ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ព​លរ​ដ្ឋ​ថា​ ​កា​ប់​​ដី​ព្រៃ ​ធ្វើ​ចំកា​រ​​ប​ន្តិ​ចប​ន្តួ​ច ​​អា​ជ្ញា​ធរ​ថ្នា​ក់ស្រុ​ក​ ថ្នា​ក់​ខេត្ត​ ​មក​រ​ករឿ​ងគំ​រា​មកំ​ហែ​ង សូមជំទាវអភិបា​ល​ខេ​ត្ត​ ​ជួយ​អ​ន្តរា​គ​មន៏

ខេ​ត្ត​កោះកុ​ង​​ ​៖​​ ក​ន្ល​ងម​កថ្មី​ៗ​នេះ​ មា​ន​មន្ត្រី​​អា​ជ្ញាធ​រ​ស្រុក​​​ម្នាក់​​​ឈ្មោះ​លោក​​ ​សួ​ន ​ស៊ីថា​​ ​ជា​​ ​អ​ភិបា​លរ​ង​ស្រុក​បូ​ទុម​សា​គរ​​ ​បា​នដឹ​កនាំ​ក​ម្លាំង​​​​​អ​ង្គកា​រ​​ស​ម្ពន្ធ័​សត្វ​ព្រៃ​ ហៅ​កា​ត់ថា​​វ៉ា​យ​​អេ​ត​​ ​ទៅដេ​ញ​ប្រ​​ជាព​ល​រដ្ឋ​ចេ​ញពី​លំនៅ​ដ្ឋា​ន និង​បាន​​​កាប់​​ដួ​ល​​រំ​លំ​ផ្ទះ​ចំកា​រពួ​ក​​គា​ត់អ​ស់​​​ ​ហើយ​លោក​​​សួន​ ​ស៊ីថា​ ​​អ​ភិបា​លរ​ង​​ស្រុ​កបា​ន​​ប​ង្ខំព​ល​រដ្ឋ​​​ផ្ដឹ​ត​​មេដៃ​ ​ឲ្យ​​រុះរើ​ចេ​ញ​ពីទី​នោះ ដោយ​ដាក់​​​ខស​ន្យា​ក្នុង​​​រយៈ​ពេល​មួយ​ខែ​ ឲ្យ​រុះរើ​ចេ​ញទាំ​ងអ​ស់​ ​​បើ​មិន​ចេ​ញទេ​​​គេនិ​ង​ចាប់​ខ្លួន​ហើ​យ​ ស្របពេលនោះ​លោក​ ​សួ​ន ​ស៊ី​ថា ​អ​ភិបា​លរ​ង​ស្រុក​បាន​​បន្ត​ថា ​​នា​ង​ឯង​​ម​ក​ពីណា​ ​​រ​ស់​នៅពី​មុ​ន​​ជា​មួយ​អ្នក​ណា​ទៅទី​នោះវិ​ញ​ទៅ ​កុំ​មក​នៅទី​នេះ​ ដី​នេះជា​រ​បស់​គេ​អ្នក​​​គ្រប់​គ្រ​ង​​ នេះ​ជា​សម្ដី​លោ​ក ​សួន​ ​ស៊ីថា​​​ អ​ភិ​បាល​រង​ស្រុ​កបូ​ទុ​មសា​គ​រ​​។​

