ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រទេសចិ​ន ​​ព្រ​មាន​​ថា ​​ស្ថា​នភា​ព​​អា​ក្រ​ក់​​បំ​ផុត ​​មិ​នទា​ន់​ ​​ម​ក​ដល់​​​នៅឡើ​យ​​ទេ​ ខ​ណៈ​​​ក​ម្ពស់​​​ទឹ​កជំ​នន់ ​​កំ​ពុង​​​ហ​ក់​​ឡើ​ង​​​

​អន្តរជាតិ​ ៖​ ទឹ​ក​ជំន​ន់​​បា​ន​​​វា​យប្រ​ហា​រ​​នៅ​​​ទូទាំ​ង​​តំ​ប​ន់​​ភា​គ​​ក​ណ្តា​ល​​និ​ង​​ភា​គ​​​ខាង​កើ​ត​​ប្រ​ទេ​ស​​ចិ​ន ​ដែ​ល​​បា​ន​​ប​ណ្តា​លឱ្យ​​​ម​នុស្ស​​​ជាង​​​១​៤០​ ​នា​ក់​​បា​ន​​ស្លា​ប់​​ឬ​​​បាត់​​​ខ្លួន​ ​ខ​ណៈ ​​​អាជ្ញា​ធ​រ​​​បាន​​​ព្រមា​ន​​ថា​​​ស្ថាន​ភា​ព​​អា​ក្រក់​​​បំ​ផុត​​​មិន​ទា​ន់​​ម​ក​ដល់​​​នៅឡើ​យ​​ទេ​​។ ​​នេះ​​បើ​​​យោង​តា​ម​​ប្រភ​ព​ពី​ C​NA​​​។​​

​ទឹកជំនន់​នៅ​រដូវក្តៅ​គឺជា​គ្រោះមហន្តរាយ​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​ចិន​ចាប់តាំងពី​សម័យបុរាណ ។​ទឹកជំនន់​ទាំង​នេ បាន​ហូរ​បុក​ចូលទៅក្នុង​អាង​ទន្លេ Yangtze ដែល​លាតសន្ធឹង​ស្ទើរ​ពាសពេញ​តំបន់ ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​។​ ​ភ្លៀង​បាន​ធ្លាក់​ចាប់តាំងពី​ចុងខែ​មិថុនា​បាន​ជន់​លិច​តំបន់​ធំៗ​បណ្តាលឱ្យ​មនុស្ស ១៤១ នាក់​ស្លាប់​ឬ​បាត់​ខ្លួន និង​បាន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​ប្រមាណ ៣៧.៨៩​លាន​នាក់ ខណៈ​ផ្ទះសំបែង​ចំនួន​ជាង ២៨,០០០​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​។​

​មន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​និយាយ​នៅក្នុង​សន្និសីទ​ខ្លី​មួយ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ច័ន្ទ​ថា កម្ពស់​ទឹកទន្លេ​ចំនួន ៣៣ បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត មិន​ធ្លាប់មាន​ពីមុនមក ខណៈពេលដែល​ទន្លេ​ចំនួន ៤៣៣ ត្រូវបាន​អាជ្ញាធរ​ប្រកាស​ពី​ភាពអាសន្ន​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​កាលពី​ចុង​សប្តាហ៍​បានបង្ហាញ​ពី​ទីប្រជុំជន ជាច្រើន​បាន​លិចលង់​ដោយ​ទឹកជំនន់​ដែល​បាន​កើនឡើង​នៅ​កន្លែង​ខ្លះ​ទៅដល់​ដំបូលផ្ទះ ខណៈ​បុគ្គលិក​ជួយសង្គ្រោះ​បាន​ជម្លៀស​បុរស​ស្ត្រី​និង​កុមារ​ចេញ​ដោយ​ទូក​ទៅកាន់​ទី​តួ​សុវត្ថិភាព ។​ ខេត្ត​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ខេត្ត Jiangxi, Hubei និង Hunan នៅ​ភាគ​កណ្តាល​ប្រទេស​ចិន​។ ចំណែកឯ នៅ​តំបន់​ភាគ​ខាងកើត គេ​ឃើញ​មានដូចជា ខេត្ត Anhui, ខេត្ត Zhejiang, ខេត្ត Jiangsu និង​ខេត្ត Chongqing​។​

​លោក​ប្រធានាធិបតី​ស៊ី​ចិន លោក Xi Jinping កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​ត្រូវ​ប្រមូលផ្តុំ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ជម្លៀស​ពួកគេ​ទាំងអស់​ឲ្យ​កាន់​ទី​តួ​សុវត្ថិភាព​។​

​សូមជម្រាប់ថា គ្រោះទឹកជំនន់​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ប៉ុន្មាន​ទស្សវត្ស​ចុងក្រោយ​នេះ​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ ដែល​កាលណោះ​វា​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​ជាង ៤,០០០​នាក់ ហើយ​ភាគច្រើន​ស្ថិតក្នុង​តំបន់ ជុំវិញ​ទន្លេ​យ៉ាង​ស្សេ (Yangtze) ដូចគ្នានេះ​តែម្តង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.