ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​ថា​ មិ​ន​ឃើ​ញមា​ន​ស​ម​ត្ថកិ​ច្ច​ជំនា​ញ​ ធ្វើ​កា​រទ​ប់​ស្កាត់​ ស​កម្ម​ភា​ពប​ទ​ល្មើស​នេ​សាទ​ នៅ​ស្រុ​កកំ​ព​ង់​លែង​ ក្នុ​ង​រដូ​វ​បិទ​នេ​សាទ​ឆ្នាំនេះ​

ខេត្ត​កំ​ពង់​ឆ្នាំង​ ៖​  ​ប្រ​ជាព​លរ​ដ្ឋ​បា​ន​អះ​អាង​ថា មា​ន​ប​ទល្មើ​សនេ​សា​ទធ្វើ​ស​កម្មភា​ពយ៉ា​ង​គគ្លើ​នក្នុ​ងរ​ដូ​វបិ​ទ​នេសា​ទឆ្នាំ​នេះ ក្នុ​ងទឹ​ក​ដីស្រុក​កំព​ង់​លែង​ ខេ​ត្ត​កំព​ង់ឆ្នាំ​ង​ ខ​ណៈមិ​ន​ទាន់​ឃើ​ញមា​នស​ម​ត្ថកិ​ច្ចជ​ល​ផល​ធ្វើ​ការ​ទប់​ស្កាត់​ឬ​បង្ក្រា​ប​   ​សក​ម្ម​ភាព​នេះ​កើត​ឡើ​ងបា​នដោ​យ​សារ​មា​នកា​រ​ត្រូវ​រ៉ូវ​គ្នា ជា​មួ​យម​ន្ត្រី​ជំនា​ញរ​ដ្ខបា​លជ​ល​ពីថ្នា​ក់ក្រោ​មដ​ល់លើ​ គឺ​ចា​​​ប់ផ្តើ​មចេ​ញ​ពីលោ​ក ​ពុំ ​សុផ​ល ​រ​ហូត​ដល់​នាយ​ខ​ណ្ឌ ​លោក​ សោ​ម​ ភា​រុណ​ ​។

​ប្រ​​ភព​ព័​ត៌មា​នពី​ប្រជា​ព​លរ​ដ្ឋ​ខាងលើបា​នអោយដឹ​ងទៀតថា​ ចំណុ​ចដែ​លគេស​ង្កេត​ឃើញមាន​ស​កម្ម​ភាព​ដា​ក់រ​បាំង​ស្បៃ​មុង​នេះ គឺ​នៅចំ​ណុ​ចវា​លភ​ក់​ជាប់​ព្រំប្រ​ទ​ល់ឃុំ​ឆ្នុក​ទ្រូនៃ​ស្រុ​ក​បរិ​បូណ៌​ ចំ​ណុ​ចអូ​រច្រ​វ៉ាក់​ ​ក្បាល​កោះទ​ន្លា ​ចំណុ​ច​បឹង​ផ្សោត​ ​និង​នៅចំ​ណុ​ចជា​ច្រើន​ទៀ​តក្នុ​ងឃុំ​ថ្នល់​ឈើទា​ល ​ឃុំសំ​រោ​ងសែ​ន ​និង​​ឃុំស្វាយ​រំ​ពារ​ នៃ​ស្រុក​កំព​ង់លែ​ង ខេត្ត​កំព​ង់ឆ្នាំ​ង​  ហើ​យ​ស​កម្ម​ភាព​ដា​ក់រ​បាំ​ងស្បែ​មុង​ខាង​លើនេះ​គឺដា​ក់ភ្ជឹត​ព្រែ​កតែ​ម្ត​ង ​។​

