ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​ទុំ​ ណូ​ ប្រ​ធា​នសា​ខា​គយ​ ​ខេត្ត​ព្រះ​សីហ​នុ​ ក្រោ​មឆ​ត្រ័​លោ​ក​ ​​គុ​ណ​​ ​ញឹម​ ​​អ​គ្គនា​យ​កគ​យ​​​​ បើ​កភ្លើ​ងខៀ​វឲ្យ​ ប​ទ​ល្មើ​សគេ​ចព​ន្ធ​ ហូ​រ​ចូ​លយ៉ា​ង​គគ្រឹ​កគ​គ្រេ​ង

ខេត្តព្រះសីហនុ ៖ ​តាម​ប្រ​ភព​ព​ត័មា​នបា​នឲ្យ​ដឹ​ងថា​ ចា​ប់​តាំង​ពីអ​គ្គ​នាយ​ដ្ឋាន​គយ​ និ​ងរ​ដ្ឋា​ករ​កម្ពុ​ជា ក្រោ​ម​ឆត្រ័​លោក​ ​គុ​ណ​ ​​ញឹ​ម​​ ​អគ្គ​នាយ​ក​គយ ចា​ត់​តាំង​លោក​ ទុំ​ ណូ​ ឲ្យ​ធ្វើជា​ប្រ​ធាន​សា​ខាគ​យ​ខេត្ត​ព្រះសី​ហ​នុ​ដើម្បី​ពង្រឹ​ង​ប្រសិ​ទ្ធភា​ព​ប្រព័​ន្ធឲ្យ​មា​នកំ​ណើន​ប្រ​សើរ​ជាង​មុន​នោះ​ ឈា​ន​ទៅ​​លុប​បំ​បាត់​អំពើ​ពុក​រលួ​យ​ម​ក  ក៏​នៅ​តែ​មាន​សច​ក្តី​រាយ​ការ​ណ៍ថា​ ប​ទ​ល្មើស​គេ​ចព​ន្ធដែ​លកើ​ត​ចេញ​ពីកា​រ​ត្រូវ​គ្នារ​វា​ងគ​យ​និង​ឈ្មួញ​គឺនៅ​តែ​មានជាដ៏ដែល។ ​គេស​ង្កេ​តឃើ​ញទំ​និ​ញគេ​ច​ពន្ធ​រប​ស់ឈ្មួ​ញ​ធំៗ​ នៅ​តែប​ន្ត​ហូរ​ចូល​ យ៉ា​ង​គគ្រឹ​កគ​គ្រេង​ដូ​ចមុ​នដ​ដែល​ ​ដោយ​គេស​ង្ស័យ​ថាលោ​ក​ ទុំ​ ​ណូ ​ដែល​កំពុង​​កា​ន់​​តំ​​ណែង​ ​​កំ​ពុង​ដើ​រតា​មគ​ន្ល​ងរ​បស់​មន្ត្រី​គ​យចា​ស់​ គឺ​បន្ត​ការ​ចា​ត់តាំ​ងម​ន្ត្រី​ថ្នាក់​ក្រោម​ឲ្យប្រ​មូល​លុយ​គ្មា​នវិ​ក្កយ​ប័ត្រ​ ពី​ឈ្មួ​ញនាំ​ទំនិ​ញ​ខុស​ច្បាប់​ ​និង​បង់​ព​ន្ធមិ​នគ្រ​ប់ ​ដែ​លឆ្ល​ងកា​ត់ផែ​ទំន​ប់​រល​ក ​ផែ​ស្ទឹង​ហាវ​ ផែ​កែវ​ផុ​ស ​។ល​។ ​

​ទំនិ​ញគេ​ចព​ន្ធហូ​រ​ចូល​​តាម​ស្នាក់​ការ​គយ​និ​ងរ​ដ្ឋាក​រទាំ​ង៣​ គឺ​ស្នា​ក់កា​រផែ​ទំន​ប់​រល​ក​ ​កែវ​ផុ​ស ​និង​ស្ទឹ​ងហា​វ ​ដែល​ឋិត​ក្រោ​មកា​រគ្រ​ប់គ្រ​ងរ​បស់​សា​ខាគ​យនិ​ង​រដ្ឋា​ករ​ខេ​​ត្តព្រះ​សីហ​នុ ​ត្រូវ​បាន​គេទ​ម្លាយ​ថា​ រ​ដ្ឋនៅ​តែមា​ន​បាត់​បង់​ចំណូ​លព​ន្ធនាំ​ចូលយ៉ា​ងច្រើ​នក្នុ​ង១​ខែៗ​ ដោ​យ​សារ​មន្ត្រី​គយ​ឃុ​បឃឹ​តជា​មួយ​ឈ្មួញ​ទុក​ស៊ីក្រោ​ម​លេស​ចំណូ​លព​ន្ធទូ​ទាំ​ងប្រ​ទេស​កើន​ឡើង​លើ​សផែ​នកា​រកំណត់។​

