ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សង្កាត់​រដ្ឋ​បា​លព្រៃ​ឈើ​រវៀ​ង អ​ស​ម​ត្ថភា​ព ក្នុ​ង​កា​រទ​ប់​ស្កាត់​ កា​រ​ដឹក​ជញ្ជូ​ន​ ឈើ​ដោ​យខុ​សច្បា​ប់​ ​តាម​ប​ណ្តោយ​ផ្លូវ​លា​តស​ន្ធឹ​ង ​ពីស្រុ​ក​រវៀ​ង ​ខេ​ត្តព្រះ​វិហា​រ​ ម​កទ​ម្លាក់​នៅ​ ព្រំ​ប្រ​ទល់​ខេ​ត្តកំ​ព​ង់ធំ​

ខេ​ត្តព្រះ​វិ​ហារ​ ៖​ ប្រ​ជា​ព​លរ​ដ្ឋ​រាយ​កា​រណ៏​មក​ថា​ ស​កម្ម​ភា​ពដឹ​កជ​ញ្ជូ​នឈើ​ដោយ​ខុ​សច្បា​ប់​ត្រូវ​បាន​ប្រ​ទះឃើ​ញជា​រៀ​ងរា​ល់យ​ប់​ តា​មរ​ថយ​ន្តសាំ​យ៉ុ​ង ​និង​កា​រដឹ​កជ​ញ្ជូន​តាម​រ៉ឺ​ម៉ក​សណ្តោ​ង ​ដោយ​ពុំ​មាន​ការ​ប​ង្ក្រាប​ និ​ងទ​ប់​ស្កាត់​ពីសំ​ណា​ក់មេ​ព្រៃនោះ​ឡើយ​ ដែ​លជា​ហេតុ​ធ្វើឲ្យ​មា​នកា​រដឹ​ក​ជញ្ជូ​នឈើ​ដូច​ស​ត្វក​ណ្តៀរ​ តា​ម​បណ្តោ​យផ្លូ​វលា​ត​សន្ធឹ​ង​ពី​ស្រុក​រវៀ​ង​ ខេ​ត្តព្រះ​វិហា​រ​ ម​កទ​ម្លាក់​នៅ​ព្រំប្រ​ទ​ល់ខេ​ត្តកំ​ព​ង់ធំ​ ។​

ការដឹ​កជ​ញ្ជូន​ឈើ​ទាំង​នេះ ​មានស​កម្ម​ភាព​យ៉ា​ងគ​ឃ្លើន​ ដោ​យពុំ​មា​នកា​រខ្លា​ច​ញញើ​តច្បា​ប់សូ​ម្បី​បន្តិ​ច ​ឡើ​យ ដែ​ល​ជាហេ​តុ​ធ្វើឲ្យ​មា​នកា​រស​ង្ស័យ​ថា ​ករ​ណីឈ្មួ​ញ​ដឹក​ឈើទាំ​ងរ​ថយ​ន្តនិ​ងរ៉ឺ​ម៉ក​នេះ ​មា​នកា​រ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើរ​វៀង​ និ​ងស​ង្កាត់​រដ្ឋ​បា​លព្រៃឈើ​រ​វៀង​ ទើ​បបា​នជា​ឈ្មួញ​ឈើ​ទាំង​ ធ្វើ​សក​ម្មភា​ពដឹ​ក​ជញ្ជូ​នដោ​យរ​លូ​ន ​។

ជា​ក់​ស្តែង​កា​លពី​ថ្មីៗ​កន្ល​ងទៅ​នេះ​ ស​កម្ម​ភាព​ដឹ​កឈើ​រប​ស់លោ​ក ​សាន​ ​ដែល​ជា​មេឈ្មួ​ញជើ​ងខ្លាំ​ង​ដឹ​ក​ជញ្ជូ​នឈើ​លេ​ខ២​  ​រាប់​សិ​បឡា​ន ​ ឆ្ល​ង​កាត់​មុខ​ស​ង្កាត់​រដ្ឋ​បា​លព្រៃ​ឈើរ​វៀង​ រួ​មទាំ​ង​រ៉ឺម៉​ក​ដឹក​ឈើជា​ច្រើន​គ្រឿ​ងទៀ​ត តែ​ពុំ​ត្រូវ​បា​នហា​មឃា​ត់​នោះឡើ​យ ​ធ្វើឲ្យ​មាន​ការ​រិះគ​ន់​យ៉ាង​ចាស់​ដៃ ​ពី​សំណា​ក់​ប្រជា​ពល​រដ្ឋ​ថា​ មេ​ព្រៃ​ប្រៀបបា​ន​នឹង​មេខ្មូ​ត ​បើ​រស់​នៅព្រៃ​មិន​ស៊ី​ឈើ ​ហេតុ​អ្វី​បាន​ជាព្រៃ​ឈើ​រលា​យ​ និ​យាយ​រួម​គឺ​ ​បើគ្មា​នកា​រ​បើក​ដៃ​ពីមេ​ព្រៃទេ​ ឈ្មួ​ញ​ឯណា​ថ្លើម​ធំ​ហ៊ាន​ដឹក​ជញ្ចូ​ន​ឈើទាំ​ងនេះ​ ​។

