ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រុង​ស្ទឹងសែន​មាន​មោទនភាព​ដែល​មាន​ក្មេង​ហិតកាវ​តាំង​ពិ​ពណ៌​រៀង​រាល់​ល្ងាច​មុខ​ផ្សារ​កំពង់ធំ​

ខេត្ត​កំពង់ធំ​ ៖ មហាជន​បាន ធ្វើកា​រិះគន់​ដល់​អាជ្ញាធរ​ក្រុង  ស្ទឹង​សែន​យ៉ាង​ចាស់ដៃ ដោយ  សារ​តែ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទប់  ស្កាត់​ក្មេង​ហិតកាវ​យ៉ាង​ព​ពាក់ ពពូន​នៅ​ទីប្រជុំជន​មុខ​ផ្សារ  កំពង់ធំ ជាប់​ផ្លូវជាតិ​លេខ ០៦  ដែល​ជា​ការបង្ហាញ​ដល់​ភ្ញៀវ ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង កាត់​និង​ចូល​ពិសារ​អាហារ​នៅ មុខ​ផ្សារ​កំពង់ធំ ក៏​តែងតែ​ជួប  ប្រទះ​នូវ​ក្មេង​ហិតកាវ​អង្គុយ ត្រៀបត្រា​នៅ​ត្រង់​រូបសំណាក់ នាគ​បាញ់​ទឹក ក្នុង​ក្រុង​ស្ទឹងសែន  ខេត្ត​កំពង់ធំ ។​

​ប្រជាពលរដ្ឋ​ម្នាក់​បាន​សុំ​មិន ឱ្យ​បញ្ចោ​ញ​ឈ្មោះ​បាន​ធ្វើដំណើរ ឆ្លងកាត់​បាន​រអ៊ូរទាំ​ថា មិនគួរ  ណា​អាជ្ញាធរ​ក្រុង​ស្ទឹងសែន បណ្តែតបណ្តោយ​ឱ្យ​មាន​ក្មេង ហិតកាវ​ទាំង​ហ្វូង​នៅ​កណ្តាល វាល​ដូច្នេះ​ឡើយ វា​ពិតជា​រូប  ភាពអាក្រក់​ណាស់ ហើយ​បើ  មិន​ខ្នាស់​អ្នកស្រុក​គ្នាឯង ក៏​គួរ  តែ​ខ្មាស់​អ្នកធ្វើដំណើរ​ឆ្លងកាត់  ខេត្តកំពង់ធំ​ដែរ ម្យ៉ាងទៀត​វា​ពិ  បាក​នឹង​ទ្រាំ​មើល​សកម្មភាព​ហិត កាវ​ជា​ជួរ​បែបនេះ​ណាស់ មិន តែ​ប៉ុណ្ណោះ​វា​ពិតជា​ពុំ​មាន​សុ​វត្តិ ភាព​ចំពោះ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​មក​ពិសារ​អាហារ ទីនេះ ។​

​សមត្ថកិច្ច​ប៉ូលិស​នៃ​ប៉ុស្តិ៍​រដ្ឋ  បាល​កំពង់ធំ បានឱ្យដឹងថា គាត់ អស់​ពាក្យ​និយាយ​ហើយ​និង​គ្មាន វិធីសាស្ត្រ​ណា​អាច​លុបបំបាត់ ក្មេង​ហិតកាវ​នៅ​ខេត្ត​កំពង់ធំ​នេះ ណាស់​ដោយសារ​កន្លងមក​ធ្លាប់ ចាប់​យក​ទៅ​ផ្ញើរ​នៅ​អង្គការ​និង មណ្ឌល​កែប្រែ​និង​ត្រូវ​ចំណាយ ថវិការ​យ៉ាង​ច្រើន​តែ​ទីបំផុត ក្មេង​ទាំងនេះ វិល​មក​វិញ​ដដែល  រហូតមកដល់​ពេលនេះ​ក៏​គ្មាន​ទី ជំរើស​និង​ចាប់​ពួកក្មេង​ទាំងនេះ យក​ទៅ​ទុក​នៅ​ទីណា​នោះទេ  បើ​ម្នាក់​ចង់​ចូល​គុក​ដោយ​ខ្ជិល ធ្វើការ​តែ​ទោសកំហុស​ក្មេង​ហិត កាវ​ទាំងនេះ វា​គ្មាន​ដល់​ថ្នាក់   ជាប់គុក​ទៀត ដូច្នេះ​ក្នុង​នាម  ជា​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​និង​អង្គការ ក្រៅ​រដ្ឋា  ភិបាល​មេត្តា​ជួយ​យក​ក្មេង​ទាំង នេះ​ទៅ​អប់រំ​ផង ។​

​លោក វរៈសេនីយ៍ត្រី ញ៉ែម  ឈុនលី អធិការ​ក្រុង​ស្ទឹងសែន  បាន​បញ្ជា​ឱ្យ​ប៉ុស្តិ៍​រដ្ឋបាល​ប្រមូល ក្មេង​ហិតកាវ​ទាំងនេះ​មក​ធ្វើការ អប់រំ​និង​ណែនាំ​ដើម្បី​កុំឱ្យ​មាន ធ្វើ​សកម្មភាព​ដែល​ជា​ហេតុ​ធ្វើ ឱ្យ​មាន​ផលប៉ះពាល់​សង្គម​និង ជា​រូបភាព​មិនល្អ​ដល់​ខេត្ត​កំពង់ធំ  និង​ចាត់វិធានការ​ដាច់ខាត មិន  ឱ្យ​មាន​ក្មេង​ហិតកាវ​ធ្វើ​សកម្ម ភាព​លើផ្លូវ​សារ​ធា​រណៈប​ន្ត ទៀត ។ លោក​បាន​បន្តថា​កន្លង មក​បាន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​ហិត កាវ​ទៅ​ផ្ញើរ​ទុក​នៅ​មណ្ឌល​កែ ប្រែ​ចំនួន​២​នាក់​រួចមកហើយ ។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ  ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ មេត្តា  ជួយ​លុបបំបាត់​សកម្មភាព​ហិត កាវ​នៅ​ទី​សារ​ធា​រណៈ​ដើម្បីឱ្យ សម​នឹង​ការអប់អរ​សារ​ទរ​ទទួល ជ័យលាភី​រំដួល​២​ទង​ស្តីពី​ទីក្រុង ស្អាត​និង​កុំឱ្យ​មាន​ការរិះគន់​ពី សំណាក់​មហាជន​ទៅលើ​ថ្នាក់ ដឹកនាំ​គ្មាន​ចំណាត់ការ​ទប់ស្កាត់​ ៕

 

20150506c

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.