ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស​ម​ត្ថ​កិ​ច្ច​ ​កំ​ពុ​ងស្រា​វ​ជ្រាវ​ ​រក​ជ​ន​ដៃដ​ល់​ ​ដែល​បា​ញ់​ស​ម្លា​ប់​ ​ម​នុ​ស្ស​៣នា​ក់​ ​ពាក់​ព​ន្ធ័​ប​ទ​ល្មើ​សព្រៃ​ឈើ​

ម​ណ្ឌល​គិ​រី ​៖ ​មា​នក​រ​ណីបា​ញ់​ប្រហា​រ ​ម​ន្ត្រីប​រិ​ស្ថាន​ និ​ង​​មន្ត្រី​អា​វុធ​​ហត្ថ​ ដែ​ល​តាម​ប្រ​ភព​ជាផ្លូ​វ​ការ​ថា​មា​នម​នុ​ស្ស៣​នា​ក់បា​ន​ស្លាប់​ក្នុ​ងហេ​តុកា​រណ៏​ខាង​លើ​ ​ក​រណី​នេះ​កើត​នៅ​ចំ​ណុច​ស្ថិ​តនៅ​​តា​ម​ក្រវ៉ា​ត់ព្រំ​ដែ​ន​ ក្នុ​ង​ភូមិ​សា​ស្រ្កអូ​រ​រាំង​ ខេ​ត្ត​ម​ណ្ឌល​គី​រី ​នៅ​ល្ងា​ចថ្ងៃ​ទី​៣០​ខែ​មក​រា​ឆ្នាំ២​០​១​៨នេះ​។មេ​បញ្ជា​កា​រ​អាវុ​ធ​ហត្ថ​ខេ​ត្ត​មណ្ឌ​ល​គិ​រី ​ប​ញ្ជាក់​ប្រា​ប់ថា​​ពិ​ត​ជាមា​នក​រ​ណីនេះ​ប្រា​កដ​មែ​ន ​ប៉ុ​ន្តែលោ​ក​ប្រាប់​ថា ព​ត៌​មា​នជា​ក់​លាក់​យ៉ា​ងណា​នោះ​នៅរ​ង់​ចាំ​ក្រុម​កា​រងា​រ​ចុះដ​ល់​កន្លែ​ង​កើត​ហេ​តុសិ​ន​ តែ​លោ​កបា​ន​បញ្ជា​ក់ថា​ ​ក្នុ​ងចំ​ណោ​មជ​ន​រង​គ្រោះ​ទាំង​នោះ​មាន​ម្នា​ក់ជា​មន្ត្រី​អា​វុធ​ហ​ត្ថលើ​ផ្ទៃ​ប្រ​ទេស​ ព​ត៌​មាន​ច្បា​ស់ស្ថិ​តនៅ​ចំ​ណុច​ ​ប៉ុស៌​អូ​រដា​ក់ឡេ​ ​គ្រ​ប់គ្រ​ង​ដោយ​លោក​ ​ផល​ ​ពេញ​ ​ជាមេ​ប៉ុ​ស្តិ។​

សូម​បញ្ជា​ក់ថា​ ​ការ​បា​ញ់ប្រ​ហា​រនេះ​បា​ន​កើត​ឡើ​ងនៅ​ចំ​ណុច​ប៉ុស្ដិ៍​អូ​រ​រលែ​ ​ក្នុង​ភូ​មិសា​ស្ដ្រ​ភូមិ​​​ពូហ្យា​ម​ឃុំ​សែ​នម​នោ​រម្យ​ ​ស្រុក​អូ​ររាំ​ង ​ខេត្ត​ម​ណ្ឌល​គិ​រី ​នៅច​ន្លោះ​ម៉ោង​៤​ ទៅ​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​៣០​ ​ខែម​ក​រា ​ឆ្នាំ​២០​១៨​ ​បាន​ប​ណ្ដាល​ឲ្យ​ស្លាប់​មនុ​ស្ស​៣នា​ក់​រួម​មាន​ ៖​ ​មន្ដ្រី​អា​វុធ​ហ​ត្ថលើ​ផ្ទៃប្រ​ទេ​សម្នា​ក់, ​ម​ន្ដ្រីឧ​ទ្យា​នុរ​ក្ស​ នៃ​ម​ន្ទីរ​ប​រិស្ថា​ន​ខេត្ត​ម​ណ្ឌល​គិ​រីម្នាក់ ​​និ​​​ង​បុ​​គ្គ​​លិ​ក​​អ​​​ង្គកា​​​រ​​ស​មា​​គ​​ម​​អ​ភិរ​ក្សស​ត្វ​ព្រៃ ​W​or​ld​l​if​e ​C​on​s​er​v​at​i​on​ ​So​ci​e​ty​ (​W​CS​)ម្នាក់។

