ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ច្រក​ជាំ​សា​ង៉ាំ បើក​ជំហរ​នាំចេញ​ធ្យូង​យ៉ាង​អនាធិបតេយ្យ​ចូល​ទៅ​ប្រទេស​ថៃ ដោយមាន​មន្ត្រីនគរបាល​ច្រក​មួយ​រូប​ជា​អ្នកកាង​

ខេត្ត​ឧត្តរមានជ័យ​ ៖ មន្ត្រី ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំការ​នៅ ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ កំពុង តែ​ឃុបឃិត​គ្នា​ជាមួយ​និង​ក្រុម ឈ្មួញ​ដឹក​ធ្យូង​ឆ្លងដែន​ទៅ​ប្រទេស ថៃ​យ៉ាង​ក​គ្រឹក​ក​គ្រេង​ដោយ​ក្នុង មួយថ្ងៃៗ​រាប់សិប​តោន​តាមរយៈ រថយន្ត​កូរ៉េ ។​

​សព្វថ្ងៃ​នេះ​ត្រូវបាន​គេ​ដឹង ថា ក្រុម​ឈ្មួញ​រកស៊ី​ធ្យូង​ទាំង  នោះ​សុទ្ធតែ​ជា​ជនជាតិ​ថៃ​ដែល មាន​ការទំនាក់ទំនង​ជាមួយនិង មន្ត្រីនគរបាល​ម្នាក់​មាន​ឋានៈ​ជា វរៈសេនីយ៍ឯក មាន​តួនាទី​ជា​អនុ  ប្រធានការិយាល័យ​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ សា​ង៉ាំ​ម្នាក់​ឈ្មោះ លី​ណា ។​

​ក្រុមហ៊ុន​ប្រមូល​ទិញ​ធ្យូង  នាំ​ចូល​ទៅ​ប្រទេស​ថៃ ត្រូវបាន  គេ​ដឹងថា​កំពុងតែ​បាន​ចំណាយ លុយ​រាប់សែន​បាត ដាក់អោយ ប្រជាពលរដ្ឋ​បី​ស្រុក​ដុត​ធ្យូង​លក់ ទៅ​ឱ្យ​ពួកគេ គឺ​ស្រុក​អន្លង់វែង  ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ  មានជ័យ និង​ស្រុក​វ៉ារិន ខេត្ត សៀមរាប ដើម្បី​បណ្តាក់ទុន​ឱ្យ  ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃ ឈើ​ដែល​សេសសល់​យក​មក​ដុត ធ្យូង ។​

​គ្រប់​សកម្មភាព​នៃ​រថ​យន្ត  ដឹកជញ្ជូន​ធ្យូង​នាំចេញ​ទៅ​ប្រទេស​ថៃ តែងតែ​មាន​លេចមុខ  លោក លី​ណា ដែល​ជា​អនុប្រធាន​ការិយាល័យ​អន្តោ​ប្រវេ សន៍​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ជាំ សា​ង៉ាំ​ថា ជា​របស់​ខ្លួន​រហូត ដោយ​ដឹក​ជញ្ជូន​យកទៅអោយ ថៅកែ​ក្រុមហ៊ុន​នៅ​ឯ​ប្រទេស​ថៃ ក្នុងស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ី  សាកេ​ត ។​

​ព្រៃឈើ​គ្រប់​ទីកន្លែង​មិន​ថា  ព្រៃ​សហគមន៍​តំបន់​បរិស្ថាន​រឺ  តំបន់​ព្រៃ​បំរុង​ទុក​អចិន្ត្រៃយ៍​របស់ រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល ព្រៃឈើ​កំពុង​រង​ការកាប់បំផ្លាញ ជា​បន្តបន្ទាប់ ដោយសា​តែ​មាន  ថៅកែ​បណ្តាក់​ទុន​និង​ប្រមូល ទិញ​ធ្យូង​ឆ្លងដែន​ទៅ​ប្រទេស ជិតខាង ។ ហើយ​សកម្មភាព ទាំងអស់​នេះ​កំពុងតែ​កក្រើក​ឡើង  យ៉ាងខ្លាំង​ដោយ​មិនទាន់​ឃើញ មាន​អាជ្ញាធរ​ស្ថាប័ន​មាន​សមត្ថ កិច្ច​និង​មន្ត្រី​ជំនាញ​ណា​ម្នាក់​យក ចិត្ត​ទុកដាក់​អំពី​បញ្ហា​ទាំងអស់ ខាងលើ​នេះ​ឡើយ ។​

​ភ្នាក់ងារ​យើង​បានធ្វើការ  ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក  ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង ស្រុក​ត្រពាំង​ប្រាសាទ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​លើក រីឯ​លោក គ្រូច សម្បត្តិ ប្រធាន​គណៈ​កម្ម ការ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​លេខ ទូរស័ព្ទ​របស់​លោក​មិន​អាច​ធ្វើ ការទំនាក់ទំនង​បានទេ 3
​ដោយៈ សាន្ត យន់​

 

20150506d

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.