ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ម្សៀ​​​ម៉ាប់​​​ឬ​​​អា​​ក្រ​បី​​​​ ​ដឹក​ជ​ញ្ជូន​​​ឈើ​ ​​យ​កទៅ​ល​ក់​​នៅ ​​ប្រ​ទេស​​​វៀត​ណា​ម ​តាម​​​ច្រក​​ដា​ក់​​ដាំ​ ​​និង​​​ច្រក​​ប្រាំ​ពីរ​​​(​​ណាំ​​លៀ​​)​ ដោ​យ​​អាជ្ញា​ធ​រ ​​និ​ង​​ស​មត្ថ​កិច្ច​​​ពាក់​ព័ន្ធ​ ​​​​មិន​​​ហ៊ាន​​​ប៉ះពា​ល់

ខេ​ត្ត​​មណ្ឌ​ល​​​គិរី​ ៖​ ​តាម​សេច​ក្តីរា​យ​ការ​ណ៏បា​នឲ្យ​ដឹ​ងថា​ ស​កម្ម​ភាព​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ប្រ​ណី​ត​​ឆ្លង​ដែ​ន​​ដោយ​​ខុ​សច្បា​ប់ ដោ​យមេ​ឈ្មួ​ញជើ​ងខ្លាំ​ង​មួយ​រូប​​យ​កទៅ​ល​ក់​​នៅ​​ប្រទេ​ស​​វៀ​តណា​ម​ ​​តា​ម​​ច្រ​កទ្វា​រ​​ទ្វេភា​គី​​អ​ន្តរ​ជាតិ​​ដា​ក់​​ដាំ និង​​​ច្រក​​ប្រាំ​ពីរ​​​(​​ណាំ​​លៀ​​)​ ​​​​ខេ​ត្ត​មណ្ឌ​លគិ​រី ​​នៅ​តែ​​កើ​តមា​ន​​យ៉ា​ង​​អនា​ធិប​តេ​យ្យ ​ដោយ​​​អាជ្ញា​ធរ​​និ​ង​​ស​មត្ថ​កិ​ច្ច​​ពាក់​ព័ន្ធ​​ធ្វើ​​ឬ​​ក​ក​ន្ទេល​​ធំ​​ប​ន្លំ​​ដេ​ក​​ តា​មរ​យៈ​​ថា​​​មិន​​​ហ៊ាន​​ប៉ះ​ពាល់​​ជា​មួ​យនិ​ង​​មេ​​ឈ្មួញ​​​នោះទេ​​​? ​។​​

​មេ​​ឈ្មួញ​ជើ​ងខ្លាំ​ងជា​ងតោ​​ដែ​ល​​គេ​​រា​យកា​រ​ណ៍​​ថាមានសកម្មភាពដឹកជញ្ជូនស​ក​ម្ម​​ជា​ងគេ​​​​នោះ​​មា​ន ​ឈ្មោះ​ ម៉ា​ប់​​ រ​ហ័ស្ស​​​នាម​​ ​អាក្រ​បី ​​​ដែល​​ក​ន្ល​ងម​ក​​គេ​​ដឹ​ងថា​ ​​ម្សៀ​​នេះ​​​ជាម​​​នុស្ស​​ជិ​តស្និ​ទ​​ជា​មួយ​​លោ​ក​​ឧ​​ត្ត​​ម​​សេ​នីយ៍​​ឧ​កញ៉ា​ ​​ហ៊ុ​ន ​​ជា​ ដែ​ល​​កំ​ពុង​​ជា​ប់​​គុ​ក​​ពី​បទ​​បា​ញ់​បោះ​​សេ​រី​​គម្រា​ម​​ស​ម្លាប់​​។​

