ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ឈ្មួញ​ប្រមូល​ទិញ​ថ្មភក់​យកទៅលក់​នៅ ប្រទេស​ជិត​ខាង​ជំនាញ​អះអាង​ថា​មានច្បាប់​

​ឈ្មួញ​ប្រមូល​ទិញ​ថ្មភក់​យកទៅលក់​នៅ ប្រទេស​ជិត​ខាង​ជំនាញ​អះអាង​ថា​មានច្បាប់​

ខេត្ត​ព្រះវិហារ ៖ សម្បត្តិ​ធម្ម ជាតិ​នៅ​ប្រទេស​កម្ពុជា​ទាំង នៅលើ​ដី​ក្រោម​ដី បាតសមុទ្រ ដែល​គេ​ចាត់ទុកថា ជា​ប្រទេស​មួយ​សំបូរ​ទៅដោយ​ធន ធាន​ធម្មជាតិ កំពុង​ត្រូវបាន​គេ ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង ទាំង​អាជីវកម្ម​មាន​ច្បាប់​ត្រឹម ត្រូវ​និង​អាជីវកម្ម​ខ្លះ​ពុំ​ស្រប ច្បាប់​នោះឡើយ ។​

​ការធ្វើ​អាជីវកម្ម​ធនធាន ធម្មជាតិ​យ៉ាងគំហុក​ពុំមាន ការសិក្សា​វាយតម្លៃ​ច្បាស់ លាស់​និង​ពុំ​មាន​ការត្រួតពិនិត្យ ឱ្យបាន​ដិត​ដល់​បណ្តាលអោយ មជ្ឈដ្ឋាន​សាធារណៈ​មានការ ព្រួយបារម្ភ​ព្រមទាំង​សន្និដ្ឋាន ថា រយៈពេល​មិន​យូរ​នោះ ឡើយ​ធនធានធម្មជាតិ​ដ៏​មហា សាល​ត្រូវ​បាត់បង់​ដោយ​ការ ធ្វើ​អាជីវកម្ម​យ៉ាងគំហុក​ដែល នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង ជីវចម្រុះ​ទៀតផង ។​

​ជាក់ស្តែង​រ៉ែ​ត្បូង​នៅ​ខេត្ត ប៉ៃលិន​ដែល​គេ​ចាត់ទុកថា​ជា តំបន់​សំបូរ​ត្បូង​នៅ​អាស៊ី​អា គ្នេយ៍​ត្រូវបាន​គេ​រុករក​យ៉ាង អនាធិបតេយ្យ​រហូត​ដល់​វិ់នាស ហិនហោច​អស់​បច្ចុប្បន្ន​ពុំមាន នៅសល់​រ៉ែ​ត្បូង​ដ៏​មានតម្លៃ នៅ​ខេត្ត​ប៉ៃលិន​នោះឡើយ ។​

