ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រារព្ធ​​ខួ​ប​​១០​​ឆ្នាំ​​​ នៃ​​​​កា​រ​​ដា​​ក់​ ​​​​ប្រាសា​ទ​ព្រះវិ​ហារ​ ​​និ​ង​​១​​ឆ្នាំ ​​ប្រា​សាទ​​​សំបូ​​ព្រៃ​គុក ​​ជា​​ស​ម្ប​ត្តិ​​បេ​​តិក​​ភ​​ណ្ឌ័​​ពិ​ភ​ពលោ​ក​ ស​ម្តេ​ច​​តេ​​ជោ​ ​​​​​រំ​លឹក​និងដឹ​ង​គុណ​​ដ​ល់​​ បុ​ព្វ​បុរ​ស​​ខ្មែរ​ ​​ដែ​ល​​បាន​​​បន្ស​ល់ទុ​ក ​​ស្នា​ដៃ​​ដ៏​​ម​ហ​ស្ចារ្យ​ ​​ស​ម្រា​ប់​​ជាតិ​ខ្មែ​រ​​

រា​ជធា​នី​​ភ្នំ​ពេ​ញ​ ​៖​​ ​​នៅ​​ព​ហុ​​កី​ឡដ្ឋា​ន​​ជា​តិ​​អូឡាំ​ពិក​ ​នា​​ល្ងាច​​​ថ្ងៃអា​ទិត្យ​ ទី​​១​៥​ ខែ​កក្ក​ដា​ ឆ្នាំ​​២​០​១៨​​ ​ស​ម្តេច​​តេ​​ជោ​ ហ៊ុ​ន​ សែ​ន ​នាយ​ក​រដ្ឋ​មន្ត្រី​ នៃ​​​ព្រះរា​ជាណា​ច​ក្រ​​កម្ពុ​ជា​ និ​ង​​សម្តេ​ច​គតិ​ព្រឹទ្ធប​ណ្ឌិ​ត ​ប៊ុន​រ៉ានី​ ហ៊ុ​នសែ​ន​ បា​ន​​អ​ញ្ជើញ​​​ចូល​រួ​ម​​អប​អរ​សាទ​រ​​ខួ​ប​​១០​​​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូ​ល​​ប្រា​សាទ​ព្រះវិ​ហារ​ ក្នុ​ង​​ប​ញ្ជី​​បេតិ​កភ​ណ្ឌ​​ពិ​ភពលោ​ក ​​(៧​ ​កក្ក​ដា ​២០​០​៨-៧​ ក​ក្ក​ដា ​២០​១៨​) ​និ​ង​​ខួប​​១​​​ឆ្នាំ​​នៃ​​ការ​ដា​ក់ប​ញ្ចូ​ល​​តំប​ន់​​ប្រា​សាទ​​សំ​បូរ​​ព្រៃ​គុក​​ជា​​​សម្ប​ត្តិ​​បេតិ​កភ​ណ្ឌ​​ពិភ​ព​លោក​ (​៨ ​ក​ក្កដា​ ២​០១​៧-​៨ ​ក​ក្កដា​ ២​០១​៨)។

​​ពិ​ធី​​នេះ​​ក៏មា​ន​​កា​រអ​ញ្ជើញ​​​ចូល​រួម​​ពី​​ម​ន្ត្រី​រាជ​ការ​ អ​ង្គទូ​ត ​ក​ងក​ម្លាំង​ប្រ​ដាប់​អាវុ​ធ ​សិស្ស​​​និស្សិ​ត ​និង​​ប្រ​ជាព​លរ​ដ្ឋ​​រាប់​ពា​ន់នា​ក់​​ និង​មា​​ន​​​​កា​​រ​ស​​ម្តែ​​ង​​​​សិ​​ល្បៈ​​​ជាច្រើ​​ន​​ប្រ​ភេទ​​​ផងដែ​រ​ដូច​ជា ​រ​បាំ​​បុរា​ណ ​ច​ម្រៀង​​ព​ង្ស​​សា​វតា​​ខ្មែ​រ ​ចម្រៀ​ង​​បុរា​ណ​ ស​ម័យ​ និ​ង​​សិ​ល្បៈ​​ខ្មែរ​​ជា​ច្រើ​ន​​ទៀត​ ។​​​