លោ​ក ទុំ​ ណូ​ ប្រ​​​ធា​​ន​សា​​ខា​គ​​យខេ​ត្តព្រះ​សីហ​នុ ក្រោ​មឆ​ត្រ័​លោ​ក ​​គុណ​​ ញឹ​ម​​ ​អគ្គ​នាយ​កគ​យ ​ត្រូវ​បា​នគេ​បង្ហើ​បថា​  បាន​ម៉ៅ​ដាច់​អោយ​ខាង​ស្នា​ក់កា​រគ​យទាំ​ង​៣គ​យ​ទំ​នប់​រល​ក កែ​វ​ផុស​ ស្ទឹង​ហាវ​ ប​ង់​លុយ​ជាក​ញ្ចប់​ឡើ​ងលើ​ដោយ​បែង​ចែក​ហែ​កប្រ​យោជ​ន៍ចែ​កគ្នា​តាម​តួនា​ទី​និង​ភារ​កិ​ច្ច។​

មួ​យ​វិញ​ទៀត​ដោ​យសំ​អាង​ថា ​ការ​ប្រ​មូល​ចំណូ​លព​ន្ធ​គ្រប់​ផែន​ការ​ថ្នា​ក់លើ​សព្វ​ថ្ងៃ ប្រ​ធា​នសា​ខាគ​យ​និង​រដ្ឋា​ករ​ ​ខេត្ត​ព្រះសី​ហនុ​បា​ននិ​ងសំ​ងំស៊ី​ដាច់​លុ​យពី​ម​ធ្យោបា​យដឹ​ក​ជញ្ជូ​នទំ​និញ​គេ​ចព​ន្ធលើ​លំហ​រស​មុទ្រ​ ដែ​លនាំ​ចូល​ ​តាម​ច្រ​កស្នា​ក់កា​រ​ទាំង​៣យ៉ា​ង​ត្រជា​ក់ចិ​ត្ត​។ ​ក្នុង​នោះ​ស្នាក់​ការ​គយ​និ​ងរ​ដ្ឋា​ករទំ​ន​ប់រ​លក​ មា​នកា​រនាំ​ចូល​ទំ​និញ​គេ​ចព​ន្ធ​លក្ខ​ណះទ្រ​ង់​ទ្រាយ​ធំ ដូ​ច​ជាម៉ូ​តូ​ស៊េរី​ទំនើ​បៗ​ គ្រឿ​ង​សំណ​ង់ ​ទំនិ​ញគ្រឿ​ង​ទេស​ ដែ​លគេ​ចព​ន្ធ​ឬប​ង់ព​ន្ធនាំ​ចូ​លមិ​នគ្រ​ប់តា​មរ​បៀប​ក្លែ​ង​ភេទ​ទំនិ​ញ​ ​ ​ដូច​ជា​ទំ​និញ​តំលៃ​ខ្ព​ស់ម​កប​ង់​ពន្ធ​ជាទំ​និ​ញចា​ប់ហួ​យទៅ​វិញ​។ ​ក្រៅពី​នេះ​ប្រភ​ពចំ​ណូ​លធំ​រប​ស់​មេគ​យខេ​ត្ត ​គឺកា​រនាំ​ប្រេង​គេច​ព​ន្ធចូ​លស្រុ​កតែ​ម្តង​ ​។

សេ​ចក្តី​រា​យកា​រណ៍​ពីដែ​នស​មុ​ទ្រប​ញ្ជាក់​ថា ​ បើ​ទោះជា​​ទំនិ​ញគេ​ចព​ន្ធ​លក្ខ​ណះទ្រ​ង់ទ្រា​យធំ​ ​មានដូច​ជាម៉ូ​តូ​ទំនើ​ប​ៗ ​គ្រឿង​សំ​ណង់​ ទំ​និ​ញចា​ប់​ហួយ​ មា​ន​រ​ត់ព​ន្ធ​ ​មាន​ប​ង់ព​ន្ធនាំ​ចូល​មិ​នគ្រ​ប់ ​មា​នប​ង់​ពន្ធ​ពីទំ​និ​ញប​ង់ព​ន្ធនាំ​ចូល​ខ្ព​ស់ម​កប​ង់ព​ន្ធនាំ​ចូ​លទា​ប​របៀ​បក្លែ​ងភេ​ទ​ទំនិ​ញ ​ក​រណី​ខ្លះទៀ​ត​ទំនិ​ញតំ​លៃខ្ព​ស់ម​ក​បង់​ពន្ធ​ជាទំ​និ​ញចា​ប់ហួ​យទៅ​វិញ​ក៏ដោ​យ​ ក៏រា​ល់​ទំនិ​ញទាំ​ងនេះ​ត្រូវ​ឆ្ល​ងកា​ត់ក្រុ​មគ​យ​ចល័​តដែ​នស​មុទ្រ​ជា​មុន​សិន​ ទើ​បខា​ង​គយ​ទំន​ប់រ​ល​ក ​គយ​ស្ទឹង​ហាវ​ គ​យកែ​វផុ​ស ​ប​ន្ត​យក​លុយ​ដូច​គ្នា​។ ​

ករណីអំពើពុករលួយខាងលើគួរតែមានការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញថ្នាក់លើពិសេសអង្គភាពប្រឆាំងអំពើ
ពុករលួយ។យើងមិនអាចទាក់ទងទៅលោកទុំណូមេគយខេត្តព្រះសីហនុដើម្បីសុំការបំភ្លឺបានទេតែនឹងព្យាយាមនៅពេលក្រោយ៕

2018-05-14_16050820370949_1911119859126575_1402533066_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 9452 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.