ភ្នំពេញ ៖ ឧត្តមសេនីយឯក ឌី វិជ្ជា ដែលជាកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជាផ្លូវការជាអគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់របស់អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថា លោក ឌី វិជ្ជា ដែលមានឋានៈជាឧត្តមសេនីយ៍ឯក ត្រូវបានព្រះរាជក្រឹត្យតែងតាំងជាអគ្គស្នងការរងនគរបាលជាតិកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
គិតមកទល់នឹងពេលនេះ អគ្គស្នងការនគរបាលជាតិ មានអគ្គរងសរុបចំនួន ១៧រូបហើយ៕