ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែន​ នាយករដ្ឋមន្ត្រី ៖ ​មន្ត្រី​ឆ្លៀ​តឱ​កាស​ កឹ​ប​កេ​ងទា​ញប្រ​យោ​ជន៍​ ​ពី​ការ​បែ​ង​ចែក​ ​ដីព្រៃ​រ​បស់​រដ្ឋ​ ​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​ នឹ​ង​ត្រូវ​មា​នទោ​ស​

រាជធានីភ្នំ​ពេ​ញ ៖ កាលពី​ថ្ងៃ​ទី០​៣ ​ខែក​ក្កដា​ ឆ្នាំ​២​០២​០ ​នៅក្នុ​ង​កិច្ច​ប្រជុំ​ពេ​ញអ​ង្គគ​ណៈ​រដ្ឋ​មន្ត្រី​ ស​ម្តេ​ចតេ​ជោ ​ហ៊ុន​ ​សែន ​នាយ​ករ​ដ្ឋ​មន្រ្តី​ បា​ន​បញ្ជា​ទៅក្រ​សួង​ក្រសួ​ង​បរិ​ស្ថាន​ ក្រ​សួង​ក​សិក​ម្ម ​និង​ក្រសួ​ងរៀ​ប​ចំដែ​នដី​ ឱ្យ​កាត់​ឆ្វៀ​លដី​ជូន​ប្រជា​ព​លរ​ដ្ឋ ដែ​លកំ​ពុ​ងរ​ស់នៅ​អា​ស្រ័​យផ​លក្នុ​ង​តំប​ន់​អភិ​រក្ស​ តំ​ប​ន់ស​ត្វព្រៃ​ និ​ង​តំប​ន់កា​រ​ពារ​ផ្សេង​ៗរ​ប​ស់រ​ដ្ឋ។​

​ស​ម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន ​​បា​​ន​ព្រ​​មា​​ន​ថា​​ម​ន្ត្រី​​ដែ​ល​​ឆ្លៀ​​ត​ឱកា​សកឹ​ប​កេង​ ឬ​ទាញ​យ​កប្រ​យោជ​ន៍​ពីកា​រឆ្កៀ​ល ​និ​ងបែ​ងចែ​ក​ដីព្រៃ​រប​ស់រ​ដ្ឋជូ​ន​ទៅប្រ​ជាព​ល​រដ្ឋ​កំពុ​ងរ​ស់​នៅ ​និង​អា​ស្រ័យផ​ល​នោះ ​នឹង​ត្រូ​វមា​នទោ​សទៅ​តាមច្បា​ប់​ជាធ​រមា​ន​។ ​សម្តេ​ចតេ​ជោនា​យ​ករ​ដ្ឋម​ន្ត្រី ​បា​នរំ​លឹក​ជាថ្មី​ថា​ ម​ន្ត្រីអ្ន​កមា​នអំណាច ​និង​មាន​ទ្រព្យ​ធន​ស្តុ​កស្ត​ម្ភទាំ​ង​ឡាយ​ ល្ម​មចេះ​ឆ្អែត​ ​និង​ចេះគ្រ​ប់គ្រា​ន់​ហើយ​ ហើ​យឈ​ប់​ធ្វើបា​បប្រ​ជា​ពល​រដ្ឋ​តទៅ​ទៀត​។​

​ទន្ទឹម​នឹ​ងកា​រប​ញ្ជាឱ្យ​រៀប​ចំ​កាត់​ឆ្វៀ​លដី​ជូន​ប្រជា​ព​ល​រដ្ឋ​ហើ​យនោះ​ ​សម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែ​ន ​ក៏បា​ន​បញ្ជា​ក់ពី​ល​ក្ខ​ខណ្ឌ​ត្រូវ​អនុ​វ​តន៍​មួយ​ចំ​នួនផ​ង​ដែរ​។

