ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា ប្រារឰ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ជួយ​អ្នកសារព័ត៌មាន​ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ​-​និន្នាការ​

ភ្នំពេញ​ ៖ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន កម្ពុជា​បាន​មានប្រសាសន៍ថា  ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា  និង​រួបរួម​បង្កើត​ជា​ក្រុម​អ្នក​សារ ព័ត៌មាន​ស្ម័គ្រចិត្ត​ជួយ​អ្នក​សារ ព័ត៌មាន​ដែល​ជួប​បញ្ហា​នៅ​ពេល បំពេញបេសកកម្ម ដោយ​មិន  គិត​ពី​ពណ៌​សម្បុរ​ឬ​និន្នាការ​នោះ ឡើយ ។​

​ការ​ថ្លែង​បែប​នេះ​ធ្វើឡើង  នៅពេល​ដែល​ក្រុមប្រឹក្សា​សារ ព័ត៌មាន​កម្ពុជា​បាន​អញ្ជើញ​អ្នក សារព័ត៌មាន​នៅ​ក្នុង​សមាគម អ្នកសារព័ត៌មាន​ដែល​ជា​សមាជិក  ក្រុមប្រឹក្សា​ប្រារឰ​ទិវា​សេរីភាព សារព័ត៌មាន​ពិភពលោក ថ្ងៃទី  ០៣ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ ទីស្នាក់ការ​ក្រុមប្រឹក្សា​សារព័ត៌ មាន​កម្ពុជា ។​

​លោក កង អា​រុណ អនុប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន កម្ពុជា​បាន​ថ្លែង​នៅក្នុង​អង្គពិធី ថា ជា​រៀងរាល់ឆ្នាំ​ក្រុមប្រឹក្សា  សារព័ត៌មាន​កម្ពុជា​តែងតែ ប្រារឰ​ទិវា​សេរីភាព​សារព័ត៌មាន ពិភពលោក​ក្រោម​ប្រធានបទ ផ្សេងៗ​ដើម្បី​រំលឹក​ដល់​ការតស៊ូ របស់​អ្នកសារព័ត៌មាន​នៅ​លើ ពិភពលោក​ដើម្បី​លើកកម្ពស់ សេរីភាព​នៃ​សារព័ត៌មាន ។ ការ តស៊ូ​មតិ​នេះ​មាន​ភាព ស្វិតស្វាញ  និង​មាន​អ្នកសារព័ត៌មាន​ជាច្រើន បាន​ខិតខំ​អស់​កម្លាំងកាយ​និង​ចិត្ត រហូតដល់​ពេល​ខ្លះ​បានធ្វើការ ពលី​ក្នុង​បេសកកម្ម​យក​ព័ត៌មាន នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក រហូត​ដល់​អង្គការ​សហប្រជាជាតិ  សម្រេច​យក​ថ្ងៃ​ទី ៣ ខែ​ឧសភា  គឺជា​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ។​

​លោក​អនុប្រធាន​ក្រុមប្រឹក្សា  សារព័ត៌មាន​កម្ពុជា​បានឱ្យដឹង ទៀត​ថា​លើក​នេះ​ជា​ខួប​លើក​ទី ប្រាំ ដែល​ក្រុមប្រឹក្សា​បានប្រារឰ  ទិវា​សេរីភាព​សារព័ត៌មាន​ដោយ បាន​ជួបជុំ​អ្នកសារព័ត៌មាន​ដើម្បី រំលឹក​ដល់​ការខិតខំ​តស៊ូ​មតិ​របស់ អ្នកកាសែត​ជំនាន់​មុន ដើម្បី ឈាន​ទៅ​ដល់​ការទទួលស្គាល់ ជា​សកល​ទិវា​សេរីភាព​សារព័ត៌ មាន​និង​ស្វែងរក​យន្តការ​ថ្មី​មួយ ចំនួន​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ នានា​របស់​អ្នកសារព័ត៌មាន កម្ពុជា​ក្នុង​ការយក​ព័ត៌មាន​នា ពេលបច្ចុប្បន្ន ។​

​លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា  បានឱ្យ​ដឹង​ដែរ​ថា​ទោះបីជា​ក្រុម ប្រឹក្សា​ខ្វះខាត​ថវិកា​ក៏ពិតមែន​តែ នូវតែ​ខិតខំ​ជួយ​អ្នកសារព័ត៌មាន ដែល​ជាប់​ឃុំ និង​ជាប់​បណ្តឹង  តុលាការ​ទាំង​ផ្នែក​តស៊ូ​មតិ​ផ្នែក ច្បាប់ និង​ផ្នែក​ទឹកចិត្ត ដោយ  រួបរួម​ជាមួយ​អ្នកសារព័ត៌មាន ស្រាវជ្រាវ​ស្វែងរក​យុត្តិធម៌​ជូន អ្នកសារព័ត៌មាន​រង​គ្រោះ​ដែល ជារឿយៗ​ត្រូវ​ទទួល​ការ​ចោទ ប្រកាន់​ពីបទ​កំហែង​ផ្សេងៗ ។​

​ទន្ទឹមនឹងនោះ​ដែរ វាគ្មិន​ជា  ច្រើន​បាន​ឡើង​មាន​មតិ​ពាក់ព័ន្ធ  និង​បញ្ហា​ឧបសគ្គ​មួយ​ចំនួន​ដែល អ្នកសារព័ត៌មាន​កំពុង​ជួបប្រទះ បញ្ហា​ផ្លូវច្បាប់​និង​ប្រព័ន្ធ​តុលា ការ​ជាពិសេស​សំណើសុំ​ឱ្យ​តុលា ការ​យក​ច្បាប់​ស្តីពី​របប​សារព័ត៌ មានមក​អនុវត្តន៍​ជៀស​ជាង​យក ច្បាប់​ព្រហ្មទណ្ឌ​ដែល​ផ្តល់នូវ ភាពអយុត្តិធម៌​ដល់​អ្នក​សារព័ត៌ មាន​កម្ពុជា ។​

​លោក សុខ សុវណ្ណ បានឱ្យ ដឹងថា នៅ​ថ្ងៃ​ទី ០៧ ខែ​ឧសភា  ឆ្នាំ​២០១៥ តុលាការ​ខេត្ត​ព្រះ វិហារ និង​បើក​សវនាការ​ជំនុំ  ជម្រះ​រឿងក្តី​អ្នកកាសែត​ពីររូប  ដែល​កំពុង​ជាប់​ឃុំ​ជា​បណ្តោះ អាសន្ន​ហើយ​លោក​នឹង​ដឹកនាំ អ្នកសារព័ត៌មាន​មួយក្រុម​ទៅ  ចូល​ស្តាប់​សវនាការ​ដោយ​រំពឹង ថា តុលាការខេត្ត​នឹង​ផ្តល់​ភាព  យុត្តិធម៌៊​ដល់​អ្នកសា​រ​ព័ត៌មាន ខាងលើ​ជាមិនខាន ។​

​គួរ​រំលឹក​ដែរ​ថា គិត​ជា  មធ្យម​ទៅលើ​ពិភពលោក​ក្នុង ០១​សប្តាហ៍ អ្នកសារព័ត៌មាន  ស្លាប់​មួយ​នាក់ ក្នុង​បុព្វហេតុ យក​ព័ត៌មាន​នៅ​តំបន់​មាន​ជម្លោះ  និង​តំបន់​គ្មាន​ជម្លោះ ដែល​គិត  មក​ទល់​ថ្ងៃនេះ​មាន​អ្នក​សារព័ត៌ មាន​ស្លាប់​ជាង​៦០០​នាក់​ហើយ ។​

​ទោះបីជា​យ៉ាងណា​នៅ  កម្ពុជា​គេ​សង្កេតឃើញថា សេរី  ភាព​សារព័ត៌មាន​ភាព​ទូលំ​ទូ លាយ​ជាង​ប្រទេស​ក្នុង​តំបន់​មួយ  ចំនួន​រដ្ឋាភិបាល​និង​ក្រសួង​ព័ត៌ មាន​តែងតែ​លើក​កម្ពស់​វិស័យ ព័ត៌មាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ អភិវឌ្ឍន៍​សង្គម ជាពិសេស​ការ  អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ត្រូវ តែ​ដើរ​ទន្ទឹមឹ​ង​ការលើកកម្ព​ស់ វិស័យ​ព័ត៌មាន ៕
​ដោយ​ ៖ កែវ ចាន់​ឌួង​

20150506g (1) 20150506g (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.