ខេត្តព្រះសីហនុ ៖ តាមប្រភពពត័មានបានឲ្យដឹងថា សម្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្ត បានបើកយុទ្ធនាការឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយប្រើប្រាស់ថ្នាំញៀនទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាល(បាឌីស្កូ)ស្កាយឡាញ ចាប់ពីម៉ោង១និង៤៥នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ និងបានឃាត់ខ្លូនមនុស្ស៥៣នាក់ ក្នុងនោះមានស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបំរើការងារក្នុងកាស៊ីណូហ្គោលដិនស៊ី និង តុងហ្វាងមិនជូ និងប្រជាពលរដ្ឋខ្មែរចំនួន២៤នាក់
ព្រមទាំងដកហូតបានថ្នាំញៀនខេតាមីន និងអិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសំរាប់លាយជាមួយទឹក៤ដប ។
ក្រោយពេលធ្វើតេស្ដ អ្នកទាំងអស់នោះមានផ្ទុកសារធាតុថ្នាំញៀន។ថ្នាំញៀនទាំងនោះ ត្រូវបានទិញក្នុងរង្គសាលនោះតែម្តង ៕
ប៉ូលីសឆ្មក់ចូលបង្រ្កាប បាឌីស្កូស្កាយឡាញ ដែលចែកចាយប្រើប្រាស់ ថ្នាំញៀនទ្រង់ទ្រាយធំ
Filed in: ព័ត៌មានជាតិ