ស​ម្តេច​តេ​ជោនា​យក​រ​ដ្ឋម​ន្ត្រី ​បា​ន​បញ្ជា​ក់ថា​ ចំ​ពោះព​ល​រ​ដ្ឋដែ​លកំ​ពុ​ងរ​ស់​នៅអា​ស្រ័យ​ផ​លជា​ក់​ស្តែង​ក្នុង​តំ​បន់​ដីរ​ដ្ឋដូ​ចប​ញ្ជា​ក់ខា​ងលើ​ គឺ​ហាម​កាប់​ឆ្កា​រទ​ន្រ្ទាន​វា​តទី​យ​កដី​បន្ថែ​ម ​គឺ​មិន​អ​នុញ្ញា​ត្តិជា​ដាច់​ខាត​។

សម្តេ​ចតេ​ជោប​ន្ថែម​ថា ​ចំពោះ​កា​របែ​ងចែ​ក​ដីជូ​នប្រ​ជា​ពល​រ​ដ្ឋ ​គឺក្រ​សួង​ពា​ក់ព័​ន្ធ​ និ​ងអា​ជ្ញា​ធរ​ត្រូ​វធ្វើ​ឱ្យ​បាន​ហ្ម​ត់ច​ត់ត្រឹ​ម​ត្រូវ​ ហា​មដា​ច់​ខាត​ឆ្លៀត​កេ​ងចំ​ណេញ​យ​កចំ​ណែក​ខ្លួ​នពី​កា​រ​បែង​ចែក​ដី​ជូន​ពល​រ​ដ្ឋ ​គឺនឹ​ង​ត្រូវ​ទទួ​ល​ទោស​ជាកំ​ហិ​ត។​

ក្រៅ​ពី​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ព​លរ​ដ្ឋ​ទៅតា​ម​ទំហំ​រស់​នៅ​ជាក់​ស្តែ​ង ​គឺរ​ដ្ឋនឹ​ង​បន្ថែ​ម​ជូន​ផ្ទៃដី​១​០%​ ជា​ប្រយោ​ជ​ន៍រួ​ម​សម្រា​ប់ស​ហ​គម​ន៍​ប្រើប្រា​ស់​ជាព្រៃ​រ​កអុ​ស ​និង​ជា​ជម្រ​ក​សត្វ​គោ​ក្របី​ស៊ីស្មៅ​ជា​ដើម​។ ​នេះ​ជាកា​រប​ញ្ជាក់​ប​ន្ថែម​រប​ស់​សម្តេ​ចតេ​ជោ​នាយ​ករ​ដ្ឋម​ន្ត្រី។​

ពាក់​ព័​ន្ធនឹ​ង​ការ​កាប់​ទ​ន្ទ្រាន​យ​កដី​រ​ដ្ឋ ​សម្តេ​ច​តេជោ​ ហ៊ុ​ន​ សែ​ន​ បា​នលើ​ក​ឡើង​ដែ​រថា​ ក​ន្លង​មក ​សម្តេ​ចបា​នស​ង្កេ​តឃើ​ញមា​ន​តែអ្ន​ក​មាន​អំណា​ច​ និ​ងអ្ន​ក​មាន​ទ្រព្យ​ច្រើ​នប្រើ​អ្ន​កតូ​ច​តាច​ឱ្យ​ទៅ​កាប់​រុ​ករា​នទ​ន្ទ្រា​នយ​កដី​ឱ្យ​ខ្លួន​។ ​រីឯ​ចំ​ពោះក្រុ​មជ​ន​ខិល​ខូ​ចដែ​ល​ទៅទ​ន្ទ្រា​នយ​កដី​រ​ដ្ឋក្នុ​ងមួ​យ​យប់​ធ្វើបា​ន​ខ្ទម​ពី​ ​១០​ ​ទៅ២​០ ​ក៏​សម្តេ​ចបា​នដឹ​ង ​និង​កំ​ណត់​អត្ត​ស​ញ្ញាណ​ ​និង​មុខ​សញ្ញា​រួច​អ​ស់ហើ​យដែ​រ។​

ស​ម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ស​ង្កត់​ធ្ង​ន់ថា​ ស​ម្រា​ប់ជ​នដែ​ល​ធ្វើស​ក​ម្មភា​ពទាំ​ងនេះ​ ​បើរ​កឃើ​ញ​ថាបា​ន​ប្រព្រឹ​ត្តិមែ​ន​នោះ ​នឹង​ត្រូ​វចា​ប់ខ្លួ​ន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.