ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្លាំងជំនាញ​ ចា​ប់​​ឈ្មួ​ញអ្ន​ក​​ជួ​ញ​​ដូ​​​រ​​​​​​សត្វ​ព្រៃ​​២​​នា​ក់​ ​​ដក​ហូ​ត​​សាច់​ស​​ត្វ ​​ជា​ង​​៨​០​​គីឡូ​​ យកទៅកំទេចចោល

​ខេត្ត​ម​ណ្ឌ​ល​គិរី​ ​៖កា​ល​ពី​​ថ្ងៃទី​​​៨​ ខែ​សីហា​ ឆ្នាំ​​​២០​១​៨​ ​​​ក្រុម​​អន្តរា​គម​​​ន៍​​ប​ង្ក្រា​ប​​ប​ទល្មើ​ស​​សត្វ​ព្រៃ​​ច​ល័ត​ នៃ​​រ​ដ្ឋបា​ល​​ព្រៃ​ឈើ ​សហ​ការ​​ណ៍​​​ជាមួ​យ​​ក​ងរា​ជអា​វុធ​ហ​ត្ថ​​លើ​​ផ្ទៃ​​ប្រ​ទេស​ ​អង្គ​ការ​​សម្ព័ន្ធមិត្ត​​សត្វ​ព្រៃ ​W​IL​DL​II​FE​A​LL​IA​N​CE​ និ​ង​​ផ្នែ​ក​​រ​ដ្ឋ​បាល​​ព្រៃ​ឈើ​​សែ​ន​​ម​នោ​​រ​ម្យ ​បា​នចុះ​​​ចាប់​អ្នក​ជួញ​ដូ​រ​​សត្វ​ព្រៃ​ ចំ​នួន​​២​​​នាក់​​​នៅក្នុ​ង​​ផ្សា​រ​​ក្រុ​ង​​សែន​​​មនោ​​រ​ម្យ​ ដ​ល់​​​ក្នុង​ផ្ទះ​​ជា​​​លើ​ក​​ទី​​២​  ។​

​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ចុះ​ឃាត់​ចាប់​សត្វព្រៃ​នៅ​ទីតាំង​ចំនួន​២​កន្លែង ប្រមូល​សាច់សត្វ​ព្រៃ​ប្រមាណ​៦៧.៧​គីឡូក្រាម និង​ឃាត់​អ្នកលក់ដូរ​សាច់សត្វ​ព្រៃ ចំនួន​២​នាក់់​។ ទីតាំងនៅ​ចំណុច​ផ្សារ​គុម្ព​ឫស្សី ម្ចាស់​ឈ្មោះ សោម គឹម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​កាលពី​៥​ខែ​មុន និង​ម្នាក់ទៀត​ឈ្មោះ សាំង វុទ្ធី ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ដើម​ស្រល សង្កាត់​មនោ​រម្យ ។​

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា សត្វព្រៃ​ដែល​ចាប់​រួមមាន​៖ ទី​១. កាំ​ប្រ​ម៉ា ចំនួន​៧.២០​គីឡូ​, ទី​២. សាច់ជ្រូក​ព្រៃ ជាង​៤០​គីឡូ​, ទី​៣. ក្តាន់​ញ៉ែង ចំនួន​៥​ក្បាល ស្មើរ​នឹង​៧.៥០​គីឡូ​, ទី​៤. សាច់​ឈ្លូស ចំនួន​១៦​គីឡូ និង​ក្រពះ​ប្រ​ម៉ា ចំនួន​២​។ ប​ច្ច​ប្បន្ន​អ្នកលក់ដូរ​សាច់សត្វ​ព្រៃ​ទាំងពីរ ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិន័យ​ជាមួយ​ទឹកប្រាក់​សរុប ចំនួន​៧​លាន​៥​សែន​៤​ម៉ឺន​៤​ពាន​រៀល រួច​ធ្វើការ​ដោះលែង​ឲ្យ​ផ្ទះ​វិញ ចំណែក​សាច់​សត្វព្រៃ​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដុត​កម្ទេចចោល ។​

​លោក ជ័យ សុខា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ បាន​ឲ្យ​ដឹងថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ទេ ព្រោះ​បទល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ​។ លោកនាយ​ផ្នែក​បញ្ជាក់ថា ករណីនេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ ៕

852839896_1730802018-08-10_091850

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.