ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជ​ន​សង្ស័​យ​​ម្នា​ក់ ​​ប្រើ​​​ដំប​ង​​​វាយ​​ប្លន់ ​​អ្ន​ក​រត់​ម៉ូ​តូឌុ​ប​ ហើយរត់​​គេ​ចខ្លួ​ន ​​ប្រ​ហែល​​​២​ម៉ោង ទើប​សមត្ថកិ​ច្ចក្រ​បួច​បាន ​​ចា​ប់​​រ៉ៃ​​ខ្នោះ​​

ខេត្ត​ព្រៃវែ​ង ៖ ​កាល​ពី​​វេ​លា​​ម៉ោ​ង​​៨​​និ​ង​​៤​០​​នា​ទី​​ព្រឹ​ក​ ថ្ងៃ​ទី​​១​៨​ ខែ​ក​ក្ក​ដា ​ឆ្នាំ​​​២០​២​០​ ​នៅ​​ចំ​ណុច​​​ភូ​មិ​​ព្រៃ​​​សំលា​ញ​ ​ឃុំ​​សំ​រោ​ង ​ស្រុក​​​ស្វា​យ​​អ​​ន្ទ​​​រ ​ខេ​ត្តព្រៃ​វែ​ង​​ ​ក​ម្លាំង​​​សម​ត្ថ​កិច្ច​​​នគ​រ​បាល​​​ស្រុ​ក​​ស្វា​យ​​អ​​​ន្ទ​​រ​ ធ្វើ​កា​រ​​ស្រា​វ​ជ្រាវ​​​ស្ទាក់​ រ​ហូ​ត​​ចា​ប់​​វ៉ៃ​ខ្នោះ​​​ជ​នស​ង្ស័​យ​​ម្នា​ក់​ ក្រោ​យ​ពី​​បា​នធ្វើ​​​ស​កម្ម​ភា​ព​​យ​ក​​​ដំប​ង​​ឈឺ​​ជ្រុ​ង​​វា​យ​​ប្ល​ន់​​អ្ន​ក​រ​ត់ម៉ូ​តូឌុ​បម្នាក់។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ប្រុស ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ សរ លឿង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

​បើតាម​ប្រភព​ព៌​ត​មានបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ជួល​ម៉ូតូ ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់​ព៏​ណ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​ឲ្យ​ឌុប​ខ្លួន​ពីមុខ​សាលាឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ​មក​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ។ លុះ​ពេល​ឌុប​មក​ចំណុច​ផ្លូវ​កន្លែង​ស្ងាត់​គ្មាន​ផ្ទះ​ប្រជាពលរដ្ឋ​ជនសង្ស័យ ក៍​ប្រើល្បិច​អោយ​ជនរងគ្រោះ​ឈប់​ម៉ូតូ​អោយ​ខ្លួន​(​ជនសង្ស័យ​)​ចុះ​នោម ឃើញ​មាន​ឱកាសល្អ ក៍​យក​ដំបង​ឈើ​ជ្រុង​ធ្វើ​សកម្មភាព​វាយ​ជនរងគ្រោះ តែ​សំណាង​ជនរងគ្រោះ​ដឹងខ្លួន គេច​ទាន់​លោត​ចុះ​រត់ចេញ​ពីលើ​ម៉ូតូ ខណ​:​នោះ ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួន​បាន​ប្រមា​ហែល​២​ម៉ោង​ក្រោយ​ក៍​ត្រូវ​កម្លាំង​នគរបាល​ស្រុក ដោយមាន​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក អ៊ុង ផាន អធិការ​ស្រុក បាន​ដេញតាម​ពួនស្ទាក់ រហូតដល់​ចំណុច​ប្រឡាយ​ចិន ភូមិ​ព្រៃ​ឆ្លុ​ង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ទើប​ឃាត់ខ្លួន​បាន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​តាម​និតិ​វិធី​។​ចំពោះ​ម៉ូតូ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​ជូនទៅ​ម្ចាស់​ម៉ូតូ​វិញ​៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.