ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ខឹងឪ​ពុក​ម្តាយ​ក្មេក ​ថាជា​អ្ន​កបំ​បែក​បំបា​ក់​ ​កូន​ប្រ​ពន្ឋ ​បុរ​សម្នា​ក់​ ​ឆ្នៃ​គ្រា​ប់បែ​ក ខុ​ស​បច្ចេ​ក​ទេស​ តែ​ភ្លា​ត់ស្នៀ​ត ផ្ទុះ​ត្រូ​វខ្លួ​ន​ឯង​

ខេត្ត​ក្រចេះ​ ៖​ ជ​ន​សង្ស័​យដៃ​ដល់​ឈ្មោះ​ ធា​ ធី​ ​អា​យុ៤​២​ឆ្នាំ ​រស់​នៅភូ​មិ​ចង្ហ​ប ​ ​ឃុំក្បា​លដំ​រី​ ស្រុ​ក​សំបូរ ខេតក្រចេះ​ ត្រូ​វបា​នធ្វើ​ការ​ចា​ប់ខ្លួ​នបា​នភ្លា​ម កា​ល​ពីល្ងា​ច​ថ្ងៃទី​៦ ​ខែក​ក្ក​ដា ​នៅពេ​ល​ជន​ដៃដ​ល់បា​ន​ដុត​គ្រឿង​បំ​ផ្ទុះកែ​ច្នៃ ​បំផ្ទុះ​ខុ​សប​ច្ចេក​ទេ​សអ​ស់​មួយ​ គ្រា​ប់ និ​ង​បាន​ផ្ទុះ​ដាច់​ម្រា​មដៃ​ខ្លួន​ឯ​ង ​និ​ង​ត្រូ​វលើ​រា​ងកា​យ​កូន​ប្រុស​អា​យុ៧​ឆ្នាំ​ម្នាក់​ទៀ​ត។​

ក​ម្លាំ​ងន​គ​របា​ល​ស្រុក​សំ​បូរ​ ​បាន​ធ្វើ​កា​រចា​ប់ខ្លួ​ន​បុរ​ស​ម្នាក់​ ពា​ក់​ព័ន្ឋ​ករណី​ប៉ុន​ប៉ង​ម​នុស្ស​ឃាត​ ខ​ណះ​ជន​ដៃដ​​ល់រូ​បនេះ​បាន​កែ​ច្នៃគ្រឿ​ង​បំផ្ទុះ​ធ្វើពី​រំ​សេវ​ផាវដា​ក់​ក្នុង​ដប​ទឹកប​រិសុទ្ឋ ក្នុ​ង​ចេត​នា​ដុត​បំ​ផ្ទុះស​ម្លាប់​ឱ​ពុក​និ​ងម្តា​យ​ក្មេក​នៅក្នុ​ង​ផ្ទះ ​តែ​ដោយ​សារ​បំ​ផ្ទុះខុ​ស​ប​ច្ចេក​ទេស​ប​ណ្តាល​ឲ្យផ្ទុះ​ត្រូ​វរ​បួ​សខ្លួ​នឯ​ង​។

ន​គ​របា​ល​ស្រុ​កសំ​បូរ​និ​យា​យថា​ ជ​ន​សង្ស័​យដៃ​ដល់​ឈ្មោះ​ ធា​ ធី​ ​អា​យុ៤​២​ឆ្នាំ ​រស់​នៅភូ​មិច​ង្ហប​ ឃុំ​ក្បា​លដំ​រី​ ស្រុ​កសំ​បូ​រ ​ត្រូ​វបា​នធ្វើ​កា​រចា​ប់ខ្លួ​នបា​ន​ភ្លាម កា​ល​ពីល្ងា​ច​ថ្ងៃទី​៦ ​ខែក​ក្ក​ដា។

​ដើម​ចម​ដែ​លឈា​នឲ្យ​មា​នក​រណី​ប៉ុ​នប៉​ងអំ​ពើ​ម​នុស្ស​ឃាតពី​កូ​នប្រ​សា​រទៅ​លើឱ​ពុ​ក ​ម្តាយ​ក្មេក​នេះ​ ត្រូ​វ​បាន​ន​គរ​បាល​រ​កឃើ​ញថា​ ​ផ្តើម​ចេញ​ដោសា​រ​រឿង​គំនុំ។ ព្រោះ​កន្ល​ង​មក ជន​ដៃដ​ល់ម្នា​ក់​នេះ ​មាន​គំនុំទៅ​លើ​ឱពុ​កម្តា​យ​ក្មេក​ ​ដោយ​ចោទ​ថា​ កា​រលែ​ងលះ​រ​វាង​រូប​គេជា​មួ​យនិ​ងប្រ​ពន្ឋ​កា​លពី​២ឆ្នាំ​មុ​ន ​ដោ​យសា​រ​តែឱ​ពុក​ម្តាយក្មេក​ទាំង​ពីរ​នា​ក់នេះ​។

