ខេត្តកំពង់ធំ ៖ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបណ្តាលឲ្យឆេះរថយន្តបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំនុចភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានបង្ហើបថា មុនពេលកើតហេតុគេបានឃើញរថយន្តប្រភេទកូរ៉េឃ្លុប ម៉ាកហ៊ីហិនដាយ មួយតោនកន្លះពណ៍ស ដឹកទឹកផ្លែឈើចំរុះ បើកបរពីជើងទៅត្បូង បានធំក្លិនហ្គាស ក្រោយមកបន្តិចស្រាប់តែលឺសម្លេងផ្ទុះក្តាំងនៅកណ្តាលផ្លូវ ក៏ឃើញមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅបណ្តាលឲ្យឆេះព្រូឡានម្នាក់ស្លាប់នៅនឹងកន្លែង និងតែកុងឡានម្នាក់រងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៏ សន្ទុក ។
រថយន្តសាំយ៉ុងប្រើហ្គាស ផ្ទុះឆេះកណ្តាលផ្លូវ បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
Filed in: ព័ត៌មានជាតិ