រាជធានីភ្នំពេញ ៖ យោងតាម Facebook Page «ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី» ដែលកន្លងមកតែងតែផ្សាយពីព្រះរាជសកម្មភាពមនុស្សធម៏របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា សម្តេចម៉ែ និងព្រះមហាក្សត្រ ជាទីសក្ការៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានសព្វព្រះរាជហឫទ័យ ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ និងទទួលតង្វាយជាព្រះរាជទ្រព្យរបស់ព្រះអង្គ ចំនួន១លានដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕
សម្តេចម៉ែ និងព្រះមហាក្សត្រ ជាទីសក្ការៈ ប្រោសព្រះរាជទាន ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា
Filed in: ព័ត៌មានជាតិ