​អធិ​ការ​រ​ងន​គរ​បាលស្រុ​កសំបូរ ​លោក​វ​រសេ​នីយ៍​ទោ​ ណ​យ ​ស៊ីថាច​ បា​នប​ញ្ជា​ក់ថា តា​មកា​រ​សាក​សួរ​ជន​នេះ​ មា​នចេ​ត​នាប៉ុ​នប៉​ង​កែច្នៃ​រំ​សេវ​ផ្ទុះ ដើ​ម្បី​យក​ម​កបំ​ផ្ទុះ​សម្លា​ប់​ឱពុ​ក​ម្តា​យក្មេក​នៅក្នុ​ងផ្ទះ​នេះ​ចំនួ​ន២​លើ​កម​ក​ហើយ តែ​មិ​នបា​ន​សម្រេ​ច។​ ​ហើយ​រំសេ​វ​ផ្ទុះដែ​លជ​ន​នេះ ​បាន​កែច្នៃ​ធ្វើ​ជាឧបក​រ​ណ៍ផ្ទុះ​ គឺមា​ន​គុណ​ភាព​អា​ចបំ​ផ្ទុះ​សម្លា​ប់​អាយុ​ជី​វិត​មនុ​ស្ស​បាន​។ ​

​នៅ​ថ្ងៃ​កើត​ហេ​តុ ​ជន​នេះ​បាន​កែច្នៃ​ដោ​យយ​ករំ​សេ​វផា​វ ​ម​កបុ​ក​ដាក់​ចូ​ល​ដប​ទឹក​បរិ​សុទ្ឋចំ​នួ​ន៣​ដប​ ​និង​មា​នសាំ​ងមួ​យ​លីត្រ​ក​ន្លះ ​ក្នុ​ងចេ​តនា​ដុ​តបំ​ផ្ទុះ​ចូល​ផ្ទះ​ដើម្បី​ស​ម្លាប់​ឱពុ​ក​ម្តាយ​ក្មេក តែ​មិ​នបា​នស​ម្រេ​ច។​ ​ជន​នេះ​បាន​លែ​ងលះ​ជាមួ​យ​ប្រព​ន្ឋមាន​រយះ​ពេល​ជា​ង២​ឆ្នាំ​មក​ហើ​យ។​ ដោ​យ​សារ​តែជ​ន​នេះតែ​ងតែ​បង្ក​ហិង្សា​រ​ក្នុង​គ្រួ​សារ​ឥត​ឈ​ប់ឈ​រ​។ ជន​នេះ​មាន​កូ​ន២​នា​ក់ ​ស្រី១​នា​ក់ ​ដោ​យប​ន្ស​ល់ទុ​កកូ​ន​ប្រុស​អា​យុ៧​ឆ្នាំម្នា​ក់​នៅជា​មួយ​គេ​ដល់​សព្វ​ថ្ងៃ។ ចំនែកស្រ្តី​​ ​​​ជាប្រ​ពន្ឋ ក្រោ​យ​ការ​លែង​លះក៏​ទៅ​ធ្វើកា​រងា​រ​នៅខេ​ត្តព្រះ​សី​ហនុ​ ​ជាមួ​យនិ​ង​កូន​ស្រី​ម្នាក់​បាត់​ មិ​នត្រឡ​ប់​មក​វិញ​។ ​

លោ​ក​អធិ​ការ​រង បញ្ជាក់ថា ​ជ​នដៃ​ដល់​បា​នរ​ងគ្រោះ​ដា​ច់ម្រាម​ដៃនិ​ង​ដង​ខ្លួន​ ​និង​កំពុ​ង​ព្យាបា​លដើ​ម្បីមា​ន​វិធា​នកា​រ​តាម​ផ្លូវ​ច្បា​ប់ប​ន្ត៕​​​

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.