​ទន្ទឹមនឹងនោះ​ដែរ​សូម្បីតែ ខ្សាច់​ក៏​ត្រូវបាន​គេ​ធ្វើ​អា​ជីវ កម្ម​យ៉ាងគំហុក​នៅ​ក្រោម​ដី បាត​ទន្លេ បាតសមុទ្រ ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជីវៈ ចម្រុះ​និង​ការរស់នៅ​របស់ ប្រជាពលរដ្ឋ​ដូច​ជា​ការ​បូម យក​ខ្សាច់​ពី​បាតទន្លេ​ដោយ​ពុំ មាន​ការសិក្សា​ច្បាស់លាស់ បណ្តាលឱ្យ​បាក់​ច្រាំងទន្លេ​ប៉ះ ពាល់​ដល់​លំនៅដ្ឋាន​ដី​ចំការ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​មាត់​ច្រាំងទន្លេ​ជា​ដើម ហើយ​បញ្ហា​នេះ​បណ្តាលឱ្យ មាន​ការលំបាក​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​ដោយឡែក​នៅ​ខេត្ត​ព្រះ វិហារ​ក្រៅពី​ព្រៃឈើ​ដែល​ជា ធនធាន​ធម្មជាតិ​ដ៏​វិសេសវិសាល នៅ​មាន​ធនធាន​រ៉ែ​ដ៏​សំបូរ បែប​ដូចជា រ៉ែ​មាស ជាដើម ហើយ​បច្ចុប្បន្ន​ថ្ម​មួយ​ប្រភេទ គឺ​ថ្មភក់​ក៏​កំពុង​ត្រូវ​គេ​ធ្វើ​អា​ជីវ កម្ម​យ៉ាងគំហុក​ទាំង​ក្នុងស្រុក និង​នាំ​យក​ទៅ​លក់​នៅ​ប្រទេស ជិតខាង​បណ្តាលឱ្យ​ប្រជា​ពល រដ្ឋ​ព្រួយបារម្ភ​ថា ប្រសិនបើ គ្មាន​ការត្រួតពិនិត្យ​និង​សិក្សា ឱ្យបាន​ច្បាស់លាស់​ថ្មភក់​នៅ ខេត្ត​ព្រះវិហារ​និង​ត្រូវ​អស់​ជា មិន​ខាន ។​

​ប្រជាពលរដ្ឋ​បាន​ឱ្យដឹង ថា ប្រភេទ​ថ្មភក់​ដែលមាន តម្លៃ​ក្នុង​ស្ថាបត្យកម្ម​ពិសេស កាលពី​សម័យ​បុរាណ​ដែល ត្រួវបាន​គេ​យក​ទៅ​សាងសង់ ប្រាសាទ​នានា​នោះ​ពេលនេះ កំពុងតែ​ត្រូវបាន​ក្រុម​ឈ្មួញ​ធ្វើ ការប្រមូលទិញ​យ៉ាង​គគ្រឹក គ​គ្រេង នៅក្នុង​ខេត្ត​ព្រះវិហារ ហើយ​បាន​ដឹកយក​ទៅ​លក់ តាម​ខេត្ត​មួយចំនួន​ដូចជា​ក្នុង ខេត្ត​បន្ទាយមានជ័យ​និង​បញ្ចោ​ញ ទៅកាន់​ប្រទេស​ជិតខាង ។​

​យោងតាម​ប្រភព​ឱ្យដឹង ថា ផ្ទាំង​ថ្ម​ទាំងនោះ​ត្រូវបាន គេ​គាស់​និង​ស្ទួច​នៅ​ចំណុច​ភ្នំ ក្រាំង​ដូង ក្នុង​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន ជ័យ​ហើយ​យក​ទៅ​ស្តុក​ទុក នៅ​ភូមិ​វាល​រំ​ពុក ឃុំ​ព្រះ​ឃ្លាំង ជាប់​ផ្លូវជាតិ​លេខ​៦២​មុននឹង ធ្វើ​ការដឹកចេញ ។​
​បើទោះជា​ដូច្នេះ​ក្តី​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ​និង ថាមពល​ខេត្ត បានឱ្យដឹងថា ឈ្មួញ​ដែល​បាន​គាស់កកាយ យក​ថ្ម​នោះ​មាន​ច្បាប់​ត្រឹមត្រូវ មកពី​ក្រសួង​រ៉ែ និង​ថាមពល​។ លោក​ថា​ចំណែក​ខាង​មន្ទីរ លោក​គ្រាន់តែ​យកពន្ធ​ប៉ុណ្ណោះ គឺ​ឈ្មួញ​បាន​បង់​ក្នុង​មួយ​តោន ត្រឹមតែ ៣​ដុល្លារ​ទេ ។

​តែ​ប្រភព​ផ្សេងៗ​បាន បង្ហើប​ឱ្យដឹងថា ថ្មភក់​មួយ តោន​មាន​តំលៃ​ប្រមាណ ១ លាន​រៀល ប្រហែល ២៥០ ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ៕

2014_05_06a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.