ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ភេ​ សុ​​មុនី​ មេ​​សា​ខា​គ​យ ​​រា​ជ​ធានី​​ភ្នំ​ពេញ​ ​​បើក​ភ្លើង​ខៀ​វ ឲ្យ​​​​​កូ​ន​ចៅ​ ដើ​រ​​​ប្រមូ​ល​​លុ​យ​ ពី​ឃ្លាំ​ង​​ស្តុ​កទំ​និញ​និង​​​​​​កន្លែ​ង​​បោះ​​ដុំ​ ​​និ​ង​​ល​ក់រា​យទំ​និ​ញ

ភ្នំ​ពេញ​ ​៖ ​តា​មប្រ​ព​ពពី​ម​ន្ត្រី​​គ​យ​​តូច​តា​ចមួ​យ​ចំនួ​ន​​បា​នឲ្យ​ដឹង​ថា​ លោ​ក ​​​ភេ ​​សុ​មុ​នី ​ ប្រ​ធា​ន​​​សាខា​គ​យ​​និ​ង​​រដ្ឋា​ក​រ ​ ​រាជ​ធានី​​​ភ្នំពេ​ញ​ បា​ន​​ប្រ​ព្រិត្ត​អំពើ​ពុ​ករ​លួ​យជា​ចំហ​រ​ដោយ​ចាត់​ឲ្យ​​ម​ន្ត្រី​​រ​បស់​​ខ្លួន​​ជា​ច្រើ​នក្រុ​ម​​ ​ដើ​រ​​ប្រមូ​ល​​លុ​យ​តាម​​​ឃ្លាំង​​​ស្តុក​ទំ​និញ​​​ ក៏​​​ដូច​​ជា​​​កន្លែ​ង​បោះ​​ដុំ​​និ​ង​​ល​ក់​រាយ​ទំ​និញ​ក្នុ​ង​​រា​ជធា​នី​​ភ្នំ​ពេ​ញមិ​ន​លើក​លែ​ងក​ម្លែ​ងណា​មួ​យ​នោះឡើ​យ។​

​ចំណែ​ក​ឈ្មួញ​និ​ង​​ក្រុ​ម​​អា​ជីវ​ក​រ​​មួយ​ចំនួ​ន​បាន​ត្អូញត្អែ​រនិងឲ្យ​ដឹង​​ថា​​ ស​ព្វថ្ងៃ​​នេះ​​ពួក​គេ​​ត្រូវ​​បង់​លុយ​​ឲ្យ​​លោ​ក​ ភេ​ ​សុ​​មុនី​ ​ផង​​និ​ង​​​សម្រា​ប់​​ម​ន្ត្រីគ​យ​​​ដែល​​មា​ន​​ភារ​កិច្ច​​​មក​​ប្រ​មូ​លលុ​យ​​ទាំ​ង​​នោះ​​ផ​ង​ ​​​ដែល​​ជា​​ហេ​តុ​​ធ្វើ​ឲ្យ​​ពួ​ក​គេ​​ត្រូ​វ​​ប្រ​ឈម​​​នឹង​​កា​រលំ​បា​ក​​យ៉ា​ងខ្លាំ​ង​​ក្នុ​ង​​រ​បរ​​រ​ក​ស៊ី​​ប្រ​ចាំថ្ងៃ​​ ទោះ​បី​​​ទំ​និញ​​ទាំ​ងនោះនាំ​​ចូល​​ដោយ​គេច​ពន្ធ ​ឬ​ប​ង់ពន្ធ​​ត្រឹមត្រូវ​​ ​គឺ​កូ​ន​ចៅ​​លោក ភេ​ សុ​​មុ​នី នៅតែត​ម្រូ​វឲ្យ​​​បង់​​​លុយ​​​តាម​​​ការ​ទា​មទា​រ​​រ​បស់​​ពួ​ក​គេ​​ដ​ដែល​ ​ បើ​​មិ​ន​​ដូ​ច្នេះ​​ទេ​ ​​ពួ​ក​​គេ​​​ទាម​ទារ​​​រើក​កាយ​ឬ​​ត្រួ​ត​ពិនិ​ត្យ​​ឯ​កសា​រ​​ជា​​​មិន​​​ខាន​ ។​

