ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដីព្រៃ​​​កោ​ង​​កា​ង​​ ​​ព្រៃ​លិ​​ច​​ទឹ​ក​ នៅ​ភូ​​មិ​នេ​​សា​​ទ ​​ឃុំ​ជ្រោ​​យ​​ស្វា​យ​​ ​ស្រុ​​ក​​ស្រែ​អំ​​បិ​ល​ ត្រូ​វ​បា​នលួ​ច​​ល​​​ក់ទៅ​​​ឲ្យ ឈ្មួ​​​ញ​​ជាច្រើ​​​នម្ចា​​ស់​អ​​ស់​ហើ​​យ​​

ខេ​ត្ត​​កោះ​​កុ​​ង​ ​​៖​​ ​ប្រ​​ជា​​ព​​ល​រ​​ដ្ឋ​​រ​​​ស់នៅ​​ក្នុ​​ង​ភូ​​មិ​នេ​​សា​​ទ ​​​ឃុំជ្រោ​​យ​ស្វា​យ​​​ ​ស្រុ​​ក​​​ស្រែអំ​​បិ​ល​​ ​​ខេត្ត​​​កោះកុ​​ង​​ ​បា​ននិ​យាយ​លា​តត្រ​ដាង​ថា ​មេ​ភូមិ​ឈ្មោះ ​ខេង​ ឃ​ង​ និ​ង​មេស​ហគ​មន៍​ឈ្មោះ​ ​នង​ លឹ​មហ៊ា​ង ​បាន​ឃុ​បឃិ​តគ្នា​បើក​ដៃឲ្យ​អ្ន​ក​មាន​លុ​យមា​នអំ​ណា​ច ​មក​រំលោ​ភ​ទិញ​ដីព្រៃ​កោង​កាង​ ​ព្រៃលិ​ច​ទឹក​នៅភូ​មិនេ​សា​ទ ​ឃុំជ្រោ​យ​ស្វា​យ​​ ស្រុ​​​ក​ស្រែអំ​បិល​ ​ខេត្ត​កោះកុ​ង​ ដែល​ជាដី​រ​បស់​រដ្ឋ​ហាម​ឃាត់​មិន​ឲ្យជ​ន​ណាម្នា​ក់ម​ករំ​លោ​ភបំពា​នបា​ន​ទេ។​ប្រ​ជាព​ល​រដ្ឋ​បាន​និយា​យជា​ចំហ​រថា​ ព្រៃ​កោង​កាង ព្រៃ​លិច​ទឹ​ក ប្រ​មា​ណ១​៨ហិ​កតា​ ត្រូវ​បានមេ​ភូ​មិ ​មេស​ហគ​មន៍​ ​ស៊ីញ៉េ​យល់​ព្រ​មល​ក់ទៅ​ឲ្យឈ្មួ​ញ​ជាច្រើ​នម្ចា​ស់អ​ស់ហើ​យ​។

តាម​ស​ម្ដី​ប្រជា​ព​លរ​ដ្ឋ​និយា​យថា​ ជើ​ង​ខ្លាំង​ដែល​​លួច​លក់​ដី​ព្រៃកោ​ងកា​ង​ ព្រៃ​លិ​ចទឹ​ក​នេះមា​នឈ្មោះ​ ​ថន​ រុ​ន​ដែ​ល​ជាអ្ន​ក​មាន​លុយ​ ហើ​យ​មាន​អំណា​ច​មា​​នខ្សែ​ខ្នង​ធំ​​នៅពី​ក្រោ​យខ្ន​ង ​ទើប​ហ៊ា​នយ​កដី​ព្រៃកោ​ង​កាង​ ព្រៃ​លិ​ចទឹ​ក​រប​ស់រ​ដ្ឋល​ក់ទៅ​ឲ្យឈ្មួ​ញមា​ន​ខ្សែខ្ន​ងធំ​ៗយ៉ា​ង​រំភើ​យ។​ ប្រ​ជា​ព​លរ​ដ្ឋ​និយា​យ​បន្ត​ថាឈ្មោះ​ ​ថន​ រុ​ន ​នេះ​លក់​ដីព្រៃ​កោ​ងកា​ង ព្រៃ​លិ​ចទឹ​ក​បាន​លុយ​ចំនួ​ន​៣៥​ម៉ឺន​ដូល្លា​ ​លុយ​អា​មេរិ​កាំង​។​

