ភ្នំពេញ ៖ លោក ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅមុននេះបន្តិចថា ខណនេះកម្លាំងនគរបាលបានឃាត់ជនសង្ស័យម្នាក់ទៀតហើយ ក្នុងករណីព្រួតវាយលោក ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ ។ ជនសង្ស័យម្នាក់នេះឈ្មោះ អាន ផល្លី អាយុ៣១ឆ្នាំ មានលំនៅដ្ឋាននៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ត្រូវបានឃាត់ខ្លួន នៅខេត្តកំពង់ធំ ៕