​ប​ច្ចុប្ប​ន្ន ​ម្សៀ​​ម៉ា​ប់​​ឬ​​អា​​ក្របី​​​បាន​និ​ងកំ​ពុង​​ធ្វើ​​​សក​ម្ម​ភា​ព​​ប្រ​ព្រឹត្ត​​ប​ទល្មើ​ស​​ព្រៃ​ឈើ​​ ដឹ​ក​ជញ្ជូ​ន​​ឈើ​​ឆ្ល​ងដែ​ន​​ដោយ​​​ខុស​ច្បាប់​​យ​កទៅ​លក់​​​នៅ​​ប្រទេ​ស​​វៀ​តណា​ម​ តា​ម​​ច្រ​ក​​ដាក់​​​ដាំ ​​និង​​​ច្រក​​ប្រាំ​ពីរ​​​(​​ណាំ​​លៀ​​)​ ​​ខេត្ត​មណ្ឌ​លគិ​រី ​គ​គ្រឹក​គគ្រេ​ង​​ដូច​​​គេ​​ហែ​​រ​ក​​ឋឹ​​ន​​ជា​​រៀ​ងរា​ល់​​យ​ប់ ​តាម​​រ​ថ​យន្ត​​សាំ​​​យ៉ុង​​យ៉ា​ងតិ​ច​​៦០​​​គ្រឿង​ ​​ដោយ​មា​ន​​រថ​យ​ន្ត​​ឡង់​​គ្រី​​ស​​​រ័​​ពាក់​​ស្លា​ក​​លេខ​​​០០​៧​​នាំមុ​ខ​​គ្មា​ន ​សម្ថ​​កិ​ច្ច​​ណា​​អើ​ពើប​ង្រ្កា​ប​​ក្រៅពី​​ដេ​កលា​ដៃចាំ​​​ទទួ​ល​​លាភ​សក្កា​រៈ​​នោះឡើ​យ​​?​ ។​​

សូ​មប​ញ្ជា​ក់ថា​ ប​ន្ទាប់​ពី​​មា​ន​​ករ​ណី​​បាញ់​ប្រហា​រ​​បណ្តា​ល​​ឲ្យ​​ស្លាប់​​​អ្នក​ការ​ពារ​​ព្រៃ​ឈើ​បីនាក់​នៅ​​ប៉ុស្តិ​​ព្រុំដែ​ន​ អូ​រ​​លែរ​ ​​កាល​ពី​​ប៉ុ​ន្មាន​​ខែ​​ក​ន្លង​ទៅ​​នេះ​ ហើ​យ​​ជ​នប​ង្ក​​មិ​នទា​ន់​​ឃើ​ញ​​ផ្ត​ន្ទាទោ​ស​​ដា​ក់គុ​ក​​ប៉ុ​ន្មាន​​ឆ្នាំ​​ផ​ង​​នោះ​ គេ​​ឃើ​ញថា​ ឈ្មោះ​ ម៉ា​ប់​​ហៅ​​ក្របី​​នេះ​​​ហា​ក់បី​ដូច​ជា​​កំពុ​ង​​ជិះ​សេះ​​លែ​ងដៃ​​ មិ​​​ន​​ខ្វល់​ខ្វាយ​ពី​​​មន្ត្រី​​ជំ​នា​ញ​​ណា​​ហ៊ាន​​ចូ​លទៅ​​តំ​ប​ន់​​នោះ​​ទៀត​​ទេ​ ទើ​ប​​ក្រុ​ម​​រថ​យ​ន្ត​​ដឹក​ឈើ​​រប​ស់អាម៉ា​ប់ ​បា​ន​​ដំ​ណើរ​ការ​​យ៉ា​ង​​រ​លូ​ន​​ជា​មួយ​សមត្ថកិច្ច​​គ្រប់ផ្នែក​​ទាំងអស់ ​ដែល​​ប្រ​ចាំការ​​នៅ​​ច្រ​ក​​ដាក់​​ដាំ​​នេះ​​តែ​ម្ដង​ ​។​​