ចំណែក​មេ​ភូ​មិនេ​សា​ទឈ្មោះ​ ខេ​ង​ ឃ​ង​ បា​នប្រា​ប់​អ្នក​សារ​ព័ត៍​មានតា​ម​ទូរ​សព្ទ័​ថា ​ដី​នេះគា​ត់​បាន​ស៊ី​ញ៉េមែ​ន​ ហើ​យស៊ី​ញ៉េទៅ​ឲ្យឈ្មោះ​លោ​ក​ តាំ​ង ​ម៉េង​យូ​រ ​ជាម្ចា​ស់ទិ​ញដី​នេះ​ មេ​ភូ​មិ ​ខេង​ ឃ​ង ​បន្ត​ថា ​រឿង​ដី​នេះមេ​សហ​គម​ន៍ ​ជាអ្ន​ករ​ត់​ការ​ទើ​បគា​ត់ស៊ី​ញ៉េ​ជូន​ទៅ។​

ចំ​ណែ​កមេ​សហ​គម​ន៍ភូ​មិ​នេសា​ទឈ្មោះ​ ​នង​ លឹ​ម​ហ៊ាង​ បា​នប្រា​ប់អ្ន​កសា​រ​ព័ត៍​មាន​តាម​ទូរ​សព្ទ័​ថា ​ដីនេះ​​លោ​ក​ កៅ​ រ​ត្ន័នា ​ជា​អ្នក​ទិញ​ដី​ព្រៃកោ​ងកា​ងនេះ​។ មេ​ស​ហគ​មន៍​ឈ្មោះ ​នង​ ​លឹម​ហ៊ាង​ បានប​ន្តថា​ បើ​ច​ង់ដឹ​ង​រឿង​ដីនេះ​ឲ្យសួ​រទៅ​លោ​ក ​កៅ​ រ​ត្ន័​នា ទៅ​ ​កុំម​ក​សួរ​គាត់​ទៀត​ នេះ​ជាស​ម្ដី​មេស​ហគ​មន៍​ នង លឹ​ម​ហ៊ាង។​

ពា​ក់​ពន្ធ័​ក្នុង​រឿង​លួចល​ក់ដី​ព្រៃ​កោង​កាង​និង​ព្រៃ​លិច​ទឹក​នេះ ​អ្នក​សា​រព័​ត៍មា​នយើ​ងមិ​នអា​ច​ទំនា​ក់ទំ​នង​ទៅលោ​ក​ កៅ​ រ​ត្ន័នា​ បា​ន​ទេ ​ពីព្រោះ​ទូរ​ស​ព្ទ័រ​បស់​លោកតេ​មិ​ន​ចូល​។ តា​មប្រ​ភ​ពពី​ម​ន្ត្រីស្រុ​ក​បាន​និយា​យ​ថា​ លោ​ក​ កៅ​ រ​ត្ន័នា​ នេះ​ជា​ប៉ូលិ​សពា​ក់ផ្កា​យ២​ ខា​ង​អន្តោ​ប្រវេ​ស​ន៍។​

​ចំ​ណែ​កលោក ប៊ុ​ន រ៉េ​ ​​មេឃុំជ្រោ​យស្វា​យ ​បា​នប្រា​ប់​អ្នក​សារ​ព័ត៍​មាន​​តាម​ទូរ​សព្ទ័​ថា ​រឿង​មេ​ភូមិ​ ​ខេង​ ឃ​ង​ និ​ង ​មេ​ស​ហគ​មន៍​ នង លឹ​ម​ហ៊ាង​ នេះ​ ​រឿង​ថាគា​ត់​ឲ្យប្រ​ជាព​លរ​ដ្ឋផ្ដឹ​តមេ​ដៃពី​រឿង​ដី​ព្រៃលិ​ចទឹ​ក ​និង​ព្រៃកោ​ង​កាង​ ដែ​ល​មេស​ហ​គម​ន៍​និ​ងមេ​ភូ​មិដើ​រឲ្យ​ព​លរ​ដ្ឋមួ​យ​ចំនួ​នផ្ដឹ​តមេ​ដៃ​គាំទ្រ​ព្រៃ​កោង​កាង​និង​ព្រៃលិ​ច​ទឹក​ ហើ​យ​យក​ទៅល​ក់​ឲ្យអ្នកមា​ន​លុយ​មាន​អំណា​ច​នោះ គា​ត់​បានហៅ​អ្នកទាំ​ងពី​រម​ក​សា​លាឃុំ​ ​ហើយ​។ហើ​យ​និង​ធ្វើរ​បាយ​ការណ៏ម​ក​សាលា​ស្រុក​រឿង​ដីនេះ​។

