ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​នាយ​ផ្នែក​រដ្ឋបាល​ជល​ផលបុទ​ម​សាគរ ខេត្ត​កោះកុង ចុះ​បង្ក្រាប​បទល្មើស​ក្នុង​ដែនសមុទ្រ​

ខេត្ត​កោះកុង​ ៖ នាយផ្នែក  រដ្ឋបាល​ជលផល​ឃុំ​ថ្ម​ស លោក  ហិន ឡា បាន​ដឹកនាំ​កម្លាំង​សហ ការ​ជាមួយ​សមត្ថកិច្ច​និង​ប្រធាន សហគមន៍​ឈ្មោះ នី​វ៉ា និង  លោក​មេ​ភូមិ​ស្រែ​ក្រៅ ឈ្មោះ  ងៀ​វ សេង ។ លោក ហិន ឡា  នាយ​ផ្នែក​រដ្ឋបាល​ជល​ផល បាន  ចុះ​ទៅ​ដក​ស៊ុម​គ្រែង​និង​កំណត់ បង្គោលព្រំ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង ទុកឱ្យ​ប្រជាពលរដ្ឋ​រាវ​ដៃ​ជា លក្ខណៈ​គ្រួសារ ។

​កន្លងមក​មាន​ជនខិលខូច  បោះបង្គោល​ធ្វើ​ស៊ុម​គ្រែង ចិញ្ចឹម​យក​ដី​របស់​រដ្ឋ​និង​ដី​សមុទ្រ ទឹក​រាក់​យក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឯង ។ ១-​មានឈ្មោះ ហ៊ួ ហ៊ួត  យក​ដី​សមុទ្រ​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន  អាង​ខ្លួន​ជា​អ្នក​មាន​លុយ​នៅ​ក្នុង ភូមិ​ស្រែ​ក្រៅ ឃុំ​ថ្ម​ស ស្រុក​បុ​ទម  សាគរ យក​ដី​តំបន់​ទឹក​រា​ក់បោះ  បង្គោល​ពេញ​ដី​ទឹក​រាក់​ធ្វើឱ្យ​ប៉ះ ពាល់​ដល់​ប្រជា​នេសាទ ។ ហើយ  ឈ្មោះ ហ៊ួ ហ៊ួត នេះ​ហាម​មិនឱ្យ គេ​យក​ទូក​ឆ្លងកាត់​តាម​ស៊ុម  ដែល​ខ្លួន​ចិញ្ចឹម​គ្រែង​ឈាម​នោះ  ដោយ​ឈ្មោះ ហ៊ួ ហ៊ួត ធ្វើ​ដូចជា  មេកន្ទ្រាញ​ដ៏​ធំ​នៅក្នុង​ភូមិ​ស្រែ ក្រៅ​យ៉ាង​ដូច្នោះ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្រែ​ក្រៅ​ម្នាក់ សូម​មិន  បញ្ចោ​ញ​ឈ្មោះ​បាន​ប្រាប់​អ្នក សារព័ត៌មាន​ថា ឈ្មោះ ហ៊ួ ហ៊ួត   នោះ​អាង​ខ្សែ​ខ្នង​អ្នកមាន​លុយ ម្នាក់​នៅ​ខេត្ត​កោះកុង ទើប​គេ  ហ៊ាន​យក​ដី​តំបន់​ទឹក​រាក់​ដែល​រដ្ឋ ហាមឃាត់ និង​រដ្ឋបាល​ជលផល  ហាម​មិនឱ្យ​ធ្វើ​ទុក​ឱ្យ​ក្តាម បង្គា​រ  ត្រី​ពង ។ ពេល​នាយ​ផ្នែក​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ចុះ  ទៅ​បង្ក្រាប​ហាម​មិនឱ្យ​ធ្វើ​តទៅ   ទៀត ឈ្មោះ ហ៊ួ ហ៊ួត បាន​នាំ ប្រជាពលរដ្ឋ​ទៅ​រារាំង​សមត្ថកិច្ច និង​នាយ​ផ្នែក​រដ្ឋបាល​ជល ផល​ជាច្រើន​នាក់ ដើម្បី​ឱ្យ​ពួក  គាត់​កាង​ស៊ុម​គ្រែង ក្នុងពេល  នោះ​សមត្ថកិច្ច​និង​នាយ​ផ្នែក​រដ្ឋ បាល​ជលផល​ចុះ​ទៅ​ដល់​ស៊ុម គ្រែង​របស់​ឈ្មោះ ហ៊ួ ហ៊ួត ។ ស្រាប់តែ​ឈ្មោះ ហ៊ួ ហ៊ួត ជេរ ប្រមាថ​នាយ​ផ្នែក​រដ្ឋបាល​ជល ផល ដោយ​ភាសា​អសុរ​ស​យ៉ាង ខ្លាំង ។​