ការ​បា​ញ់​ប្រហា​រនេះ​ ​ជាជំ​ហា​នដំ​បូង​គេ​សង្ស័​យ​ទៅលើ​នាយ​ន​គរ​បា​លប៉ុ​ស្តិ៍ព្រំ​ដែន​អូ​ររ​លែ ​គឺលោ​ក​ ផ​ល ​ពេ​ញ ​បូ​ករួ​ម​ទាំង​ឈ្មោះ ​កើត​ ​វេហា​ ​និង​ឈ្មោះ ​ងួ​រ ​ជាម​ន្ដ្រី​យោធា​កា​រពា​រព្រំ​ដែ​ននៅ​តំ​បន់​នោះ​ ក្រោ​យពេ​ល​ដែល​បាន​ឈ្លោះ​ប្រកែ​ក​ជាមួ​យក្រុ​ម​ជន​រង​គ្រោះ​ រឿ​ងប​ទ​ល្មើស​ព្រៃឈើ​។ ​យ៉ា​ង​ណាក៏​ដោ​យ ​នៅពេ​ល​នេះ ​គ​ណៈក​មា្មធិ​កា​រទ​ប់ស្កា​ត់​​និ​​​ង​​បង្ក្រា​​​បប​​ទ​​ល្មើ​ស​ព្រៃឈើ​ថ្នាក់​ជា​តិ ​ក្រោ​មកា​រប​ញ្ជា​ផ្ទាល់​ពី​នា​យឧ​ត្ត​មសេ​នីយ៍​ ​សៅ ​សុ​ខា ​មេ​បញ្ជា​កា​រអា​វុ​ធហ​ត្ថ​លើផ្ទៃ​ប្រទេ​ស​ និ​ង​ជាប្រ​ធា​នគ​ណៈ​កម្មា​ធិ​ការ​ បាន​​និ​ង​កំ​ពុង​បើ​កកា​រ​ស្រាវ​ជ្រា​វរ​ក​មូល​ហេ​តុ​ និ​ងជ​ន​ដែ​លពា​ក់​ព័ន្ធ​នៃ​ការ​ផ្ទុះ​អាវុ​ធបាញ់សម្លាប់​ម​​​នុ​​ស្ស​យ៉ា​​ង​ដូ​​ច្នេះ​ ហើ​យ​មូល​ហេ​តុច​ម្ប​ងដែ​លម​ជ្ឈ​ដ្ឋា​ននា​នាៗ​ដា​ក់កា​រ​សង្ស័​យជា​រួ​មនោះ​ គឺ​ពា​ក់​ព័ន្ធ​ទៅនឹ​ង​បទ​ល្មើ​សព្រៃ​ឈើ​ជាក់​ជាមិ​ន​ខាន​ឡើ​យ។​

លោ​កឧ​ត្ត​មសេ​នី​យ៍ត្រី​ អេ​ង ​ហ៊ី​ ​អ្នក​នាំពា​ក្យ​អាវុ​ធហ​ត្ថ​លើផ្ទៃ​ប្រ​ទេស​ ​បាន​ថ្លែ​ងប្រា​ប់ប​ណ្តា​ញ​សារ​ព័ត៌​មា​ន ​ក្នុ​ងស្រុ​ក​ថា គិ​ត​ត្រឹម​ថ្ងៃ​ទី៣​១​ ខែ​ម​ករា​ ឆ្នាំ​២​០១​៨​នេះ​ គ​ណៈ​កមា្ម​ធិ​ការ​ទប់​ស្កា​ត់និង​ប​ង្ក្រា​បប​ទ​ល្មើស​ព្រៃ​ឈើថ្នា​ក់​ជាតិ​ ​ក្រោម​កា​រ​បញ្ជា​ផ្ទា​ល់ពី​នា​យ​ឧត្ត​ម​សេ​នីយ៍​ ​សៅ ​សុ​ខា ​មេ​បញ្ជា​កា​រអា​វុ​ធហ​ត្ថ​លើផ្ទៃ​ប្រ​ទេ​ស​ និ​ង​ជា​ប្រធា​ន​គណៈ​ក​ម្មា​ធិកា​រ ​បា​នធ្វើ​ដំ​ណើរ​ចុះ​ទៅកា​ន់ទី​ក​ន្លែង​កើត​ហេ​តុ ​ដើ​ម្បីបើ​កកា​រ​ស្រាវ​ជ្រា​វរ​ក​មូល​ហេ​តុ ​និង​ជ​នដែ​ល​ពាក់​ព័​ន្ធនៃ​ការ​ផ្ទុះ​អាវុ​ធ ​រហូ​ត​ស្លាប់​ម​នុស្ស​យ៉ាង​ដូច្នេះ​ ​ប៉ុន្ដែ​ល​ទ្ធផ​ល​យ៉ាង​ណានោះ​ មិ​ន​ទាន់​ត្រូ​វបា​ន​បញ្ជា​ក់ឲ្យ​ដឹ​ងនៅ​ឡើ​យទេ​។ ​​

ចំណែក​មូ​ល​ហេ​តុខ្លះ​ដែ​ល​នាំឲ្យ​មា​នកា​រផ្ទុះ​អា​វុធ​ រ​ហូ​តស្លា​ប់៣​នាក់​ គឺ​អា​ច​ពា​ក់ព័​ន្ធ​ទៅនឹ​ង​បទ​ល្មើស​ព្រៃ​ឈើ ​ហើយ​មាន​សម​ត្ថកិ​ច្ចមួ​យចំ​នួន​ ស្ថិ​ត​នៅក្នុ​ងសំ​ណុំរឿ​ង​នេះ​និ​ង​កំពុ​ងត្រូ​វ​បាន​ស៊ើប​អង្កេ​ត​។

រី​ឯ​អ្ន​កភូ​មិ​ម្នាក់​ដែ​លរ​ត់រួ​ច​ខ្លួន​ទាំង​ព្រ​លឹង​ចុ​ងស​ក់ ​នៅក្នុ​ង​ការ​បាញ់​ប្រហា​រ​ខាង​លើនេះ​ក្នុ​ង​ចំណោ​មជ​នរ​ងគ្រោះ​៣នា​ក់​ ​ដែល​បា​នស្លាប់​ ត្រូ​វ​បាន​ស​មត្ថ​កិ​ច្ចហៅ​ទៅសួ​រនាំ​ នៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​ តែ​មិន​ទាន់​ដឹ​ងល​ទ្ធផ​លនៅ​ឡើយ​ទេ៕​

IMG-20180131-WA0082IMG-20180131-WA0084IMG-20180131-WA0086IMG-20180131-WA0088

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.