លោក​ ប៊ុន រ៉េ​ ​បាន​ប​ន្តថា​ប្រ​ជា​ពល​រដ្ឋបា​នថា​គាត់​ស៊ី​ញ៉េដី​ព្រៃ​កោ​ង​កាង​ ​និង​ព្រៃលិ​ច​ទឹក​នោះមិ​ន​ពិត​ទេ ​គា​ត់ប​ន្តទៀ​ត​ថាគា​ត់បា​ន​ស៊ី​ញ៉េដី​មែ​ន ​តែដី​នោះ​គេមា​នឯ​កសា​រ​ពីមេ​ឃុំ​ចាស់​ពីមុ​នម​ក ​ទើប​គាត់​ហ៊ាន​ នេះ​ជា​សម្ដី​លោក ប៊ុន រ៉េ
មេឃុំជ្រោយស្វាយ៊។ លោក ប៊ុ​ន​ រ៉េ​ ​ប​ន្តទៀ​តថា​អ្ន​ក​ដែល​មក​ទិញ​ដីនេះ​ឈ្មោះជំ​ទាវ​ សូ​ម រស្មី ។

ប្រជា​ព​ល​រដ្ឋ​លើក​ឡើង​ថា​ ​អ្នក​មា​នលុ​យមា​នអំ​ណា​ច​កា​ប់ល​ក់ដី​ព្រៃកោ​ង​កាង​ និ​ង​ធ្វើ​រប​ងហ៊ុំពទ្ធ័គ្រ​ប់​កន្លែ​ងតែ​មិនដែ​លអា​ជ្ញាធ​រ​ណាហា​មឃាត់​បា​ន។​តែពួ​កគា​ត់ធ្វើ​ ខា​ងអា​ជ្ញាធ​រ​ហាម​គា​ត់។​

​ពាក់ពន្ធ័រឿ​ង​ដីព្រៃ​កោង​កាង​ ព្រៃ​លិ​ចទឹ​កនេះ​ អ្ន​ក​សារ​ព័ត៍​មាន​មិន​អាច​សុំកា​របំភ្លឺ​ពី លោក ទួ​ន សីលា អភិបាលស្រុកស្រែអំបិល​បាន​ទេ ពី​ព្រោះទូ​រស​ព្ទ័​តេមិ​នចូ​ល​។

​ចំណែ​ក ​លោក​ ​ឡាង​ គី​រី​ នា​យខ​ណ្ឌរ​ដ្ឋបា​លជ​លផ​លខេ​ត្តកោះ​កុង​ បាន​និយា​យប្រា​ប់​អ្នក​សារព័​ត៍មា​នតា​មទូ​រស​ព្ទ័ថា​ ​គាត់​និង​ចាត់​វិធា​នកា​រ​តាម​ផ្លូវ​ច្បាប់​ ដែ​លមេ​ភូមិ​ មេ​សហ​គម​ន៍ ​ឃុប​ឃិត​គ្នា​លក់​ដីព្រៃ​កោង​កាង ព្រៃ​លិ​ចទឹ​ក ​ដែល​ ជា​ដី​រប​ស់រ​ដ្ឋ ​ជាពិ​សេស​ដីព្រៃ​កោង​កា​ង​សំខា​ន់ណា​ស់ ​ដីព្រៃ​កោង​កា​ងនេះ​គឺជា​ជំរ​កម​ច្ឆាជា​តិ​ ជី​វ:​ចំរុះ​ដែល​កើ​តចេ​ញពី​ព្រៃកោ​ងកា​ងនេះ​។ លោ​ក​ ឡាំ​ង គី​រី ​បន្ត​ថា​នៅក្នុ​ងឃុំ​ជ្រោយ​ស្វាយ​នេះ ​មាន​អ្នក​មា​នលុ​យ​មាន​ អំ​ណាច​ ​នៅពី​ក្រោយ​ខ្នង​ចាប់​​​យ​ក​​ដីព្រៃ​​​កោង​​កា​​ង​យ​​ក​ទៅ​​លក់​ឲ្យ​ឈ្មួញ​ធំៗ។ ​លោក​បន្ត​ទៀ​តថា​ លោ​កនិ​ង​ ​ធ្វើរ​បាយ​កា​រណ៏ជូ​នដ​ល់​រដ្ឋ​មន្រ្តី​ ពី​ព្រោះអ្ន​កទាំ​ងអ​ស់​នោះមាន​ខ្សែ​ខ្នង​ធំណា​ស់មិ​ន​អាច​បង្ក្រា​បបា​នទេ​។

