ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទាន់​ចិ​ត្ត​ លោ​ក​ សុ​ខ​ ឥ​សា​ន ​អ្ន​កនាំ​ពា​ក្យ ​​គ​ណ​បក្ស​​ប្រ​ជា​ជន​​​កម្ពុ​ជា​ បា​ន​​ចេ​ញ​មុខ​ ​​ប្រ​តិក​ម្ម​​ភ្លា​ម​ៗ ​ចំ​ពោះ​​​កា​រ​វាយ​ត​ម្លៃ​​​រ​បស់​ ​លោក​​ស្រី​ ​រ៉ូ​​ណា​​ស្មី​​​ត​​

ភ្នំ​ពេញ​ ​៖ ​ប​ន្ទាប់​ពី​​លោ​កស្រី​ ​រ៉ូ​​ណា​​ស្មី​​​ត ​ចេញ​​​សេច​ក្តី​ថ្លែង​កា​រណ៍​​​មិន​ទាន់​បា​ន​​ប៉ុន្មា​ន​​ម៉ោង​​​ផ​ង​ ​ទាន់ចិត្តតែម្តង ​​លោ​ក​ សុ​ខ​ ឥ​សា​ន ​អ្ន​កនាំ​ពា​ក្យ​​គ​ណប​ក្ស​​ប្រ​ជាជ​ន​​ក​ម្ពុជា​ បា​ន​​ចេ​ញ​មុ​ខ​​ប្រ​តិក​ម្ម​​ភ្លា​មៗ​ ​ចំពោះ​​លោ​កស្រី​ រ៉ូណា​ស្មី​​ត​ ​ខណៈ​ដែល​​លោ​ក​ សុ​ខ ​ឥ​សាន​ បា​ន​​ស​រ​សេរ​​​នៅលើ​​​បណ្តា​​ញ​​ទំនា​ក់​ទំន​ង ​T​el​e​gr​am​  ​ដែ​លមា​ន​​ខ្លឹ​មសា​រ​​ថា ​«​ នៅ​ពេ​លនេះ​ ក៏​ដូច​ជា​​ពេ​ល​មុន​ៗ​​ដែ​រ​ លោ​ក​ស្រី ​រ៉ូ​​ណា​​ស្មី​​ត​ អ្ន​ក​​រា​យ​​កា​រ​​ណ៏​​ពិ​សេស​​អ​ស​ប ​ស្តី​ពី​​សិ​ទ្ធិម​នុ​ស្ស​​បាន​​​សន្និ​ដ្ឋាន​ និ​ង​​វា​យ​តម្លៃ​​ប្រ​កប​ដោ​យ​​អ​វិជ្ជ​មា​ន ​ដែល​​​មិន​​ផ្សា​រ​ភ្ជាប់​​​ទៅនឹ​ងកា​រ​ពិត​​​ជាក់​ស្តែ​ង​​នៅ​​​កម្ពុ​ជា​ ។​​

​លោក សុខ ឥសាន បានបញ្ជាក់​ដោយ​លើក​ហេតុផល​៥​ចំណុច​បញ្ជាក់ថា “ ១- ការចាប់ខ្លួន កឹម សុខា និង​ការហាម​មនុស្ស​១១៨ នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ អាស្រ័យ​លើ​បទល្មើស របស់​សា​ម៉ី​ជន​ផ្ទាល់ និង​បង្ហាញ​ភស្តុតាង​ដោយ​ខ្លួនឯង មិនមាន​អ្នកដទៃ​ណា​បង្កើត​ឲ្យ​ទេ ។ តើ​អាច​លើកលែង​ឲ្យ​បានទេ អំពើ​ក្បត់ជាតិ តើ​ប្រទេស​ណា​លើកលែង ឲ្យ​ជន​ក្បត់ជាតិ​នោះ ? ការទាមទារ​ចង់​ឲ្យ​ជន​ក្បត់ជាតិ បាន​រួច​ទោស មានន័យថា​ចង់​បំផ្លាញ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេចក្តីសុខ របស់​ប្រជាជន​ទូទាំងប្រទេស ។ ២-​លំហរ​សេរីភាព​របស់​អង្គការ សង្គម​ស៊ីវិល​រាប់ពាន់ មានការ​បើក​យ៉ាង​ទូលំទូលាយ តែមាន​លក្ខណៈ តូចចង្អៀត​សម្រាប់​អង្គការ​មួយចំនួន​តូច ដែល​រំលោភច្បាប់​និង​អនុវត្ត មិន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​របស់ខ្លួន​” ។​

​លោក បានបញ្ជាក់​បន្ថែមថា “ ៣- សេរីភាព​ខាង​ការបញ្ចេញមតិ ត្រូវបាន​បើកទូលាយ ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ តែ​ត្រូវមាន​ព្រំដែន មិនអាច ចេះតែធ្វើ​អ្វី​តាម​អំពើ​ចិត្ត រហូតដល់​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ និង​ដល់​សន្តិសុខ​ជាតិ​នោះទេ ។ ការ​កណ​ត់​សិទ្ធិ​បញ្ចេញមតិ ដោយ​ច្បាប់​មិនមែនជា ការ​រឹតបន្តឹង សិទ្ធិសេរីភាព​នោះទេ ។ រដ្ឋ​មិនបាន​យក​ច្បាប់​ដើម្បី គាបសង្កត់​សិទ្ធិសេរីភាព​ពលរដ្ឋ និង​អង្គ​សង្គម​ណាមួយ​ឡើយ ។ ៤- ការប្រកាន​ខ្ជាប់​នីតិរដ្ឋ ដើម្បី​ការពារ​និរន្តរភាព នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។ ប្រជាធិបតេយ្យ បើ​គ្មាន​នីតិរដ្ឋ​ទេនោះ​នឹង​នាំ​ដល់​អ​នា​ធិ​បត​ដ​យ្យ ដែល​នាំ​ដល់​សង្គម​មួយ​ច្របូកច្របល់ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​វិន័យ​” ។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បានបញ្ជាក់​បន្ថែម​ទៀតថា “ ៥- ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ដាក់ទោស​ជន​ប្រមាថ ព្រះមហាក្សត្រ​គឺ​ដើម្បី​គោរព របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ស្របតាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ អ្នក​ប្រមាថ​ព្រះមហាក្សត្រ គឺ​ប្រមាថ​ប្រជាជន​ទូ​ទាំ​ប្រទេស បើ​ប្រមាថ​ប្រជាជន​ទូទាំងប្រទេស គឺ​ប្រមាថ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា គឺ​ឃ់​ជាការ​ប្រមាថ​រដ្ឋធម្មនុញ្ញ និង​ប្រមាថ​ជាតិ​សាស​ន៏​ខ្មែរ ។​. បើសិនជា​នៅ​ប្រទេស​ដទៃ គ្រាន់តែ​ដើរ​ជាន់​ក្រដាស់ប្រាក់ ដែលមាន​រូប​ឆាយា​លក្ខ​ណ៏​ព្រះមហាក្សត្រ ក៏ត្រូវ​ជាប់ទោស​ដែរ​” ៕

548249c8c5f9906f8ffe4603c85628ca

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.