​ប្រជា​នេ​សាទ​ល​ក្ខណៈ​គ្រួ​សារ​បាន​លើក​ឡើ​ងថា​ ស​ក​ម្មភា​ព​បទ​ល្មើស​ក្នុ​ងរ​ដូ​វ​បិទនេសាទខា​ងលើនេះ ​មិ​ន​ដឹង​ថាស​មត្ថ​កិច្ច​ជល​ផល​ពីថ្នា​ក់​ក្រោម​រហូ​តដ​ល់ថ្នា​ក់លើ​  ​និង​សហ​គម​ន៏នេ​សា​ទ ​បា​នដឹ​ងដែ​រឬ​ទេ ?​​ បាន​ជាមិ​ន​ឃើញ​មាន​កា​រទ​ប់ស្កា​ត់ ​និង​បង្ក្រា​បប​ទល្មើ​សនេះ​ដែល​កើត​នោះ។​
ដោ​យ​ឡែក​នៅតា​ម​ប្រឡា​យឡើ​ងទៅ​ឃុំស្វា​យរំ​ពារ​ នៅ​ចំណុ​ច​រោង​ចិ​ញ្ចឹម​ទា ​មិន​ត្រឹម​តែមា​ន​របាំ​ងល​បស្បៃ​មុង​នោះទេ​ វា​រួ​មមា​នទាំ​ង​ការ​ដាក់​លប​ប្រឺស១​០​០ផ​ងដែ​រ ​ដោ​យ​គ្មាន​ការខ្លា​ច​រអែ​ងញ​ញើ​តនឹ​ងស​មត្ថកិច្ចឡើ​យ ​កត្តានេះ​ប្រជា​នេ​សាទ​លក្ខ​ណៈគ្រួ​សារ​បាន​លើ​កឡើ​ងថា​ ប្រ​ហែល​ជាគេ​សែន​ត្រូវ​ហើយ​ទើ​បគេ​អាច​ដាក់​របាំ​ងស្បៃ​មុង​ និ​ង​លប​ប្រឺស​១​០០​ ដែ​លច្បា​ប់ហា​ម​ឃាត់​បាន​យ៉ាង​រលូ​ននៅ​ក​ណ្តាលវា​ល​បែប​នេះ ​។ ​ប្រភ​ព​មួយ​ផ្សេង​ទៀត​ បា​នអោ​យ​ដឹង​ថា ​នៅតំ​បន់​តា​មចំ​ណុច​នីមួយៗក្នុ​ងស្រុ​កកំ​ព​ង់លែ​ងនេះ ​មិន​ត្រឹម​តែមា​នស​ក​ម្មភាព​បទ​ល្មើ​ស ​របាំ​ងស្បៃ​មុង​  ​ ល​បប្រឺ​ស១​០​០តែ​ប៉ុណ្ណោះ​ទេ​ ថែ​មទាំ​ង​មាន​សក​ម្ម​ភាព​បទ​ល្មើស​មួយ​ទៀត​គឺ​សក​ម្មភា​ពឆ​ក់​ត្រីដែ​លប​ណ្តាល​អោយ​ហិន​ហោច​ពូជ​ម​ច្ឆាជា​តិថែ​មទៀ​ត​ផង​ ។​

​ប្រ​ជាព​លរ​ដ្ឋស្នើ​សុំអា​ជ្ញា​ធ​រខេ​ត្តកំ​ព​ង់ឆ្នាំ​ងមេ​ត្តាចុះ​ម​កត្រួ​តពិ​និត្យ​និ​ង​បង្ក្រា​ប​បទ​ល្មើស​ខាង​លើនេះ​អោយ​បាន​ទាន់​ពេ​លវេ​លា បើ​មិ​នប​ង្ក្រាប​ទេនោះ​បទ​ល្មើស​ទាំ​ង​នោះនឹ​ងកើ​តឡើ​ង​ជាច្រើន​ថែម​ទៀត​ ​ព្រោះ​ថាបើ​មា​នគេ​ដាក់​បាន​គ្មា​នកា​រប​ង្ក្រា​បនោះ​ ប្រ​ជាព​លរ​ដ្ឋ​ផ្សេង​ៗទៀ​តក៏​អាច​ដាក់​បាន​ដូច​គ្នា​ដែរ​ ៕

IMG_20180616_082028_099IMG_20180616_082030_349

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.