លោក​ ​សុ​ខ ​លូ​ អ​ភិ​បា​លខេ​ត្ត​កំព​ង់​ធំ ​ជួយ​រ​កដំ​ណោះ​ស្រាយ​ជូន​ពួ​កគា​ត់​ផង​ ​ព្រោះ​ ពួ​ក​គាត់​គ្មា​នដី​ធ្លី​សំ​រាប​ធ្វើ​ការ​ដាំ​ដុះ​នោះទេ​ ​ប្រសិ​ន​បើបា​ត់​ដី​នេះ ​ជា​​ពិសេ​ស​សុំអោ​យ​ស​ម្ដេច​ ​ហ៊ុន​ សែ​ន​ ជួ​យ​អន្ដ​រ​គម​ន៍​ដោះ​ស្រា​យប​ញ្ហា​ដី​ធ្លីអោ​យ​ព​លរ​ដ្ន​ផង​ ​ព្រោះ​ពល​រ​ដ្ន​គឺជា​ព​លរ​ដ្ន​គាំ​ទ្រស​ម្ដេ​ច ​៕​

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.