​បន្ទាប់មកទៀត ជេរ​អ្នក សារព័ត៌មាន ឈ្មោះ ហ៊ួ ហ៊ួត  ស្រែកថា ពួក​យើង​ទៅ​វ៉ៃ​អ្នក  កាសែត​ឱ្យ​ងាប់​ទុក​វា​ធ្វើ​អី ។  មាន​ប្រជាពលរដ្ឋ​ម្នាក់​នៅក្នុង  ចំណោម​ប្រជាពលរដ្ឋ​ដែល​ឈ្មោះ  ហ៊ួ ហ៊ួត ហៅ​ទៅ​គឺ​ឈ្មោះ ទោ​ម  សុខ​ហួយ ពុំ​មាន​ស៊ុម​គ្រែង​ទេ  តែ​ជេរ​អ្នកសារព័ត៌មាន​ថា អ្នក កាសែត​ហ្អែ​ង​ចង់ស៊ី​ដំបង​ចង់ស៊ី ក្តា​ទូក​ទេ បើ​អា​ហ្អែ​ង​ចង់​ថត  អញ​ស្រាតខោ​ឱ្យ​អា​ហ្អែ​ង​ថត  អា​ឆ្កែ វ៉ៃ​អា​ហ្អែ​ង​ធ្លាក់​ទឹក​ឥឡូវ  ដែល​សុទ្ធតែ​ជា​សម្តី​អសុរ​ស​ពុំ អាច​ទទួលយកបាន ។​

​បើ​តាម​សំដី​ប្រជាពលរដ្ឋ ម្នាក់​ឈ្មោះ អូន ចាន់ ដែល​ទៅ ជាមួយ​ឈ្មោះ ទោ​ម សុខ​ហួយ  និយាយថា គាត់​ចង់ឱ្យ​ជលផល  ដក​ស៊ុម​គ្រែង​ចេញ​ឱ្យអស់​ងាយ ស្រួល​គាត់​ដាក់មង កុំឱ្យ​បោះ  បង្គោល​ដាច់​មង​របស់គាត់ ពីព្រោះ​ពួកគាត់​អត់​មាន​ស៊ុម​គ្រែង ទេ ឈ្មោះ អូន ចាន់ គាត់​ថា​គេ  ហៅ​គាត់​មក​មើល​ស៊ុម​គ្រែ​ង ។

​បើតាម​សម្តី​លោក​មេឃុំ ថ្ម​ស លោក អិន គួន និយាយ ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា  នៅ​ភូមិ​ស្រែ​ក្រៅ មាន​ប្រជា​ពល  រដ្ឋ​ចិញ្ចឹម​គ្រែ​ង តែ​ពីរ​បី​គ្រួសារ  ទេ តែ​ធ្វើ​ប៉ះពាល់​ដល់​ប្រជា​ពល  រដ្ឋ​រាប់រយ​នាក់ លោក​មេឃុំ​ថ្ម​ស  គាត់​ថា គាត់​គិត​ផលប្រយោជន៍  ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ច្រើន​ជាង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ ពីរ​បី​គ្រួសារ ធ្វើ​តាម​ចិត្ត​ទេ​នោះ ជា​សម្តី​របស់​លោក​មេឃុំ​ថ្ម​ស ។

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ថ្ម​ស ទាំងមូល គាត់​ត្រេកអរ​ខ្លាំង  ណាស់ ដែល​រដ្ឋបាល​ជលផល បាន​បង្ក្រាប និង​ឱ្យ​ម្ចាស់​ស៊ុម  គ្រែ​ង ដក​បង្គោល​ចេញពី​ដែន សមភាព​ទុកឱ្យ​ប្រជាពលរដ្ឋ ងាយស្រួល​ប្រកបមុខរបរ​រាវ​ដៃ   និង​នេសាទ​បាន​ស្រួល​រកប្រាក់   ចិញ្ចឹម​ក្នុង​ក្រុមគ្រួសារ ។

​ចុងក្រោយ​ប្រជាពលរដ្ឋ​អរ គុណ​ដល់​នាយ​ផ្នែក​រដ្ឋបាល​ជល ផល​ឃុំ​ថ្ម​ស និង​អរគុណ​ដល់ សមត្ថកិច្ច ហើយ​លោក​មេឃុំ ថ្ម​ស លោក អិន គួន ហើយ​នឹង អរគុណ​ដល់​លោក​ប្រធាន​មន្ទីរ ជលផល​ខេត្ត​កោះកុង​ដែល​ឱ្យ ក្រុមការងារ​ចុះ​មក​ដក​ស៊ុម គ្រែ​ង ៕
​ដោយ​ ៖ យួន ឈី​វ​

20150506f (1) 20150506f (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.