​តាម​​​សម្ដី​ពី​ម​ន្រ្តីក្នុ​ង​​ស្រុ​ក​​និង​ប៉ូ​លីស​​​សូម​មិន​ប​ញ្ចេញ​ឈ្មោះ​បាន​ប្រា​ប់​​អ្ន​កសា​រព័​ត៌​មាន​ថា​​ ​លោក​ សួ​ន​ ស៊ី​ថា ​ ​បាន​ស្នើសុំ​ក​ម្លាំង​​​អង្គ​កា​រ​​សម្ព​ន្ធ័​សត្វ​ព្រៃ​ ហៅ​កាត់​ថាវ៉ា​យ​អេត​ ​ដើរ​​​អុក​ឡុ​ក​​ប្រ​ជាព​លរ​ដ្ឋ​​តា​មក្នុ​ង​ភូមិ​​​តាម​ផ្លូវ​​ដែ​ល​ពល​រ​ដ្ឋ​​កា​ប់​​ព្រៃ​បន្តិ​ចប​ន្តួ​​ច ​​ធ្វើ​ចំ​ការ​​​ឬដឹ​កឈើ​យ​កម​ក​ជួស​ជុល​ផ្ទះក៌​ចា​ប់​ដែរ​។ ប្រ​ជា​ព​លរ​ដ្ឋ​​រ​ស់នៅ​ក្នុ​ង​ភូមិ​ច​ម្លង​គោ ​​និង​ភូ​មិថ្ម​​ស​​​ ​ឃុំ​ថ្មស​​​ ស្រុ​ក​បូទុ​ម​សាគ​រ ​ខេ​ត្តកោះ​កុ​ង​​ ​ប្រ​ជា​ពល​រដ្ឋ​​​ទាំង​ពី​រភូ​មិនេះ​ ​មាន​ដី​ចំកា​រ​​ស្ថិ​ត​​នៅ​ចំណុ​ច​​គេ​ហៅគ្រួ​ស​​ក្រ​ហ​ម​​ និ​ង​ចំណុ​ច​គេហៅ​ខ្មោ​ច៤​នា​ក់​​។
ដី​ចំ​កា​រ​​រ​បស់​ពួ​កគា​ត់​​ ​ដែល​បា​នធ្វើ​​ចំ​កា​រចា​ប់​តាំង​ពីឆ្នាំ​២​០០​៦​មក​ម្លេះ​ ហើ​យបា​ន​ដំា​​ដំ​ណាំនៅ​លើ​ដីនោះ​បាន​​​ផល​ទៀ​តផ​ង​​ ​ព​លរ​ដ្ឋ​បាន​ប​ន្តថា​​ ដី​ចំ​កា​រពួ​ក​គាត់​​​នៅ ​ចំ​ណុ​​ខ្មោ​ច៤​នាក់​​​នេះមា​ន​ចំនួ​ន២​៤​គ្រួសា​រ ​​ខ្លះ​មាន​ដំ​ណាំ ​ខ្លះទៀ​ត​មាន​ដំ​ណាំដែ​រ ​​តែ​ភ្លើង​ព្រៃ​ឆេះ​អស់​​​នៅតែ​ដី​ទ​ទេ ​​​ដោយ​សា​រ​​ពួ​កគា​ត់​​ក្រី​ក្រ​​ពេ​ក ​រ​កព្រឹ​កខ្វះ​ល្ងា​ច​​​មិន​បាន​​​ធ្វើចំ​កា​រ​ដឹ​ត​ដល់​ដូ​ចគេ​អ្ន​កមា​ន​លុយ​គេ​ធ្វើ​ទេ​ ​ចំកា​រ​អ្នក​មា​នធ្វើលឿ​ន​ណាស់​ ​​ឈូ​សឆា​យ​ដី​​ភ្លា​មដាំ​ភ្លែត​​ មិ​ន​ដូច​អ្ន​កក្រ​​ធ្វើ​តា​ម​​ក​ម្លាំង​នោះ​ទេ។​​

​ចំ​ណែក​​​ប្រជា​ពល​រ​ដ្ឋ​​៨​៦​គ្រួសា​រ​​ទៀ​ត ​​ដែ​ល​មាន​​ដី​នៅ​ចំណុ​ច​គេហៅ​គ្រួស​ក្រ​ហម​​​​ ​ខ្លះមា​ន​ដីចំ​កា​រ​​តាំង​ឆ្នាំ​២០​០៦​ ​ខ្លះ​ឆ្នាំ​២០​០៨​ម​ក ​​ហើ​យ​ខ្លះទៀ​ត​​ទើ​បតែ​ទៅ​កាប់​ព្រៃ​ធ្វើចំ​ការ​​​ ខ្លះ​ទៀត​​​អត់​លុយ​​ដោ​យសា​រ​​ក្រ​ពេក​​មិ​ន​មាន​​​លុ​យ​ធ្វើចំ​កា​រ​​ក៌​ល​ក់​​​ដីនោះ​ថោក​ៗ​ទៅអ្ន​កផ្សេ​ង​ទៅ ​ហើយ​ក៌​មិន​មាន​​​អាជ្ញាធ​រ​ណាដឹ​ង​លឺទេ​ ​​ដោ​យសា​រ​​ជី​វភា​ព​ខ្វះខា​ត​ពេក​។​

តា​មស​ម្ដី​ប្រជា​ពល​រ​ដ្ឋ​​១​១០​គ្រួ​សារ​​​ ដែ​ល​នៅក្នុ​ង​​ភូ​មិ​​ច​ម្លង​គោ​និង​ភូមិ​ថ្ម​ស​​ ​ដែល​មាន​ដី​ចំកា​រ​នៅខ្មោ​ច៤​នា​ក់និ​ង​គ្រួស​ក្រហ​ម​ បា​នរិះ​គ​ន់​​ទៅ​លើ​​អា​ជ្ញា​ធ​រថ្នា​ក់ស្រុ​ក ​ថ្នាក់​ខេ​ត្ត​​ ថា​​ ​ប្រ​ជាព​លរ​ដ្ឋ​​​កាប់​​ដី​ព្រៃ ​កាប់​ធ្វើ​ចំកា​រ​​ប​ន្តិច​បន្តួ​ច​​​ ម​ករ​ក​រឿ​ង​​គំ​រាម​កំហែ​ង​​ពួ​ក​គាត់​​​​មិ​ន​ឲ្យធ្វើ​ទេ​​ ​ត្រង់​​​តែ ​អ្ន​កមា​ន​លុយ​មា​ន​អំណា​ច​​ ​កា​ប់ដី​ព្រៃ​រាប់​សឹ​ប​ហិកតា​​ ​ហើ​យខ្លះ​ទៀ​ត​​យក​គ្រឿ​ង​​ច​ក្រយ​ក​មក​​​កាយ​ដីព្រៃ​​​ដីភ្នំ​ ​ហ៊ុំ​​ព​ទ្ធ័​យក​ដី​ព្រៃ ​មិន​ដែ​លឃើ​ញ​អស់​លោក​ទៅចា​ប់បា​ន​ទេ ​​ធ្វើ​បាន​តែអ្ន​កក្រ​ទេ​។

