ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រ​ជា​​ជ​នត​វ៉ា​​សុំ​​ឲ្យ​​​​ ក្រ​សួង​​រៀ​បចំ​​ដែ​នដី​​ន​គ​រូប​នីយ​កម្ម​ និ​ងសំ​ណង់​ ដោះស្រាយរឿ​ង​ ​សមា​គម​ចិន​ ហុ​កគៀន ​យក​ដី​កប់​ខ្មោច​១៣​ហិ​កតា​ទៅ​ល​ក់

ភ្នំ​ពេ​ញ​​​៖​ នៅ​​​ព្រឹ​ក​​ថ្ងៃទី​​៣​១​ ខែ​ឧស​ភា​ ឆ្នាំ​​២​០១​៨ ​ ប្រ​ជា​ពល​រដ្ឋ​​​ចំនួ​ន​​៥៦​​គ្រួ​សារ​ រ​ស់នៅ​​ភូ​មិ​​ដូ​ន​​អុក​ ស​ង្កា​ត់​​ត្រពាំ​ង​​ក្រ​សាំង​ ខ​ណ្ឌ​​ពោ​ធិ​​សែន​​​ជ័យ​ រាជ​ធា​នី​​ភ្នំ​ពេញ​  ​បាន​នាំគ្នា​​​មក​​ក្រ​សួង​​រៀ​បចំ​​ដែ​នដី​​​នគ​រូប​នីយ​កម្ម​ និង​​​សំណ​ង់ ​សុំអោ​យ​​ក្រសួ​ង​​ដោះស្រា​យ​​ករ​ណី​​ស​មាគ​ម​​ចិន​​ហុ​ក​គៀន​​ខ្ចី​​ដី​ពួក​​គា​ត់​​ក​ប់ខ្មោ​ច ​ហើ​យ​​យក​ទៅ​លក់ឲ្យអ្ន​ក​ផ្សេង​ អោ​យ​បាន​​ឆា​ប់​​ជូ​ន​​ពួក​គាត់​​ចំណែកខា​ង​​ក្រសួ​ង​​​បាន​​ណា​ត់ជួ​ប​​នៅ​​ថ្ងៃ​ទី​​៤​ ខែ​មិថុ​នា ​ខាង​មុខ​នេះ​​។ ​ការ​ដែលប្រជាពលរដ្ឋនាំគ្នា​ម​កសុំ​​អ​ន្តរា​គ​មន៍​នេះ គឺ​ប​ន្ទាប់​ពី​​ប្រ​ជាព​លរ​ដ្ឋ​​បា​ន​ដាក់​​ញ្ញ​ត្តិ​​ទៅ​​ក្រ​សួង​​រៀ​បចំ​​ដែ​ន​ដី​​នគ​រូប​នីយ​កម្ម​ និ​ង​​សំណ​ង់ ​កា​លពី​​​ថ្ងៃទី​​២​៦ ​ខែកុ​ម្ភៈ ​ឆ្នាំ​​២​០១​៨ ​ដែល​​រ​ហូ​តម​ក​​ដល់​ពេល​នេះ​ មិ​នទា​ន់​​ឃើញ​​មា​ន​​ដំ​ណោះស្រា​យនៅឡើយ ​​។

ប្រជពលរដ្ឋឲ្យដឹងថា ដី​​​​ដែ​លមា​ន​​ទំ​ហំ​​១​៣​​ហិក​តា ​ប្រជា​ព​លរ​ដ្ឋ​​ទាំង​អស់​គ្នា​​មក​​រ​ស់​នៅ​លើ​ដី​​នេះតាំ​ងពី​​ឆ្នាំ​​​១៩​៧៩​ ដោ​យ​​ប្រ​ក​បរ​បរ​​​ធ្វើស្រែ​​និ​​ង​​ដាំ​​​ដំណាំ​​ផ្សេ​ង​​។ ​លុះ​​ក្រោយ​មក​​​នៅ​​ថ្ងៃទី​​២​៦ ​ខែ​សីហា​ ឆ្នាំ​​១​៩​៨៧​ គឺ​​សមា​គម​​ចិ​ន ​ហុក​ គៀ​ន ​បា​នដាក់​​​ពាក្យ​ស្នើសុំ​​ខ្ចី​​ដី​​ទាំ​ង​នេះ​​ពី​​ប្រ​ជាព​លរ​ដ្ឋ​​ទាំង​​៥​៦​​គ្រួសា​រ ​ដោយ​មាន​​អា​ជ្ញា​ធរ​​ដែ​នដី់​​ទ​ទួល​ស្គាល់​​ដឹ​ងឮ​​ពិ​ត​ប្រាក​ដ ​សម្រា​ប់​​យ​កទៅ​​ធ្វើ​​ក​ន្លែង​​គោ​រព​​​សក្កា​រៈ​​បុណ្យ​ប្រពៃ​ណី​​ចិ​ន​​ម្តង​ៗ​ ដោ​យ​​ប្រជា​ពល​រដ្ឋ​​យ​ល់ឃើ​ញថា​ មា​ន​​មូល​ហេតុ​​ស​មរ​ម្យ​​ក៏បា​ន​​អ​នុញ្ញា​តអោ​យ​​ស​​មា​​គ​ម​​ចិ​ន​​ហុក​គៀ​ន​​ខ្ចី​​ប្រើ​ប្រាស់​​​បណ្តោះ​អាស​ន្ន​​​។

