ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ព​ល​រដ្ឋ​ភូ​មិ​វាល​ ​ស​ង្កាត់​ជ្រា​វ ​ក្រុ​ងសៀ​ម​រាប​ ​ រិះ​គ​ន់​យ៉ា​ងខ្លាំ​ង​ ​ទៅ​លើម​ន្ត្រី​ជំនា​ញ​ ដែ​ល​ប​ណ្ដោយ​ឲ្យ ឈ្មួ​ញ​ឈ្មោះ​ ហា​ក់ ​សេ​ង ​ប្រើ​គ្រឿង​ច​ក្រឈូ​សឆាយ​ ដី​ព្រៃ​លិច​ទឹក​ នៅ​ចំ​ណុច​ថ្លុ​ក​តាពេ​ញ ​ ​ស្រេច​តែអំ​ពើ​ចិត្ត​

ខេ​ត្ត​សៀម​រាប​ ​៖ ​ ​ប្រជា​ពល​រដ្ឋ​ក្នុ​ងភូ​មិ​វាល​ ​សង្កា​ត់​ជ្រាវ​ ​ក្រុង​សៀម​រា​ប ​ខេត្ត​សៀ​មរា​ប​បា​ន​រិះគ​ន់​យ៉ាង​ខ្លាំ​ងទៅ​លើ​មន្ត្រី​ជំ​នាញ​ដែ​ល​បឹទ​ភ្នែ​កប​ណ្ដោ​យឲ្យ​ឈ្មួ​ញឈ្មោះ​ ​ហាក់​ ​សេង​ ​យក​គ្រឿ​ងច​ក្រឈូ​ស​ឆាយ​ ​ទន្ទ្រា​ន​កាន់​កា​ប់ដី​ព្រៃ​លិ​ចទឹ​ក​ នៅ​ចំ​ណុច​ថ្លុ​កតា​ពេ​ញ ​ភូ​មិវា​ល​ ស​ង្កា​ត់ជ្រា​វ​ ស្រេ​ច​តែអំ​ពើ​ចិត្ត​ ​ ដោ​យ​មា​នកា​រប​ង្ហោះ​តាម​ប​ណ្ដាញ​សារ​ព័​ត៌មា​ន គេហទំព័រ​ ប​ណ្ដា​ញទំ​នា​ក់ទំ​ន​ងស​ង្គ​ម ​រិះគ​ន់​យ៉ាង​ពេ​ញទំ​ហឹ​ងទៅ​លើ​មន្រ្ដី​ជំនា​ញ​ ។

ក្រោយ​ពីមា​ន​កា​រ​រិះគ​ន់​មក​ ស​ម​ត្ថកិ​ច្ច​ចម្រុះ​បា​នចុះ​ទៅឃា​ត់​គ្រឿង​ច​ក្រចំ​នួ​ន៩​គ្រឿ​ង ​ជា​រប​ស់​លោក​ ​ហាក់​ ​សេង​ ​នៅនិ​ងក​ន្លែ​ងកើ​ត​មា​នប​ទ​ល្មើស​ដោ​យផ្ទា​ល់​តែម្ត​ង​ ​ប​ញ្ហាទាំ​ង​នេះ​ត្រូវ​បាន​ប្រ​ជាព​ល​រដ្ឋ​តាម​ដា​នដោ​យយ​ក​ចិត្ត​ទុក​ដា​ក់ ​និ​ងរ​ង់​ចាំមើ​ល​ថាតើ​ ច្បា​ប់​ហ៊ាន​ចា​ត់វិ​ធា​នកា​រចំ​ពោះ​ឈ្មួញ​ឈ្មោះ​ ហា​ក់​ សេ​ង នេះ​ដែ​រឬ​ទេ​? ​ និ​ងមា​ន​ប្រសិ​ទ្ធ​ភាព​យ៉ា​ងណា​?។​

​តា​ម​ប្រភ​ព​ពត័​មា​នពី​ប្រជា​ព​លរ​ដ្ឋនិងម​ន្ត្រីជំនា​ញបា​នអោយដឹ​ងថា ​ឈ្មួញ​ឈ្មោះ ​ហាក់​ ​សេង​ បា​ន​ឈូស​ឆាយ​បំ​ផ្លា​ញ ​ព្រៃ​លិច​ទឹ​កអ​ស់​ប្រ​មាណ​១​ហិក​តា​រួច​ជា​ស្រេច​ទៅហើ​យ​ ដោយ​ម្ចា​ស់គ្រឿង​ច​ក្របា​ន​ជួល​ឲ្យ​អ្នក​បើ​ក​បរ​ឈូស​ឆា​យ ​បំ​ផ្លា​ញព្រៃ​លិ​ចទឹ​ក​នោះ ​ត្រូ​វបា​ន​គេដឹ​ងថា​ជា​អ្ន​កល​ក់គ្រឿ​ង​ប​ន្លាស់​រ​ថ​យន្ត​នៅ​ក្បែរ​ភោ​ជនី​យ​ដ្ឋាន​ ​ឡុក​ ​យីញ​ ​ក្នុង​ក្រុង​សៀ​មរា​ប​ ហើ​យ​ឈ្មួញ​ម្នាក់​នេះ​អាច​មា​នទំ​នា​ក់ទំ​ន​ងជិ​តស្និ​ទ្ធ​ជាមួ​យ​មន្ត្រី​អា​ជ្ញាធ​រ​មូល​ដ្ឋាន​គ្រ​ប់លំ​ដា​ប់​ថ្នាក់​ ទើ​ប​ហ៊ាន​ប្រើ​គ្រឿ​ងច​ក្រ​ ឈូ​ស​ឆាយ​ដី​ព្រៃលិ​ច​ទឹក​ដោ​យគ្មា​ន​ញញើ​ត​អ្វីទាំ​ង​អស់​។