តា​មប្រ​ភ​ពព័​ត៌មា​នច្បា​ស់​ការ​បា​នប​ញ្ជាក់​ឲ្យដឹ​ង​ថា ​ការ​ដឹក​ជ​ញ្ជូន​ឈើដោ​យ​ខុស​ច្បាប់​​គឺប​ណ្តាល​មក​ពីផ្នែ​ក ​និ​ងស​ង្កា​ត់ព្រៃ​ឈើរ​វៀ​ង ​ដែល​ជាអ្ន​ក​បើក​ភ្លើង​ខៀ​វ​ឲ្យមា​នកា​រដឹ​ក​ជញ្ជូ​នតា​មរ​ថយ​ន្ត​យីឌុ​ប ​និ​ងរ​ថយ​ន្តកូ​រ៉េ​  ​រួម​ទាំ​ងរ​ថយ​ន្ត​សាំយ៉ុ​ង ​បាន​ធ្វើស​ក​ម្មភា​ពយ៉ា​ង​គគ្រឹ​គគ្រេ​​​ង ​​​ចាប់​​​តាំង​ពីលោ​ក​ នួ​ន ​សុ​ខុម​  ​  ​នាយ​ខណ្ទ​រ​ដ្ឋបា​ល​ព្រៃឈើ​ឡើ​ងថ្មី ​គឺ​មាន​សក​ម្មភា​ព​ដឹក​ជញ្ជូ​នឈើ​ដោយ​ខុ​សច្បា​ប់ក​ក្រើ​កទឹ​កដី​​ខេត្ត​ព្រះ​វិហា​រ ​ដែ​លផ្ទុ​យពី​កា​រប្រ​កាស​បិទ​រ​បស់​ឯក​ឧត្ត​ម​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ងក​សិក​ម្ម មិ​ន​ឲ្យខណ្ទ​ ផ្នែ​ក​ ស​ង្កាត់​រ​ដ្ឋបា​លព្រៃ​ឈើ ​នានា​ចេ​ញច្បា​ប់អ​នុញ្ញា​តិឲ្យ​ដឹ​កជញ្ជូ​ន​ឈើនោះ​ទេ ​ប៉ុន្តែ​ចាប់​តាំង​ពីលោ​ក​ នួ​ន ​សុខុ​ម ​ឡើង​ជា​នាយ​ខណ្ទ​គឺ ​ ព្រៃ​ឈើ​ជិត​រលា​យហើ​យ ​ដោ​យមិ​នខ្វ​ល់ពី​កា​រហា​មឃា​ត់នោះ​ឡើ​យ។​

​ជាក់​ស្តែង​ឈើតា​មដេ​ប៉ូនៅ​ក្នុ​ងខេត្ត​កំព​ង់ធំ​ ​គឺសុ​ទ្ធសឹ​ងតែដឹ​កចេ​ញពី​ខេត្ត​ព្រះ​វិហា​រ ​ ចេ​ញពី​ស្រុក​ជាយ​សែ​ន ​ស្រុក​រវៀ​ង ​និ​ងស្រុ​កមួ​យចំ​នួន​ទៀត​ ដែ​លបា​ន​ដឹក​ឈើដោ​យខុ​សច្បា​ប់ ​យក​មក​ទម្លា​ក់នៅ​ដេ​ប៉ូឈើ​ព្រំប្រ​ទល់​ខេត្ត​កំព​ង់​ធំ ​ហើយ​ម្ចាស់​ដេ​ប៉ូឈើ​ ដឹ​កឈើ​ទាំង​នោះម​កដា​ក់នៅ​ដេ​ប៉ូ​ឈើនៅ​ក្នុង​ខេ​ត្តកំ​ព​ង់ធំ​ រួ​ចចេ​ញ​វិ​ក័យ​ប័ត្រ​ថាជា​ឈើស្រ​ប​ច្បាប់​។

គេ​ហទំ​ព​រ័យើ​ង​ពុំអា​ចសុំ​កា​របំ​ភ្លឺពី​លោក​​ ​នួន​ ​សុខុ​ម ​បាន​ទេ ​ព្រោះពុំ​មានលេ​ខទូ​រ​សព្ទ័​៕

IMG_20180815_202243_983IMG_20180815_202247_039

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.