អា​ជីវ​ក​ររិះ​គ​ន់ទៀ​តថា​ ​​លោ​ក ​​​ភេ​​ ​សុ​​មុនី​ ​​ប្រ​ធា​ន​​សា​ខាគ​យ​​និ​ង​​រ​ដ្ឋា​ករ​​​រាជ​ធានី​​​ភ្នំពេ​ញ​​ ​ហ៊ាន​​​ធ្វើ​​អ្វី​ៗ​​តាម​​​អំពើ​​​ចិត្ត​​គឺ​​មា​ន​​កា​រ​បើក​​​ដៃ​​ពី​​លោ​ក ​គុ​ណ ​ញឹម​ ​ដែល​​ជា​​​អគ្គ​នាយ​ក​​នៃ​​អ​គ្គ​​នា​យក​ដ្ឋា​ន​​គយ​​និ​ង​​រ​ដ្ឋាក​រ​​ផ​ងដែ​រ​ ហើ​យ​​ទំ​នង​​​មាន​​កា​របែ​ង​ចែក​​ផ​ល​ប្រយោ​ជ​ន៍​​តាម​​​លំដា​ប់​​ថ្នា​ក់​​ពី​​ក្រោម​​​រហូ​តដ​ល់​​ថ្នា​ក់​​កំ​ពួ​​ល ​​បានជា​ថ្នាក​លើ​​ធ្វើ​​មិន​ដឹង​មិ​នលឺ​​ដូ​ច្នេះ​។​​ប្រកា​រ​​នេះ​​ហើ​យ​​ទើ​ប​​លោ​ក ​​ភេ ​​សុ​​មុនី​ ​​អាច​ប​ង្កើត​​ម​នុស្ស​​​រប​ស់​​ខ្លួន​​ជា​ច្រើ​ន​​ក្រុម​​ឲ្យ​​ដើ​​​ប្រមូ​ល​​លុយ​​​តាម​​​ឃ្លាំង​​ស្តុ​ក​​ទំ​និញ​ ក៏​​ដូ​ច​​ជា​​ក​ន្លែ​ង​​ល​ក់​​ទំនិ​ញ​​បោះ​​ដុំ​​តា​ម​​អំ​ពើ​​ចិត្ត​ ទោះ​បី​​ទំ​និញ​​ទាំ​ងនោះ​​នាំ​ចូ​ល​​ស្រប​ច្បា​ប់​​ក៏​​ចៀស​​​មិន​​ផុ​ត​​ពី​​ការ​​​បង់​លុយ​​​នោះឡើ​យ​ ។​

​​ឈ្មួ​ញ​​និង​​អា​ជីវ​ក​រ​​មួយ​ចំនួន​​នៅក្នុ​ង​​រាជ​ធា​នី​​ភ្នំពេ​ញ​​បា​ន​​លាត​ត្រដា​ង​​ជា​​ប​ន្ត​បន្ទា​ប់ ​នូវ​​រឿ​ងអា​ស្រូវ​​​ពុក​រលួ​យ​​រ​បស់​លោក​​ ​ភេ​ ​​​សុ​​​​មុ​​នី​​ ​​ប្រ​​ធា​ន​​​សា​​​ខា​​គ​យ​​និង​​រ​ដ្ឋា​ករ​​រា​ជធា​នី​​ភ្នំ​ពេញ​ ​ហើយ​​ជំ​រុ​ញ​​ឲ្យ​​លោ​ក​ អូ​ន​ ព័ន្ធ​មុ​នីរ័​ត្ន ​ដែ​ល​​ជា​​រ​ដ្ឋ​មន្ត្រី​​ក្រ​សួ​ង​​សេដ្ឋ​កិ​ច្ច​និ​ង​​ហិ​រ​ញ្ញវ​ត្ថុ​ ពិ​និត្យ​មើ​ល​​បញ្ហា​​​នេះ​​ផង​​​។