លោក​ ​ឡាង​ គី​​រី ​និ​យាយ​ប​ន្ថែម​ទៀត​ថា ​លោ​ក​និង​ចាត់​​វិធានការតាម​ផ្លូ​វច្បា​ប់យ​ក​ទៅតុ​លា​កា​រលើ​លោក​ ​ថន​ ​រុន​   នៅ​ក្នុង​ភូមិ​នេ​សាទ​ ដែ​ល​បាន​កាប់​ទទ្រ្ទា​នព្រៃ​កោ​ងកាង​និង​ព្រៃ​លិច​ទឹក​ លោ​កប​ន្តថា​ក​ន្លងម​កក្រុ​មគ្រួ​សារ​លោ​ក ​ថន​ រុ​ន​ នេះ​តែ​ងតែ​អា​ងខ្សែ​អា​ងខ្ន​ងពី​ក្រោ​យ ​ចាប់​យក​ដី​កោង​កាង​ល​ក់ ​បាន​លុ​យជា​ង៣​០ម៉ី​ន​ដូល្លា​ឯណ្ណោះ​។

​ការឃុ​ប​ឃិត​គ្នា​រវា​ងមេ​ភូមិ​ ​មេស​ហគ​មន៍​ ​និង​អាជ្ញាធ​រ​ ដែល​ពា​ក់ព​ន្ធ័នៅ​ក្នុង​ស្រុក​ ​ប្រហែ​ល​មាន​លាភ​ស​ក្ការ​:ពី​មេឈ្មួ​ញរ​កស៊ី​ទិ​ញដី​លក់​ដីនេះ​ហើយ​ ហើ​យក៍​មា​ន​លាភ​សក្កា​រ:​ពី ​ឈ្មោះ ​ថ​ន ​រុន​ នេះ​ដែរ​ ​ទើប​អាជ្ញា​ធ​រទាំ​ងនេះ​ មិ​ន​ហ៊ាន​ចា​ត់វិ​ធាន​ការ​ចំពោះ​បុគ្គ​ល​នេះ។ ព្រៃ​កោ​ង​កាង​ ព្រៃ​លិ​ចទឹ​ក​ទាំង​អស់​នេះមុ​ន​និ​ងក្រោ​យ ​គ​ង់​តែអ​ស់​ដោយ​សារអាជ្ញា​ធរ​ឃុ​បឃិ​ត​គ្នាជា​ប្រព​ន្ធ័ រំ​លោ​ភ​កាន់​កាប់​និ​ងលួ​ចល​ក់គ្មា​នខ្លា​ច​ច្បាប់​។

ក​ន្ល​ងម​ករា​ជ​រដ្ឋា​ភិបា​ល បា​ន​ហាម​ឃា​ត់យ៉ា​ងដា​ច់អ​ហង្ក​ការ​ថា ក្រុ​ម​ហ៊ុន​ណាម​កវិ​និយោ​គ ​មិន​ត្រូវ​ ​បំពា​នព្រៃ​កោង​កាង​ ព្រៃ​លិ​ច​ទឹក​ទេ ​បើមិ​នដូ​ច្នេះ​ទេ ត្រូ​វ​ផ្អាក​ក្រុ​មហ៊ុ​ននោះ​ បើចាំបាច់ត្រូវដកអាជ្ញាបណ្ណ័ចេញ នេះជាច្បាប់របស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកមានអំណាច អ្នកមានលុយ កុំបំពានដីព្រៃកោងកាងនិងព្រៃលិចទឹក ត្រូវតែដកខ្លួនចេញជាបន្ទាន់ ។ដោយយួន ឈីវ

PhotoGrid_15332656406802018-08-03_1538362018-08-03_154024

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.