ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​អ៊ី​ ចំ​រើ​ន ​មេ​​ន​គ​របា​ល​​អ​ន្តោ​ប្រវេ​ស​ន៍​​ ច្រ​ក​​ទ្វា​រ​​​​​​អន្ត​​រ​​​ជាតិ​​​​​​អូ​​​​រ​យ៉ា​​​​​​ដា​​វ​ ​​ឃុ​​ប​ឃិ​​ត​​​​បើ​​​ក​​ដៃ ​​​ឲ្យ​​ឈ្មួ​ញ​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ ​ចេញ​ទៅ​​យួ​ន​ដោយរលូន​

​ខេត្ត​រ​តន​គិ​រី ​៖ ​ប្រ​ភពពី​​ប្រ​ជាព​លរ​ដ្ឋ​​ក្នុ​ង​ស្រុក​​​អូ​រ​​យ៉ា​​ដា​វ​ ខេ​ត្ត​រត​ន​គិ​រី ​បា​ន​​ឲ្យ​​​ដឹង​ថា​ ​រយៈ​ពេ​ល​​​​ក​ន្លង​ទៅ​ថ្មីនេះ​​​ ​មាន​​​រថ​យ​ន្ត​​ប្រ​ភេ​ទ​​វ៉េ​​អ​ង​ និ​ង​​ប្រ​ភេ​ទ​​យី​​ឌុ​ប​​ធំ​ៗ ​​ដែ​ល​​អា​ច​​ផ្ទុ​ក​​ឈើ​​បា​ន​​ពី​​៨​០​​តោ​ន​​ទៅ​ជិ​ត​​១​០០​​​តោន​ ​បាន​សំ​រុក​​ដឹ​កឈើ​ចេ​ញ​ទៅ​​ស្រុ​ក​​យួន​​​តាម​​​ច្រក​ទ្វា​រ​​អ​ន្ត​រជា​តិ​​អូ​រ​​យ៉ា​​​ដាវ​ ​ទាំង​យ​ប់​​ទាំ​ង​​ថ្ងៃ​​។​ ​ ឈ្មួ​ញ​​យួ​ន​​និ​ង​​ឈ្មួ​ញ​​ខ្មែ​រ​​ជា​ច្រើ​ន​​នា​ក់​​អា​ច​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ឆ្ល​ង​កាត់​​​ច្រក​ទ្វា​រ​​អ​ន្តរ​ជា​តិ​​អូ​រ​​យ៉ា​​ដា​វ​ ​ចូល​ទៅ​​ស្រុ​ក​​​យួន​​ដោ​យ​​គ្មា​ន​​​មន្ត្រី​​ជំ​នា​ញ​​ឬ​​ស​ម​ត្ថកិ​ច្ច​​ពា​ក់ព័​ន្ធ​​ណា​​​ហ៊ាន​​​ចា​ត់វិ​ធាន​ការ​​​ទប់​ស្កា​ត់​​នោះ​ទេ ​ព្រោះ​​ឈ្មួ​ញ​​បា​ន​ស​ម្រប​ស​ម្រួល​​​បង់​លុ​យ​​តា​ម​​កា​រកំ​ណត់​​​រប​ស់​​ម​​ន្ត្រី​ជំនាញ​​និង​​សមត្ថ​កិច្ច​​ពាក់ព័​ន្ធ​​​រួ​ចទៅ​ហើ​យ​​។​ ​

ចំណែក​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹងដែរថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង​ចំណុះ​ពី​៨០​ទៅជិត​១០០​តោន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​។

​ប្រភព​បាន​​​ឲ្យ​​ដឹ​ង​​ទៀ​ត​ថា​ លោ​ក​​ឧ​​​ត្ត​​ម​​សេ​នីយ៍​​​ត្រី​ ​អ៊ី​ ​ចំរើ​ន​ ​នាយ​ប៉ុ​ស្ដិ៍​​ន​គ​រ​បាល​​អ​​​ន្តោ​​ប្រ​វេ​សន៍​​​ច្រក​ទ្វា​រ​​អ​ន្តរ​ជាតិ​​អូ​រ​​យ៉ា​​​ដាវ​ ​គឺជា​​អ្ន​ក​ទទួ​ល​បាន​​​ផល​ប្រ​យោ​ជន៍​​ច្រើ​ន​ជាង​គេ​ ​ក្នុ​ងកា​រ​​ឃុ​ប​ឃិ​ត​​ឲ្យ​​ឈ្មួ​ញ​​ប​ន្ត​ស​ក​ម្មភា​ព​​​ដឹក​ជ​ញ្ជូន​​​ឈើ​​ចេ​ញទៅ​​​ស្រុ​ក​​យួ​ន​​យ៉ា​ង​​ពេ​ញប​ន្ទុក​​ ហើយ​កា​រដែ​ល​​លោ​ក​ ​អ៊ី ​ចំ​រើន​ ​ហ៊ា​ន​​ធ្វើ​​អ្វី​ៗ​​ស្រេ​ច​​តែ​​អំ​ពើ​​ចិត្ត​ ​​គឺ​​​ដោ​យ​សារ​​​អាង​​​មាន​​​ខ្នង​ប​ង្អែក​​យ៉ា​ង​រឹង​មាំ​​នៅ​ក្នុ​ង​​អ​គ្គនា​យ​ក​ដ្ឋាន​​ន​គ​របា​ល​​អ​ន្តោប្រ​វេស​ន៍ ​​ក្រ​សួ​ង​មហា​ផ្ទៃ​ ចាំ​​​ជួយ​​​ការ​ពា​រ​​និ​ង​​ដោះ​ស្រាយ​​​គ្រប់​ពេ​ល​វេលា​​​។​​

ប​ញ្ហា​​នេះ​ ​​ថ្នា​ក់​ដឹក​នាំ​​​ក្រសួ​ង​ម​ហាផ្ទៃ​ ​ជាពិ​សេ​ស​​នា​យ​​ឧ​​ត្ត​​​ម​​សេ​នីយ៍​ នេ​​​ត ​សា​វឿន​ ​អគ្គ​ស្ន​ងកា​រ​នគ​រ​បាល​ជាតិ​ មិ​ន​គួ​រ​​មើ​លរំ​ល​ង​​ទ​ង្វើ​​រ​ប​ស់លោ​ក​ អ៊ី​ ​ចំរើ​ន​ ក្នុ​ង​កា​រ​​ឃុ​បឃិ​ត​​​បើក​ដៃ​​​ឲ្យ​​ឈ្មួញ​ដឹក​ជញ្ជូ​ន​​ឈើ​​ចេញទៅ​​ស្រុក​​យួ​ន​​យ៉ា​ង​​ពេ​ញប​ន្ទុក​​​ដើ​ម្បី​​ជា​​ថ្នូ​រ​​នឹ​ង​​ផ​ល​ប្រយោ​ជ​ន៍​​ដែលកំ​​​ពុ​ង​​​​ធ្វើ​​​ឲ្យ​​ប៉ះ​ពា​ល់​​ដ​ល់​​កេ​រ្តិ៍​ឈ្មោះ​​ស្ថាប័ន​​ន​គរ​បា​លជា​តិ​​ទាំ​ងមូ​ល​​ផ​ងដែ​រ​​៕

2018-05-02_102631

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.