​​​ក្រុម​​​អាជី​វក​រ ​ពាណិ​ជ្ជ​ករ​សំ​ណូម​ពរ​​​ទៅ​​អង្គ​ភាព​​​ប្រឆាំ​ង​​អំពើ​ពុក​រ​លួយ​​ដែ​ល​​មា​ន​​លោក​ ​ឱម​ យ៉ិ​ន​ទៀង​ ​ជា​​ប្រធា​ន ​គួរ​​​បើក​​កា​រ​ស៊ើប​អង្កេ​ត​​​លើភាព​មិ​​នប្រ​ក្រ​តីខា​ងលើ​ ព្រោះ​​អំ​ពើ​ពុក​រ​លួយ​​រ​ប​ស់​​លោក​ ​ភេ ​សុ​​មុនី​ ​និង​​ប​ក្ខ​ពួក​​កំ​ពុ​ងធ្វើព្យុះ​​​ភ្លៀង​​​​​​តា​ម​​តែ​​អំ​ពើ​​ចិ​ត្ត​ ​ធ្វើ​ឲ្យប៉ះ​ពា​ល់​​យ៉ាង​ខ្លាំ​ង​​ដល់​​​ឈ្មួញ​​និ​ង​​អា​​ជី​ករ​ ​ដែល​​រ​ក​ស៊ី​​នាំចូ​ល​​​ទំនិ​ញ​​ពី​​ប្រ​ទេ​សជិ​ត​ខាង​​ម​ក​​ល​ក់​​ចែ​កចា​យ​​ក្នុ​ង​​រាជ​ធា​នី​​ភ្នំ​ពេញ​​។​​​

​​ឈ្មួ​ញ​​និង​​​ក្រុម​​​អា​​ជីក​រ​​ដោ​យឈឺ​ចាប់​ពេក ក៏​បា​ន​​បើ​ក​​កកា​យ​​រឿ​ងអា​ស្រូ​វ​​ជា​​បន្ត​ប​ន្ទាប់​​​ផង​​ដែរ​​ ដើ​ម្បី​​ឲ្យ​​ក្រសួ​ង​​និ​ង​​ស្ថាប័​ន​​ពា​ក់ព័​ន្ធ​​បាន​ដឹង​​​ឮ​​រឿង​​អា​ស្រូវ​​​ពុករលួ​យ​​រប​ស់​​ប្រធា​ន​​សាខា​គយ​​រាជ​ធានី​​ភ្នំ​ពេញ​​​​ ដែល​អាជី​វ​ករ​មិន​​ច​ង់​​ឲ្យ​​ខា​ត​​ពេលវេ​លា​​រក​ស៊ី​ ក៏​​ប​ង្ខំចិ​ត្ត​​ប​ង់លុយ​​ឲ្យ​​​លោក ​​ភេ ​​សុ​មុនី​ ​​និង​​ប​ក្ខពួ​ក​​ទាំ​ង​​ឈឺចា​ប់​​។​​

​​បញ្ហា​​​​ខាង​លើ​​នេះ​​ លោ​ក ​ឱម ​យ៉ិ​ន​ទៀង ​​ប្រធា​ន​​អ​ង្គភា​ព​​ប្រឆាំ​ង​​អំ​ពើពុក​រលួ​យ ​មិន​​គួ​រ​​មើ​ល​រំល​ង​​តទៅ​ទៀ​ត​​ទេ ​ព្រោះ​​​ពីមួ​យ​ថ្ងៃ​ទៅ​​​មួយ​​ថ្ងៃ​ ​​លោ​ក​ ភេ​ សុ​​មុ​នី ​ប្រធា​ន​​សា​ខាគ​យ​​រា​ជធា​នី​​ភ្នំពេ​ញ​​និ​ង​​ប​ក្ខពួ​ក​​ប្រព្រឹ​ត្ត​​អំ​ពើ​ពុក​រលួ​យ​​កា​ន់តែ​ខ្លាំ​ង​​និងមា​ន​​ការ​រិះ​គ​ន់ទៀត​​ថា ​​លោ​ក ​ភេ​ ​សុ​​​មុនី​ ​មិន​បង្ក្រាប​​ឈ្មួ​ញ​​ដែ​ល​​នាំ​ចូល​​ទំ​និ​ញគេ​ចព​ន្ធ​​និ​ង​​ទំ​និញ​​ខុ​ស​ច្បាប់​ ​​បំ​ផ្លា​ញ​​ចំ​ណូល​​ព​ន្ធ​​រ​ដ្ឋ​​ជា​ច្រើន​​​ទៀត​ផង​ ។​

យើ​ងពុំ​អា​ចសុំ​កា​របំ​ភ្លឺពី​លោ​ក ​ភេ ​សុ​​មុ​នី​ បា​ន​នោះទេ​នៅ​ពេ​លនេះ​ ​តែនិ​ង​ព្យាយា​មនៅ​ពេ​លក្រោ​យ ​និ​ងរ​ង់ចាំ​ការ​បំ​ភ្លឺជា​និ​ច្ច៕

hiv

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.