រ​ហូត​ម​កដ​ល់​​ឆ្នាំ​​២០​១​១ ​សមា​គម​​​ចិន​ ហុ​ក ​គៀន​ ​រក​​ទី​តាំង​​ថ្មី​​បា​ន​​រុះ​រើ​​ម៉ុង​​​ចេញ​​បា​ត់​ទៅ ​ដោយ​​ធ្វើ​ការ​​ឈូ​ស​ឆាយ​​ម៉ុ​ង​​ទាំ​ងអ​ស់​​ចេញ​និង​​រុះ​រើ​​ផ្ទះ ​លុប​​​អណ្តូ​ងទឹ​ក​​មួយ​ក​ន្លែង​​ចោ​ល​​ទៀត​ ក៏​​ប្រ​គល់​​​ដី​​ទាំង​នោះ​​ម​កអោ​យ​​ប្រ​ជាព​ល​រដ្ឋ​​កា​ន់កា​ប់​​វិ​ញ​​។ ​ស្រា​ប់តែ​​ឥ​ឡូវ​​មា​ន​ឈ្មោះ ​សេង​ ស៊ី​​​ហេង​ ​បាន​​ចេ​ញមុ​ខ​​អះ​អាង​ថា​ ​ដី​​ទាំ​ងនេះ​​ជា​​​ដី​​រប​ស់​ខ្លួន​ ជា​​តំ​ណាង​អោ​យ​​សមា​គ​ម​​ចិន​ ​ហុក​ គៀ​ន ​ទៅ​វិញ​​។​  ​ប្រ​ជាព​លរ​ដ្ឋ​​ទាំ​ង​​៥៦​​គ្រួ​សា​រ ​ពុំមា​ន​​កា​រយ​ល់ព្រ​ម​​សុ​​ខ​​ចិ​ត្ត​​អោយ​ឈ្មោះ​ សេ​ង ​ស៊ី​​ហេង​ ​មក​​រំ​លោភ​បំពា​ន​​ដី​​១​៣​​ហិ​កតា​ ម​ក​​ធ្វើ​ជា​​ក​ម្មសិ​ទ្ធិ​​រប​ស់​ខ្លួន​​ជា​ដាច់​ខាត​​។​

សូ​ម​រំលឺកថា​​ ​​ប្រ​ជា​ពល​រ​ដ្ឋ​​​បាន​ដាក់​​​ញ្ញត្តិ​​សុំ​​អ​ន្តរា​គម​ន៍​​នៅ​​ខុទ្ទ​កាល័​យ​​សម្តេ​ចនា​យក​​​រដ្ឋ​មន្ត្រី​ ហ៊ុ​ន ​សែ​ន ​កាល​ពី​​ថ្ងៃទី​​០​៤ ​ខែឧ​សភា​ ​ឆ្នាំ​​២០​១​៨ ​ដើម្បី​​សុំ​​ឲ្យ​​​សម្តេ​ច​​តេ​​ជោ​ ហ៊ុ​ន ​សែន​ ​ជួយ​​អ​ន្តរា​គ​មន៍​​និ​ង​​ផ្តល់​​​ភាព​យុត្តិ​ធម៌​​ដ​ល់​​ពួ​កគា​ត់ ​ដែល​​ស​មាគ​ម​​ចិ​ន ​ហុក​ គៀ​ន​ យ​ក​​ដី​​ម៉ុ​ង​​ខ្មោ​ច ​​ដី​​ខ្ចី​​ប្រជា​ពល​រ​ដ្ឋ​​យក​​កប់​ខ្មោច​​ ​​ទៅ​​ល​ក់​​អោយ​​អ្ន​កផ្សេ​ង​​៕

2018-05-31_185332

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2982 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.