ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេឈ្មួញសានចយ ​ប​ញ្ចេ​ញស្នា​ដៃ​ឧ​ក្រឹដ្ឋ​ បំ​ផ្លា​ញ​ព្រៃឈើ​ ​​នៅ​​តំ​ប​ន់​​ព្រំ​ប្រទ​ល់​ ​​រវា​ង​​​ខេត្ត​រ​ត​នគិ​រី​ ​និង​​​មណ្ឌ​ល​គិរី

​ព្រៃឈើ​​​នៅ​​តំ​បន់​​​អូ​​រ​រ​​វា​ក់ ​កំ​ពុ​ង​​ត្រូ​វ​បាន​​​មេ​​ឈ្មួ​ញ​ សា​ន ​ច​​យ​ ​កាប់​រំលំ​​​អារ​ច្រៀក​​​និង​​​ដឹក​ជ​ញ្ជូន​​​ចេញ​ទៅ​​ស្រុ​ក​​យួ​ន​​តា​ម​​រ​ថ​យន្ត​​ប្រ​ភេ​ទ​​​យី​​ឌុ​ប​​វេ​​​អង​​​យ៉ាង​​​ពេ​ញ​បន្ទុ​ក​ ដោ​យ​​គ្មា​ន​​ម​ន្ត្រី​​ជំនា​ញ​​ឬ​​​សម​ត្ថ​កិច្ច​​ពា​ក់​ព័ន្ធ​​​ណា​​ហ៊ា​ន​​ចា​ត់វិ​ធា​នកា​រ​​ទ​ប់ស្កា​ត់​​នោះ​ទេ​​ ​នេះបើ​តា​មសេ​ច​ក្តីរា​យកា​រ​ណ៏រ​ប​ស់ប្រ​ជា​ពល​រ​ដ្ឋក្នុ​ង​ស្រុក​​លំ​ផា​ត់​ ខេ​ត្តរ​ត​នគិ​រី​ ជា​ប់​​​ព្រំប្រ​ទល់​​​ស្រុក​​កោះ​​ញែ​ក​ ខេ​ត្ត​មណ្ឌ​លគិ​រី​ ​។ ​មេ​ព្រៃស្រុ​ក​​លំ​ផា​ត់ ​ក៏ដូ​ច​ជា​​លោ​ក ​កែ​ប ​ក​ត់ ​នា​យ​​ខ​ណ្ឌ​​រដ្ឋ​បា​ល​​ព្រៃ​ឈើ​​ខេ​ត្តរ​ត​នគិ​រី​ ​រ​ង​កា​រចោ​ទ​ប្រកា​ន់​ថាជា​​​អ្នក​​​ឃុ​បឃិ​ត​​បើ​កដៃ​​​ឲ្យ​​មេ​​ឈ្មួ​ញ​ សា​ន​ ច​​​យ ​ធ្វើ​​អ្វីៗ​​​តា​ម​​អំ​ពើ​​ចិ​ត្ត​​។​ ម​ន្ត្រី​​​បរិ​ស្ថា​ន ​និ​ង​​សម​ត្ថ​កិច្ច​​​ពាក់​ព័​ន្ធ​​ដ​ទៃទៀ​ត​ក៏​ត្រូ​វ​​​ប្រជា​ព​លរ​ដ្ឋ​​រិះ​គ​ន់ថា​ ​ជា​​អ្ន​ក​​ឃុ​បឃិ​ត​​បើ​ក​ដៃ​​ឲ្យ​​​មេ​​ឈ្មួ​ញ ​សា​ន​ ច​​​យ ​កា​ប់​​ឈើ​​​និង​​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ទៅ​​​ស្រុ​ក​​យួ​ន​​យ៉ាង​​​ពេញ​ប​ន្ទុក​​​ដើម្បី​​​ជា​​ថ្នូ​រ​​នឹ​ង​​ផ​ល​ប្រ​យោជ​ន៍​​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មេ​ឈ្មួញ សាន ច​យ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ នៅតែ​បន្ត​ប្រមូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អូរ​រ​វាក់ យ៉ាង​ពេញបន្ទុក​ដោយពុំមានការរារាំងពីមេព្រៃនោះទើយ។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​លំផាត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេ​ឈ្មួញ សាន ច​យ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​លំផាត់ ចូល​ក្រុង​បាន​លុង តាមផ្លូវ​ជាតិ​លេខ​៧៨ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​។ ពលរដ្ឋនិយាយថាមន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី មិន​ហ៊ាន​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ សាន ច​យ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សេចក្តីរាយការណ៏បាន​ឲ្យ​ដឹងថា ប្រមាណ​១​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ សាន ច​យ បាន​លើក​ឈើ​ដាក់​លើ​រថយន្ត​នៅ​ចំណុច​ចម្ការកៅស៊ូ​ក្រុមហ៊ុន​ដូនពេញ ស្រុក​លំផាត់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​នោះទេ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​លំផាត់ ក៏ដូចជា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សាន ច​យ បន្ត​កាប់​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​អូ​ររ​វាក់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធំៗ​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​រាប់សិប​កន្លែង​។​

សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សាន ច​យ ជាការ​បង្ហាញ​ឲ្យ​ឃើញថា បទបញ្ជា​របស់សម្តេចតេជោ​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សាន ច​យ កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រេច​តែ​អំពើ​ចិត្ត​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅក្នុង​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សាន ច​យ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​៕

sssssssssssssssssss

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.