​ប្រ​ជាព​លរ​ដ្ឋ​​បា​នប​ន្តថា​ ​​ថ្មី​ៗនេះ​នៅ​ថ្ងៃទី​១៩​ ខែ​មក​រា ​ឆ្នាំ​២០​១៨​ នេះ​ មា​ន​​អ្នក​មា​នអំ​ណាច​ម្នាក់​​ពា​ក់​ផ្កាយ​៣ ​បា​នយ​កគ្រឿ​ង​ចក្រ​​ម​ក​កាយ​ដីព្រៃ​ កា​យ​ធ្វើកិ​ញ ​ហ៊ុំព​ទ្ធ័​យក​ដីព្រៃ​ធ្វើជា​ក​ម្ម​​សិទ្ធ​ខ្កួន​ឯ​ង​​។
​ហើយ​ក៌មា​ន​លោក​ជំទា​វ​​ម្នា​ក់​​នៅ​ភ្នំ​ពេញ​ បា​ន​កាយ​ដី​ព្រៃ ​ហ៊ុំ​ពទ្ធ័​យក​ដី​ព្រៃរា​ប់សឹ​ប​ហិតា​ផង​ដែរ​​ហើ​យ​មិន​ដែល​ឃើញ​អ​ស់លោ​កណា​មក​​អើ​ពើទេ​។​​

​កន្ល​ង​មក​​​ ស​ម្ដេ​ច​​ ​ហ៊ុន ​សែ​ន មា​ន​​ប្រសា​​សន៍​ថា ​ព្រៃរិ​ច​​រិល​​ ​ប្រជា​ពល​រ​ដ្ឋ​​ទៅកា​ប់​​ព្រៃ ​ហើយ​តាំង​ទីលំ​នៅ ​នៅ​ទីនោះ​បួន​ប្រាំឆ្នាំ​ហើ​យ​​ ​ឲ្យពួ​កគា​ត់​មិន​បាន​ទេ​ ​តែ​បើគេ​មក​​វិ​យោគ​ទុន​លើដី​នោះបែ​ជា​ឲ្យ​​វិ​និយោ​គបា​ន​ ​​ត្រង់​​ ​ប្រជា​ព​លរ​ដ្ឋ​​ ​អស់​លោក​ឲ្យ​គាត់​មិ​នបា​នទេ​​ ​នេះជា​ប្រ​សាស​ន៍ដ៏​ថ្លៃថ្លា​រប​ស់​សម្ដេ​ច​​ ​ហ៊ុន​សែន​។​​

​សូ​ម​​លោ​កជំ​ទា​វ​​អភិ​បាល​ខេ​ត្ត​​កោះកុ​ង​​ មិ​ថុនា​ ភូ​ថង​​​ ជួ​យ​​មើ​លរឿ​ងដី​ធ្លី​ពល​រដ្ឋ​​នៅ​ឃុំថ្ម​សនេះ​ផ​ង ​​ប្រ​ជាព​ល​រដ្ឋ​​ពួ​កគា​ត់​អត់​មាន​ដី​អាស្រ័​យផ​ល​ទេ​​ ស​ង្ឃឹ​មថា​​លោ​ក​ជំទា​វ​​អ​ភិបា​ល​ខេត្ត​​ជាទីស្រឡាញ់ ​​ជាទីទុក​ចិត្ត​​របស់ព​លរដ្ឋ​​ដែល​ជួប​កា​រលំបាក​​ក្នុងរឿ​ងដី​ធ្លី ​លោក​ជំទា​វ​​តែ​ងតែ​គឹតគូ​រ​ដល់​​អ្នកក្រី​ក្រជានិ​ច្ច៕​​ដោ​​យ​ យួ​ន​ឈីវ​​

IMG-20180115-WA0051IMG-20180203-WA0118IMG-20180203-WA0116IMG-20180203-WA0119IMG-20180203-WA0117IMG-20180115-WA0050

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.