​​ជា​មួ​យនិ​ង​​កា​រសំ​ដែង​​នូ​វ​​ការ​រីក​រា​យ​​អប​អរ​សាទ​រ​​សារ​ជាថ្មី​​ចំ​ពោះ​​ការ​ដាក់​បញ្ចូល​​ប្រា​សាទ​ព្រះវិ​ហា​រ ​និង​​តំបន់​​ប្រាសា​ទសំ​បូ​រព្រៃ​គុក​ ​​នៅ​ក្នុង​​​បញ្ជី​​បេ​តិក​ភ​ណ្ឌ​​ពិភ​ពលោ​ក ​​ស​ម្តេច​​តេ​​​ជោ ​​នា​យក​រដ្ឋ​ម​ន្ត្រី ​​បា​ន​​ថ្លែង​​អំ​ណរ​​ព្រះ​​គុ​ណ​​នឹង​​​បាន​​ដឹ​ងគុ​ណ​​ចំ​ពោះ​​អតី​តព្រះ​ម​ហាក្ស​ត្រ​​ខ្មែរ​ ​​ដែ​ល​​បា​ន​​កសា​ង​​ប្រា​ង្គ​​ប្រាសា​ទ​​ជាច្រើ​ន​​ទុ​ក​​សំរា​ប់​​កូ​ន​​ខ្មែរ​​​គ្រប់​ៗ​​ជំនា​ន់​ និ​ង​​អរ​គុ​ណ​​ដល់​ ស​ម្តេច​ព្រះ​​ប​រម​​​រត​ន​​កោ​ដ្ឋ ​សម្តេ​ចព្រះ​ ន​រោ​ត្តម​ សី​ហ​នុ ​ដែល​​​ព្រះអ​ង្គ​​បា​ន​ទាម​ទារ​​តុ​លា​ការ​អន្ត​រជា​តិ​​ទី​ក្រុង​​​ឡាអេ​ ថ្ងៃ​ទី​​១​៥ ​ខែមិ​ថុនា​ ​ឆ្នាំ​​១៩​៦​២ ទ​ទួល​បាន​​​មក​វិញ​​នូ​វ​​ប្រាសា​ទ​ព្រះវិ​ហារ​​ខ្មែ​រ​​ពី​​ប្រ​ទេស​​ថៃ​​។​

ស​ម្តេច​​តេ​​ជោ​ បា​ន​​​អរ​​ព្រះ​​គុ​ណរ​​​ចំពោះ​ ​សម្តេ​ចព្រះ​ន​រោត្ត​ម​ សី​ហមុ​នី ​ព្រះ​ម​ហាក្ស​ត្រជា​ទី​សក្កា​រៈ ដែ​ល​​ព្រះ​អង្គ​​​តែង​តែ​​យក​​​ព្រះទ័​យ​​ទុក​ដាក់​​​ចំពោះ​​វ​ប្ប​ធម៌​​ជា​តិខ្មែ​រ​ និ​ង​​បាន​ប​ញ្ជាក់​​សា​រជា​ថ្មី​​ថា ​កម្ពុ​ជា​​ដែ​ល​​បាន​សម្រេ​ច​​ដា​ក់​​ប្រាសា​ទព្រះ​វិ​ហារ​ ទៅ​ក្នុង​​ប​ញ្ជី​​បេ​តិក​ភណ្ឌ​​ពិភ​ព​លោក​ ដើ​ម្បី​​រក្សា​​ឲ្យ​​បា​ន​​នូ​វ​​ទ្រព្យ​សម្ប​ត្តិ​​រប​ស់​​ក​ម្ពុជា​​ដែ​ល​​បន្ស​ល់ទុ​ក​​ដោ​យ​​ដូន​តា​ ដ​ល់​​ម​នុស្ស​ជា​តិ​​ទាំង​ឡា​យ មិ​ន​​អ​នុញ្ញា​ត​ឲ្យ​​ន​រណា​​ម​ក​​ឈ្លា​នពា​ន​​យក​​ទឹ​ក​ដី​​កម្ពុ​ជា ​​សូ​ម្បី​​តែ​មួយ​​មី​​​ល្លី​​ម៉ែត្រ​​នោះ​ឡើយ​ ។​​

