ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីការដំឡើងប្រាក់ខែមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ម្តងទៀតនៅខែមេសាខាងមុខនេះ ខណៈដែលប្រាក់ខែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នឹងត្រូវបើកឲ្យបានមុនចូលឆ្នាំខ្មែរផងដែរ ។ ទន្ទឹមនោះនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ពីរាជរដ្ឋាភិបាល ។
ប្រសាសន៍របស់សម្តេច ហ៊ុន សែន ខាងលើនេះ ត្រូវបានដកស្រង់ ក្នុងឱកាសដែលសម្តេចអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕
នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស អំពីការដំឡើងប្រាក់ខែ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ម្តងទៀត នៅខែមេសាខាងមុខនេះ
Filed in: ព័ត៌មានជាតិ