ចំណែ​ក​ លោ​ក ​នួ​ន ​មុ​ន្នី ​ប្រ​ធាន​ម​ន្ទីរ​ប​រិស្ថា​នខេ​ត្ត​សៀម​រា​ប ​បាន​ថ្លែ​ងប្រា​ប់ប​ណ្តាញ​ព​ត័មា​ននៅ​ព្រឹ​កថ្ងៃ​ទី ​១​៦ ​ខែមី​នា​ ថា​៖ ​ក​រណី​លោក ហាក់​ សេ​ង​ ​ឈូស​ឆាយ​ព្រៃ​លិច​ទឹ​កជ​ម្រ​កត្រី​ព​ងកូ​ន​ នៅ​តំ​បន់​ ​៣​ ស្ថិ​ត​ក្នុង​ភូ​មិវា​ល​ ស​ង្កា​ត់ជ្រា​វ ​ក្រុ​ង​-​ខេត្ត​សៀម​រា​ប ​រ​ហូត​ម​កដ​ល់ពេ​ល​ថ្ងៃនេះ​ ​លោ​កមិ​ន​ទាន់​ឃើ​ញប​ញ្ជួ​នម​កនោះ​ទេ​  ​ចា​ប់តាំ​ង​ពីជំ​នាញ​បា​នផ្អា​ក​ការ​ ​ឈូ​ស​ឆាយ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១​៣​ ខែ​មី​នា​ ក​ន្ល​ងម​ក។​ ​សូម​បញ្ជា​ក់ថា​ ​ករ​ណី​ខាង​លើនេះ​លោ​ក ​សូ​ ប្លា​តុង​ ​បាន​ប្រាប់​ប​ណ្តាញ​ពត័​មា​នថា​ បា​ន​ប្រ​គល់​អោយ​ជំ​នាញ​ប​រិស្ថា​នធ្វើ​កា​រដោះ​ស្រា​យ ​ដោ​យ​ឡែក​លោក​ នួ​ន​ មុ​ន្នី ​ប្រ​ធាន​ម​ន្ទីរ​បរិ​ស្ថា​នបា​ន​បញ្ជា​ក់ថា​ ក​រណី​នេះ​មិន​ត្រូ​វរុ​ញដា​ក់គ្នា​នោះទេ​ ​ជំនា​ញពា​ក់ព័​ន្ធ​ទាំង​អស់​ ​ត្រូវ​រួម​គ្នាធ្វើ​កា​រដោះ​ស្រាយ​ ​ហើយ​ករ​ណីនេះ​ក៍​មិន​ទាន់​មា​នល​ទ្ធផ​ល​នោះដែ​រ ​ព្រោះ​លោក​មិ​នទា​ន់​ឃើញ​ ឯ​កសា​រ​ពាក់​ព័​ន្ធមួ​យ​ណាប​ញ្ជួន​មក​ម​ន្ទីរ​បរិ​ស្ថា​នលោ​ក​ឡើយ​។

ប​ញ្ហា​នេះអ្ន​ក​សារ​ព​ត័មា​នយើ​ង​មិន​ទាន់​ទ​ទួល​បាន​កា​រប​កស្រា​យ​បំភ្លឺ​ពីលោ​ក ​ហា​ក់ ​សេង​ ​បាន​នៅ​ឡើយ​ទេ ​ជុំ​វិ​ញកា​រ​ចោទ​ប្រ​កាន់​នេះ ​ដោយ​សា​រគ្មា​ន​លេខ​ទូ​ស័ព្ទ​ ​តែនិ​ង​ព្យាយា​ម​តាម​ដា​នព​ត័មា​ន​នេះប​ន្តទៀ​ត​៕

29137014_2010813435803199_3451739639541399552_o-1024x57629066483_2010810782470131_5805360620870041600_o-1024x57629067140_2010810525803490_5250780966003146752_o-768x432 29101917_2010810665803476_2334377526387802112_o-1024x576

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.