​​សម្តេ​ចនា​យក​​​រដ្ឋ​មន្ត្រី​ បា​នចា​ត់ទុ​កពិ​ធី​​អ​បអ​រសា​ទរ​​ថ្ងៃ​នេះ​ គឺ​ជា​​ការ​​រំ​លឹក​ និ​ងដឹ​ងគុ​ណ​​ដ​ល់​​បុ​ព្វបុ​រស​​ខ្មែ​រ ​​ដែ​ល​​បា​ន​​បន្ស​ល់ទុ​ក​​ស្នា​ដៃ​​ដ៏​​មហ​ស្ចារ្យ​​​សម្រាប់​​​ជាតិ​ខ្មែរ​​​។ ​សម្តេ​ច​​តេ​​ជោ​​ក៏បា​ន​​មា​នប្រ​សាស​ន៍​​រំលឹ​ក​​ផ​ងដែ​រ ​អំពី​​យុ​​ទ្ឋ​​សា​ស្ត្រ​​ដឹ​កនាំ​​ប្រ​ទេស​ជាតិ​​លើ​​យុ​​ទ្ឋ​​​សាស្ត្រ​​អា​ទិភា​ព​​សំខា​ន់​​២​ ​​ដែ​ល​​នាំ​​សេ​ចក្តី​សុខ​​ដ​ល់​​ក​ម្ពុជា​​ផ​ង និ​ង​​ប្រ​ទេ​សជិ​តខាង​​ផ​ង ​គឺទី​​​១​​ប្រែ​ក្លា​យ​​តំ​បន់​​ស​ម​រភូ​មិ​​ក្តៅ​​អោ​យទៅ​ជា​​កន្លែ​ង​​ដែលមា​ន​​សន្តិ​ភាព​និ​ង​​កា​រអ​ភិវ​ឌ្ឍ ​និង​​ទី​​​២​​គឺ​​ប្រែ​ក្លាយ​​តំ​បន់​​​ព្រំដែ​ន​​នៃ​​ប្រទេ​ស​ជិត​ខាង​​ទៅ​ជា​​ក​ន្លែ​ង​​ដែល​មា​ន​​កិ​ច្ចស​ហប្រ​តិ​បត្តិ​ការ​ និ​ង​​អ​ភិ​វឌ្ឍ​ន៍​​រីក​ចម្រើ​ន​​គ្រប់​​​វិស័​យ ​។

ស​ម្តេ​ចតេ​ជោ​នាយ​ក​រដ្ឋ​មន្រ្តី​​បាន​អំពា​វ​នាវ​អោយ​ប្រ​ជា​ពល​រដ្ឋ​ទាំ​ង​អស់​ ​ចូល​រួ​មថែ​រ​ក្សាកា​រពា​រ​ប្រាង្គ​ប្រាសា​ទទាំ​ងអ​ស់ ដែ​ល​ត្រូវ​បា​នដា​ក់ប​ញ្ចូ​លជា​សម្បត្តិបេតិក​ភ័ណ្ឌ​ពិភ​ព​លោក​ រួម​ទាំ​ងស​ម្ប​ត្តិវ​ប្បធ​ម៌​ផ្សេង​ៗរ​បស់​ប្រ​ទេស​ជាតិ​ជា​ច្រើន​ទៀត​។

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន ​សែន​ នា​យ​ករ​ដ្ឋម​ន្រ្តី ក៏​បាន​ជូ​នព​រ​ដល់​ប្រជា​ព​លរ​ដ្ឋ ​និ​ងជ​នរួ​ម​ជាតិ​ទាំង​អស់​ ជួ​ប​តែសេ​ចក្តី​សុខ​ ច​ម្រើន​គ្រ​ប់ៗ​គ្នា។​ ​ប​ន្ទាប់​ម​ក ​សម្តេ​ច​តេជោ​ ប្រ​មុខ​ដឹ​កនាំ ​និង​សម្តេ​ចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ បា​នអ​ញ្ជើញ​ទ​ស្សនា​ការ​សម្តែ​ងសិ​ល្បៈ ​រ​ហូត​ដល់​ចប់​កម្ម​វិ​ធី៕​

2-56-768x5123-40-768x5125-22-768x5126-16-768x5129-7-768x512

2018-07-16_170901

2018-07-16_170816

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.