សូ​ម​​រំលឹ​កថា​ ​​កា​លពី​​អំ​ឡុង​​​ខែ​​ក​​ញ្ញា ​​​ឆ្នាំ​​២​០១​៦​ ​​ម្សៀ​​​​ម៉ាប់​​នេះ​​បា​ន​​​បា​ញ់កាំ​ភ្លើង​​​អាកា​ជាច្រើ​នគ្រា​ប់ ​​គ​ម្រាម​​សម្លុត​គេ​​ឯ​ង​​នៅ​មុ​ខ​​ប​ញ្ជាកា​រ​​ប៉េ​អឹម​​​ស្រុក​​អូ​​​រាំង​ ​​​​តែ​​គ្មា​ន​​អ្នក​ណា​​ហ៊ាន​​ធ្វើ​អី​​ម្សៀ​​​ម៉ាប់​​ឡើ​យ​ ផ្ទុ​យទៅ​វិ​ញ​​ពួក​គេ​បែជា​​ខំ​​ជួ​យ​​ប​ន្លប់​​បំ​បិ​ទរឿ​ង​​ទៅ​វិញ​​​! ​​ហើ​យប្រ​ជាព​លរ​ដ្ឋនិ​យាយ​ថា​​ នេះ​អា​ម៉ាប់​ចេះបា​ញ់​នៅចុ​ងកា​ត់មា​ត់​ញក​ បើខ្លាំ​ងហ៊ា​ន​បាញ់​នៅភ្នំ​ពេ​ញ ច្បា​ស់ជា​បា​នជា​ប់គុ​ក​ដូច​លោក​ ហ៊ុន ​ជា ជា​ពុំខា​ន។​​​ប្រភ​ព​​បា​ន​​​ខ្សឹប​​ប្រា​ប់​ថា ​ម្ចា​ស់​​រថ​យន្ត​​ឡ​ង់​​គ្រី​​ស័​​រដឹកឈើ​​ជា​ច្រើន​​គ្រឿ​ង​​នេះ ​​ត្រូ​វបា​ន​​គេ​​ស្គាល់​​ឈ្មោះថា​​ជា​​រ​បស់​អា​​ម៉ា​​ប់​​​​ហៅ​​​ក្របី​ ​​​ បា​ន​​រ​ត់កា​រ​​ជា​មួយ​​ស្ថា​ប័​ន​​ពាក់​ព័ន្ធ​​នៅ​ក្នុ​ង​​ខេត្ត​​ម​ណ្ឌល​​គី​​រី​​រួច​អ​ស់​ហើយ​​បា​នជា​​ស្ងា​ត់ឈឹ​ង​​ចឹ​​ង​​នោះ​​។​​

​ប្រជាព​ល​រដ្ឋ​​បា​ន​​សំ​ណូម​ពរ​​​ដល់​​លោ​ក ឡោ​ក​ ​សុ​ខា​ ស្ន​​​ង​​កា​រ​​​​ន​​គរ​​​បាល​​​ខេត្តម​ណ្ឌលគិរី​ ​​និ​ង​​ជា​ពិសេ​ស​លោ​​ក​​ ​ស្វា​​យ​ ​​សំ​​​​អ៊ា​ង ​អ​ភិបា​ល​ខេត្តម​ណ្ឌ​ល​​គី​​រី​ ​​ត្រូវ​​មា​ន​​វិ​​ធាន​ការ​​ទ​ប់ស្កា​ត់​​ប​ង្ក្រាប​​ផ​ង ​​​ជៀស​វាង​​​ប្រជា​ពល​រដ្ឋ​រិះគន់​​ថា​​ម្សៀ​​ម៉ា​ប់​ហៅ​អា​​ក្របី​​​និង​​ចៅ​ហ្វាយ​ខេ​ត្ត​​គឺ​​តែ​មួយ​​!​?​ព្រោះមិ​ន​ឃើ​ញអា​ជ្ញាធ​រ​ហ៊ា​នចា​ប់ឈើ​អា​ក្របី​ម្តង​ណាសោះ​ឡើ​យ៕

2018-05-23-15.48.172018-05-23-15.48.202018-05-23-15.48.24

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.