ប្រទេសម៉ាឌីវ ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ឲ្យដឹងថា អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Maumoon Abdul Gayoom ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១៩ខែ ពីបទបង្កឧបសគ្គដល់ការស្វែងយុត្តិធម៌របស់តុលាការ។
ក្រៅពីនេះប្រធាននៃអង្គចៅក្រម លោក Abdulla Saeed និងចៅក្រម លោក Ali Hameed ក៏ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ។ អ្នកទាំងបីត្រូវបានចោទប្រកាន់ថា បានបដិសេធប្រគល់ទូរស័ព្ទដៃរបស់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត៕